ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​នារី​ម្នាក់ លួច​ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់​ដែល​ម្ចាស់​ភ្លេច​ចាក់សោ​ទ្វារ ក្នុង​ក្រុង​សៀមរាប

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ចាប់​ឃាត់ខ្លួន​នារី​ជា​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី អំពើ​លួច​ទ្រព្យសម្បត្តិ (​ប្រាក់​និង​គ្រឿងអលង្ការ​) ខណៈ​នារី​ម្នាក់​ទៀត​ជា​ម្ចាស់​បន្ទប់ ចេញ​ទៅ​ខាងក្រៅ…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ចាប់​ឃាត់ខ្លួន​នារី​ជា​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី អំពើ​លួច​ទ្រព្យសម្បត្តិ (​ប្រាក់​និង​គ្រឿងអលង្ការ​) ខណៈ​នារី​ម្នាក់​ទៀត​ជា​ម្ចាស់​បន្ទប់ ចេញ​ទៅ​ខាងក្រៅ មិន​បាន​ចាក់សោ​ទ្វារ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

នារី​សង្ស័យ​មានឈ្មោះ ទ្រី រ៉ូ​មី​ហ្សឺ ហៅ ធី (​នី​តា​) អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មាន​ទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ចំណែកឯ ជន​រង​គ្រោះ​ឈ្មោះ សំ ស្រី​ដែន ហៅ (​ហ្វា​ស៊ី​រ៉ា​) ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មុខរបរ​បុគ្គលិក​ផ្សារ​ទំនើប មាន​ទីលំនៅ ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

យោង​តាម​របាយការណ៍​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា នារី​ជនសង្ស័យ ពាក់ព័ន្ធ​ករណី​អំពើ​លួច​ទ្រព្យសម្បត្តិ របស់​ស្រី្ត​ជន​រង​គ្រោះ​ម្នាក់​ទៀត ខណៈ​ពេល​នារី​រង​គ្រោះ​រូប​នោះ​មិន​បាន​នៅផ្ទះ ដោយ​មានធុរៈ​ចេញ​ទៅ​ខាងក្រៅ ពេល​នោះ​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​ក្នុង​បន្ទប់​គេង​របស់​ជន​រង​គ្រោះ ដែល​មិន​បាន​ចាក់សោ​ទ្វារ ហើយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​មួយ​ចំនួន ពេល​ធ្វើ​សកម្មភាព​លួច​បាន​ហើយ ជនសង្ស័យ​បម្រុង​ដើរ​ចេញ​មក​ក្រៅ​ដើម្បី​គេចខ្លួន ពេល​នោះ ត្រូវ​បាន​ឪពុក​របស់​ជន​រង​គ្រោះ បានឃើញ​ជនសង្ស័យ រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។

រីឯ​វត្ថុ​តាង​ដែល​ដកហូត​បាន រួម​មាន​៖ កងដៃ​ឈុត ធ្វើ​អំពី​ផ្លា​ក​ទី​ន ចំនួន​ដប់​កង ដែល​មាន​តម្លៃ​ទឹកប្រាក់​ចំនួន ៧០០​ដុល្លារ​, ខ្សែដៃ​មួយ​ខ្សែ ប្រភេទ​ច្រ​វ៉ា​ក់​ឆាប ធ្វើ​អំពី​ផ្លា​ក​ទី​ន​ចំនួន​មួយ​ខ្សែ មាន​ទម្ងន់ ៥​ជី តម្លៃ ៥០០​ដុល្លារ​, ចិញ្ចៀន​ម៉ូត​ផ្កា​ច័ន្ទ​ត្បូង​ពណ៌​ស ធ្វើ​អំពី​ផ្លា​ក​ទី​ន ចំនួន​មួយ​វង់ មាន​តម្លៃ ៧០​ដុល្លារ​, ទូរស័ព្ទ ipad ចំនួន ១​គ្រឿង ពណ៌​មាស មាន​តម្លៃ ៥២០​ដុល្លារ​, ប្រាក់​ដុល្លារ​ចំនួន ៤០​ដុល្លារ​, ប្រាក់​បាត​ថៃ​ចំនួន ២០០​បាត​, ប្រាក់​ខ្មែរ​ចំនួន ១,៨០០,០០០​រៀល ។

បច្ចុប្បន្ន មន្ត្រី​នគរបាល​ជំនាញ កំពុងធ្វើការ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ