ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស្រី ចំរើន ធ្លាប់​ចេញ​មុខ​ប្តឹង​លោក កឹ​ម សុខា ក្លាយជា​អ្នក​ដឹក​អីវ៉ា​ន់​លក់​តាម​អន​ឡាញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាត់​មុខជា​សាធារណៈ​មួយ​រយៈ​រួច​មក អ្នក​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ក្នុង​រឿង​នយោបាយ ធ្លាប់​ប្តឹង​និង​ប្រឆាំង​លោក កឹ​ម សុខា អតីត​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ស្រី…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាត់​មុខជា​សាធារណៈ​មួយ​រយៈ​រួច​មក អ្នក​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ក្នុង​រឿង​នយោបាយ ធ្លាប់​ប្តឹង​និង​ប្រឆាំង​លោក កឹ​ម សុខា អតីត​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ស្រី ចំរើន ធ្លាប់អះអាងថាលោកតំណាងឲ្យនិស្សិតមួយចំនួនចេញមុខតតាំងកន្លងមកនោះ ធ្លាក់ខ្លួន​ដើរ​លក់​ជ្រក់​ជើងមាន់ ដឹក​តាម​អន​ឡាញ​(Online) ផ្ទះ​ក៏​គ្មាន​នៅ ស្ថាប័ន និង​ក្រុមហ៊ុន​ក៏​គេ​មិន​ហ៊ាន​ទទួល​ឲ្យ​ធ្វើការ ថែម​ទៀត ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ស្រី ចំរើន បាន​ធ្វើការ​បង្ហោះ​សារ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានអោយ​ដឹង​ថា “«​នយោបាយ » គេ​ថា ចំរើន​ឯង លូក​ជ្រៅ​ពេក​ហើយ ចុង​ក្រោយ​វា​អ៊ីចឹង ! ស្ថាប័ន និង​ក្រុមហ៊ុន គេ​អត់​ទទួល​ធ្វើការ​ទេ ! ហើយ​ក្រុម​អតីត​បក្ស​ប្រឆាំង សើចចំអក អោយ​ថា ចុង​ក្រោយ​លទ្ធផល សូន្យ ផេះ (​ពាក្យ​គេ​និយាយ​ចំអក​អោយ​)
ខ្ញុំ​នៅ​តែ​រក្សា​ជំហរ ភាព​រឹងប៉ឹង​ដដែល ញញឹម និង​គ្រោះ​១​នេះ ! កូនប្រុស ៥​ឆ្នាំ​ទៀត​ក៏​មិន​ហួសពេល​ដែរ ខ្ញុំ​នៅ​តែ​ជា ស្រី ចំរើន ! ពេល​នេះ ខ្ញុំ​មាន​ជម្រើស​តែ​មួយ​គត់​គឺ «​ដឹក​អីវ៉ាន់ អន​ឡាន អោយ​ភ្ញៀវ​» លក់​កាបូប ខោអាវ អន​ឡាញ និង​លក់​ជ្រក់​ជើងមាន់ ជ្រក់​ស្លឹកត្រចៀក​ជ្រូក ។ ពេល​នេះ បាន​គេ​ជួយ​ផ្តល់​ផ្ទះ អោយ​ស្នាក់​នៅ​បណ្តោះអាសន្ន ម៉ូតូ​ជិះ​បណ្តោះអាសន្ន​សិន ខំ​រក​លុយ ចាប់ផ្តើម​ឡើង​វិញ សូម​បងប្អូន​ជួយ​គាំទ្រ ខ្ញុំបាទ​ផង​ណា​” ។

ជុំវិញ​ការ​បង្ហោះ​សារ​ខាងលើ​នេះ អ្នក​សារព័ត៌មាន​កោះសន្តិភាព​នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក ស្រី ចំរើន បាន​នៅឡើយ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ វិច្ឆិកា​២០២០​នេះ នៅ​ពេល​ដែល​ហៅ​ទូរស័ព្ទ​ចូល​ទៅ មាន​មនុស្ស​ស្រី​លើក​និយាយ ហើយ​ឆ្លើយ​ប្រាប់​ខ្លី​ថា «​លោក ស្រី ចំរើន ចេញ​ទៅ​ដឹក​ឥ​វ៉ា​ន់​ឲ្យ​ភ្ញៀ​វបាត់​ហើយ​» ។

គេ​នៅ​ចាំ​បាន​ថា អំឡុង​ខែ​មិ​នា ឆ្នាំ​២០១៦ លោក ស្រី ចំរើន បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ពាក់​ព័​ន្ឋ​នឹង​អំពើ​ពុក​រលួយ​របស់​អតីត​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹ​ម សុខា ទិញ ដី និង​ផ្ទះ​ជា​ច្រើន​កន្លែង​ឲ្យ​ស្រី​ស្នេហ៍ និង​ទាមទារ​ឲ្យ​លោក កឹ​ម សុខា ឆ្លើយ​បំភ្លឺ​រឿង​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​ជាមួយ​នារី​ម្នាក់ ។

នៅ​ពេល​នោះ​ដែរ លោក ស្រី ចំរើន ក៏​បាន​ដាក់​ញ​តិ្ត​ទៅ​រដ្ឋ​សភាជាតិ ដើម្បី​ឲ្យ​លោក កឹ​ម សុខា អតីត​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​មុខ​បកស្រាយ​ចំពោះ​ខ្សែអាត់​សំឡេង ដែល​គេ​យល់​ថា ជា​សំឡេង​សាសង​ស្នេហា​រវាង​លោក កឹ​ម សុខា និង​នាង ខុ​ម ចាន់​ដា​រា​ទី ឬ ស្រី​មុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ