ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃនេះ! ព្យាបាល​ជាសះស្បើយម្នាក់ ខណៈគ្មានអ្នកឆ្លងថ្មី​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ នា​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០២០ នេះ ​បាន​ព្យាបាល​ជា​សះស្បើយ​​ម្នាក់​ ​និង​គ្មានអ្នក​ឆ្លង​ជំងឺ​កូ​វីដថ្មីនោះទេ ​។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​​ឱ្យ​ដឹង​នាថ្ងៃទី​​​​២៤…

រាជធានី​ភ្នំពេញ​ ៖​ នា​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០២០ នេះ ​បាន​ព្យាបាល​ជា​សះស្បើយ​​ម្នាក់​ ​និង​គ្មានអ្នក​ឆ្លង​ជំងឺ​កូ​វីដថ្មីនោះទេ ​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​​ឱ្យ​ដឹង​នាថ្ងៃទី​​​​២៤ វិច្ឆិកានេះ​​ថា បុរសជាជនជាតិឥណ្ឌា​អាយុ​៣៣​ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ​​៤ ក្រុងព្រះសីហនុ បាន​ធ្វើដំណើរមក​ពីប្រទេស​​ឥណ្ឌា ដោយឆ្លងកាត់​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត​និងបន្តជើង​ហោះហើរ​​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងមក​ដល់កម្ពុជា​ ​នៅ​ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​​២០២០ ត្រូវបានព្យាបាលជាសះស្បើយ​​​​ ដោយ​ទទួលបានលទ្ធផល​តេស្តអវិជ្ជមាន​​វីរុសកូវីដ​១៩ ចំនួន​២ដង និង​ត្រូវបានអនុញ្ញាត​​​ឱ្យ​ចេញពីមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត ។

ក្រសួងសុខាភិបាល​បាន​ឲ្យ​​ជ្រាប​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស​ថា
គិត​ត្រឹម​ម៉ោង៧​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន ២៩៦​នាក់ ស្មើនឹង ៩៦,៧៣% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​ដ​-១៩​ទាំងអស់ នៅ​ក្នុង​ចំនួន​នេះ មាន​ស្រី ៦០​នាក់ និង​បុរស ២៣៦​នាក់​)​។ អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ៣០៦​នាក់ (​ស្ត្រី ៦២​នាក់ និង​បុរស ២៤៤​នាក់​) អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន៧​នាក់ (​ស្ត្រី ០១​នាក់ និង​បុរស ០៦​នាក់​) និង អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ចំនួន ៣​នាក់ (​ស្រី ០១​នាក់​និង​បុរស ០២​នាក់​)​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី -​បុគ្គលិក​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់ ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដែល​បាន ខិតខំ​បំពេញភារកិច្ច​បាន​ល្អ​ប្រសើរ​បំផុត ក្នុង​ការ​ជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវរ​កករ​ណ៍​កូ​វី​ដ​-១៩ ព្រម ទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លង​មក រួម​ទាំង​ការ​ដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការ​ចម្លង វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ