ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​បង្គោល​ភ្លើង​​រួច​បើក​គេច លុះចាប់បាន ​ទើបប្រាប់​ពីមូលហេតុ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​បុក​បង្គោល​ភ្លើង​មួយ​ដើម​ បណ្តាល​អោយ​បាក់​ដាច់​ត្រឹម​គល់ ហើយ​បាន​បើក​គេច​រហូត​ល​ដល់​មូលដ្ឋាន​ស្រុក​មុខ​កំពូល ខេត្តកណ្តាល ទើបត្រូវ​បាន​នគរបាល​ដេញ​ឃាត់ខ្លួន​បាន​។ ហេតុការណ៍​គ្រោះថ្នាក់​​​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​បុក​បង្គោល​ភ្លើង​មួយ​ដើម​ បណ្តាល​អោយ​បាក់​ដាច់​ត្រឹម​គល់ ហើយ​បាន​បើក​គេច​រហូត​ល​ដល់​មូលដ្ឋាន​ស្រុក​មុខ​កំពូល ខេត្តកណ្តាល ទើបត្រូវ​បាន​នគរបាល​ដេញ​ឃាត់ខ្លួន​បាន​។

ហេតុការណ៍​គ្រោះថ្នាក់​​​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០២០ តាម​បណ្តោយ​​មហាវិថី​ឈ្នះ​ឈ្នះ​ ត្រង់​ចំណុច​គល់​ស្ពាន​ព្រែក​ព្នៅ​ខាងលិច ស្ថិត​​ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​បើក​បុក​បង្គោល​ភ្លើង​​ខាងលើ​ម៉ាក​ហ៊ីណូ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 3A-0427​ បើកបរ​ដោយ​ឈ្មោះ យ៉ាង ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បន្ទាប់​ពី​បើក​គេច​ពី​កន្លែង​កើតហេតុ ។

តាម​​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ​លុះ​​មក​ដល់​​ចំណុច​​កើតហេតុ មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ ស្រាប់តែ​រថយន្ត​បាន​រ៉េ​ចង្កូត​ពី​ខាង​ឆ្វេង​ដៃ​ឡើង​សួនច្បារ បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​អោយ​បាក់​ដាច់​ត្រឹម​គល់​តែ​ម្តង​។

តាម​ប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ថា បន្ទាប់​ពី​គ្រោះថ្នាក់​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​ឡើង​ស្ពាន​ហើយ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ដេញ​តាម​ពីក្រោយ ដោយ​មានការ​ប្រកាស់​តាម​វិ​ទ្យុ​ទាក់​ទងអោយ​នគរបាល​ស្រុក​មុខកំពូល ជួយ​អន្តរាគមន៍ ក៍​ឈាន​ទៅ​ស្ទាក់​ឃាត់​បាន​រថយន្ត និង​អ្នកបើកបរ នៅ​តាម​ផ្លូវជាតិ​លេខ​៦ ចំណុច​មុខ​វត្ត​ឈើទាល ស្រុក​កំពូល ខេត្តកណ្តាល ។

តាម​អ្នកបើកបរ​បានអោយ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ខាងលើ គឺ​ដោយ​សារ​​តែ​គេច​ម៉ូតូ​មួយ​គ្រឿង ក៍​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​រួច​ក៍បាន​បើក​គេច​តែ​ម្តង ។​

ក្រោយពេលកើតហេតុ រថយន្ត និង​អ្នកបើកបរ​ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល ប្រគល់​អោយ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ រួច​ក៍បាន​ប្រគល់​ទៅ​អោយ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សារ​ធារ​ណៈ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ