ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ច្រឡំ​នឹង​ពាក្យ ស្វែង​យល់ និង​ឈ្វេងយល់

3 ឆ្នាំ មុន

ជា​ទូទៅ​ពាក្យ​ថា​«​ស្វែង​យល់​»​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​ផ្តោត​ទៅ​លើ​រឿងហេតុ ឬ​ព្រឹត្តិការណ៍​ផ្សេង​ៗ ចំណែក​ពាក្យ​«​ឈ្វេងយល់​»​វិញ​មិនសូវ​មាន​អ្នក​ប្រើ​ប៉ុន្មាន​ទេ ។ ថា​តើ​ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ សេចក្តី​យ៉ាងនោះ សូម​ប្រិ​យ​មិត្ត​ពិនិត្យ​ខ្លឹមសារ​ក្នុង​អត្ថបទ​ដូច​តទៅៈ វចនានុក្រម​ខ្មែរ​ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត…

ជា​ទូទៅ​ពាក្យ​ថា​«​ស្វែង​យល់​»​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​ផ្តោត​ទៅ​លើ​រឿងហេតុ ឬ​ព្រឹត្តិការណ៍​ផ្សេង​ៗ ចំណែក​ពាក្យ​«​ឈ្វេងយល់​»​វិញ​មិនសូវ​មាន​អ្នក​ប្រើ​ប៉ុន្មាន​ទេ ។ ថា​តើ​ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ សេចក្តី​យ៉ាងនោះ សូម​ប្រិ​យ​មិត្ត​ពិនិត្យ​ខ្លឹមសារ​ក្នុង​អត្ថបទ​ដូច​តទៅៈ

វចនានុក្រម​ខ្មែរ​ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ បាន​ពន្យ​ល់​ពាក្យ ឈ្វេងយល់ និង​ស្វែង​យល់​យ៉ាង​ពិស្តារ តែ​សុំ​លើក​ក្តោប​សេចក្តី​ដែល​ជា​ចំណុច​ស្នូល​ងាយ​យល់ ងាយ​ចាំ​មក​បង្ហាញ​ដោយ​សង្ខេប​ដូច​តទៅ ពាក្យ​នេះ​អាច​ប្រើ​បាន​ទាំង​ពីរ ប៉ុន្តែ​ពាក្យ​ទាំង​ពីរ​នេះ​មាន​សេចក្តី​ប្រែ​ខុស​គ្នា​បន្តិច ។

ពាក្យ ឈ្វេងយល់ ប្រើ​ក្នុង​ការ​សញ្ជឹ​ង​គិត​រឿងហេតុ​ផ្សេង​ៗ​ក្នុង​ឈាន សមាបត្តិ ឬ​ប្រាជ្ញា តា​ម​​ខ្លឹម​សារធម៌ ឬ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គំនិត​ពិចារណា​ដ៏​ជ្រាលជ្រៅ​ដើម្បី​អាច​បាន​យល់​ដឹង​អំពី​ហេតុការណ៍ ឬអ្វី​មួយ​ដែល​យើង​ចង់​ដឹង ឬ​ដែល​ត្រូវ​ដឹង​គឺ​ប្រើ​គំនិត ឬ​ខួរក្បាល​សុទ្ធសាធ ។

ចំណែក​ខាង​ឯ​ពាក្យ ស្វែង​យល់ វិញ ប្រើ​ក្នុង​ការ​ស្រាវជ្រាវ​រាវរក​រឿងហេតុ​ទូទៅ ដើម្បី​ឱ្យ​អាច​បាន​ចេះ ឱ្យ​បានដឹង ឬ​ដើម្បី​ឱ្យ​អាច​បាន​យល់​ដឹង​អំពី​ហេតុការណ៍ ឬអ្វី​មួយ​ដែល​យើង​ចង់​ដឹង ឬ​ត្រូវ​ដឹង ។

បើ​តាម​ពិនិត្យ​សេចក្តី​នេះ​ឃើញ​ថា ឈ្វេងយល់​មាន​លក្ខណៈ​ធ្ងន់​ជាង​ស្វែង​យល់ ដោយហេតុ​ថា​ឈ្វេងយល់​ត្រូវ​ប្រើ​គំនិត​គិត​ជ្រៅ​ទៅ​ក្នុង​ខ្លឹមសារ​រឿង ឬ​ខ្លឹម​សារធម៌​ដើម្បី​ឱ្យ​យល់​ការណ៍​ពិត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ