ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃ​ដិ​ន​ ប្រកាស​បណ្ដើរ​ៗ​​ពី​សមាស​ភាព​រដ្ឋបាល​របស់​លោក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ២​ខែ​មុន​ការ​ចូល​កាន់​តំណែង និង​ខណៈ​លោក​ដូ​ណា​ល់ ត្រាំ នៅ​ប​ដិសេ​ធ​​ជា​និច្ច​មិន​ទទួល​ស្គាល់​បរាជ័យ​របស់​លោក ប្រធានាធិបតី​ជាប់​ឆ្នោត​ង​អា​មេ​រិ​ក លោក​ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​២៣…

សហរដ្ឋអាមេរិក ៖ ២​ខែ​មុន​ការ​ចូល​កាន់​តំណែង និង​ខណៈ​លោក​ដូ​ណា​ល់ ត្រាំ នៅ​ប​ដិសេ​ធ​​ជា​និច្ច​មិន​ទទួល​ស្គាល់​បរាជ័យ​របស់​លោក ប្រធានាធិបតី​ជាប់​ឆ្នោត​ង​អា​មេ​រិ​ក លោក​ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា បាន​បង្ហាញ​បណ្ដើរ​ៗនូវ​សមាសភាព​រដ្ឋបាល​របស់​លោក ។ ក្រុម​នោះ​របស់​លោក​រួម​មាន​បណ្ដា​ឥស្សរជន​ដែល​មានបទពិសោធន៍​និង​ដែល​គេ​ទទួលស្គាល់ ។

លោក​បៃ​ដិ​ន​នា​ថ្ងៃ​នោះ​បាន​បង្ហាញ​ឈ្មោះថា លោក ANTONY BLINKEN អាយុ​៥៨​ឆ្នាំ
ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ។ អតីត​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា លោក​ច​ន​ឃ័​រ​រី​អាយុ​៧៦​ឆ្នាំ​នឹង​ជា​បេសកជន ពិសេស​របស់​ប្រធានាធិបតី​ទទួល​បន្ទុក​ខាង​បរិ
ស្ថាន ដែល​នោះ​ជា​សញ្ញា​នៃ​ការ​ចាប់អារម្មណ៍​ខ្លាំង​របស់​លោក​ចំពោះ​បញ្ហា​បរិស្ថាន ។

ម្យ៉ាងទៀត​លោក​បាន​តែងតាំង​លោក ALEJANDRO MAYORKAS ជា​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង។ ក្នុង​ពេល​ឃោសនាបោះឆ្នោត លោក​បៃ​ដិ​ន បាន​សន្យា​បញ្ចប់​ភាព​ធ្វើ​ឲ្យ​ច្របូកច្របល់​នៃ​សករាជ​លោក​ដូ​ណា​ល់ ត្រាំ ។

លោក​បៃ​ដិ​ន​ជ្រើសតាំង​លោកស្រី JANETYELLEN អាយុ​៧៤​ឆ្នាំ អតីត​ប្រធាន​ផ្នែក​ត្រៀមបំរុង​សហព័ន្ធ FED ពី​ឆ្នាំ​២០១៤​ទៅ​២០១៨ ជារដ្ឋមន្ត្រី​រតនាគារ ។ លោក​តែងតាំង​សហការី​ជំនិត
ម្នាក់​លោក JAKE SULLIVAN អាយុ​៤៣​ឆ្នាំ ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ តែងតាំង​លោកស្រី LINDA THOMAS អាយុ​៦៨​ឆ្នាំ​ជា​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ អ​.​ស​.​ប ។

លោក​បៃ​ដិ​ន​និង​អនុ​ប្រធានាធិបតី​របស់​លោក គឹ​លោកស្រី​កា​ម៉ា​ឡា​ហារី​ស នឹង​ថ្លែង​សុន្ទរកថា​មួយ​ដើម្បី​ប្រកាស​ជា​ផ្លូវការ នូវ​ការ​តែង​តាំង​ទាំងនេះ នា​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ទីក្រុង​វី​ល​មី​ញ​តុ​ន​រដ្ឋ​ដឺ​ឡា​វ៉ារ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ