ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចូ​បៃ​ដិ​ន​នឹង​លាតត្រដាង​សមាស​ភា​ព​រដ្ឋាភិបាល​លោក​ពី​ថ្ងៃ​ទី​២៤ ទៅ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ជាប់​ឆ្នោតអា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​នឹង​លាតត្រដាង​មនុស្ស​ដំបូង​ៗ​នៃ​រដ្ឋាភិបាល​លោក ចាប់ពី​ថៃ្ង​ទី​២៤ វិច្ឆិកា ទៅ ខណៈ​សល់​ពេល​២​ខែ​ទៀត​លោក​នឹង​ត្រូវធ្វើសច្ចាប្រណិធាន​ចូល​កាន់​តំណែង ក៏​ទោះបី​មានការប៉ុនប៉ង​ដែល​កាន់តែ​អស់សង្ឃឹម​ទៅ​របស់​លោក​ដូ​ណា​ល់​ត្រាំ​ផ្លាស់​ប្ដូរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃទី​៣ វិច្ឆិកា​ក្ដី ។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ជាប់​ឆ្នោតអា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​នឹង​លាតត្រដាង​មនុស្ស​ដំបូង​ៗ​នៃ​រដ្ឋាភិបាល​លោក ចាប់ពី​ថៃ្ង​ទី​២៤ វិច្ឆិកា ទៅ ខណៈ​សល់​ពេល​២​ខែ​ទៀត​លោក​នឹង​ត្រូវធ្វើ
សច្ចាប្រណិធាន​ចូល​កាន់​តំណែង ក៏​ទោះបី​មានការប៉ុនប៉ង​ដែល​កាន់តែ​អស់សង្ឃឹម​ទៅ​របស់​លោក​ដូ​ណា​ល់​ត្រាំ​ផ្លាស់​ប្ដូរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃទី​៣ វិច្ឆិកា​ក្ដី ។

តាម​ទូរទស្សន៍ ABC លោក RON KLAIN អនាគត​ប្រមុខ​ខុ​ន្ទ​កាល័យ​របស់​លោក​បៃ​ដិ​ន​អះអាង​ថា លោក​អ្នក​នឹង​ឃើញ​បណ្ដា​មនុស្ស​ដំបូង​ៗ​ដែល​ត្រូវ​ជ្រើសតាំង​ជា​សមាជិក​រដ្ឋាភិបាល​ថ្មី​នា​ថ្ងៃ​ទី​២៤ វិច្ឆិកា​នៃ​ស​ប្ដា​ហ៍​នេះ ។ លោក​មិន​ចង់​បញ្ជាក់​បណ្ដា​អ្នក​ដែល​ត្រូវ​ជ្រើសតាំង​ទាំងនោះឡើយ ។ លោក​ថា​គេ​ត្រូវ​រង់ចាំ​ប្រធានាធិបតី​ជាប់ឆ្នោត​បង្ហាញ​ដោយ​ខ្លួន​លោក​ផ្ទាល់​នា​ថ្ងៃ​ទី​២៤​វិច្ឆិកា មុន​ចុង​ស​ប្ដា​ហ៍​នៃ​បុណ្យ SINGKSGIVING ។

លោក​បៃ​ដិ​ន​បាន​តែងតាំង​រួច​ហើយ​ទីប្រឹក្សា​ជិតដិត​ជា​ច្រើន​រូប ដែល​នឹង​អែប​លោក​ក្នុង​សេត​វិមាន​តែ​នៅ​មិន​ទាន់​បង្ហាញ​បណ្ដា​អ្នក​ដែល​នឹង​ក្លាយជា​សមាជិក​រដ្ឋាភិបាល​លោក ដែល​លោក​ថា នឹង​ជា​មនុស្ស​តំណាង​ឲ្យ​អា​មេ​រិ​ក មាន​ច្រើន​លក្ខណៈសម្បត្តិ​នឹង​មាន​នារី​ច្រើន​រូប​ផង ។ ផ្ទុ​​យ
ទៅ​វិញ​លោក​ដូ​ណា​ល់​ត្រាំ​និង​បណ្ដា​មេធាវី​របស់​លោក​បន្ត​បង្កើន​ការ​ប្ដឹង​តវ៉ា​ទៅ​តុលាការ ដោយ​បរិហារ​ពី​ការ​ក្លែងបន្លំ​ទ្រង់ទ្រាយ​ធំ តែ​មក​ដល់​ពេល​នេះ​ទៅ​ហើយ​នៅ​មិន​ទាន់​មាន​បង្ហាញ​ភស្ដុ
តាង​នៅឡើយ ។

ក្នុង​កម្រិត​ជាតិ​លោក​បៃ​ដិ​ន​ដណ្ដើម​បានសំឡេង​ជិត​៨០​លាន​ក្នុង​ការ​បោះ​ឆ្នោត​ទល់​នឹង ក្រោម​៧៤​លាន​សំឡេង​បន្តិច​សម្រាប់​លោកត្រាំ ។ កាលពី​ថ្ងៃ​ទី​២២​វិច្ឆិកា​លោក​ត្រាំ​បាន​អំពាវនាវ​ដល់​គណបក្ស​សាធារណរដ្ឋ​ឲ្យ​តតាំង​កុំ​ទុក​ឲ្យពួក​អ្នក​ប្រជាធិបតេយ្យ​បំផ្លាញ​បណ្ដា​ភស្ដុ​តាង​នៃការ​ក្លែងបន្លំ ។ មុន​នេះ​លោក​រង​ការ​ឡង​បក​វិញនៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ ជា​រដ្ឋ​គន្លឹះ​មួយ​នៃ​ការ​បោះ​ឆ្នោត​នោះ ដោយសារ​ចៅក្រម​មួយ​រូប​បដិសេធ​យ៉ាង​ម៉ឺ​ង​ម៉ាត់ ការ​អះអាង​ពី​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​ក្នុង​រដ្ឋ​នោះ ។

ចៅក្រម​រូប​នេះ​លោក MATTHEW BRANN វាយតម្លៃ​ថា ក្រុម​របស់​លោក​ត្រាំ បាន​លើក​អំណាស់អំណាង​នានា​ខាង​គតិយុត្តិ ដោយ​គ្មាន​មូលដ្ឋាន និង​ចេះ​តែ​ធ្វើការ​ចោទប្រកាន់​ពាស​វាល​ពាស​កាល​ក្នុង​ពាក្យបណ្ដឹង​របស់​ខ្លួន ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​តាម​ស្រោមសំបុត្រ​នៅ​ផេ​ន​ស៊ី​ល​វេ​នៀ ។

ការ​សម្រេច​នោះ​នាំ​ឲ្យ​ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​នោះ លោក​PAT TOOMEY ទទួលស្គាល់​ជ័យជម្នះ​របស់​លោក​បៃ​ដិ​ន ។ បណ្ដា​មេធាវី​របស់​លោក​ត្រាំ​ក៏​អស់​រាល់​ការ​ជ្រើស​រើស​ដើម្បី​តវ៉ា​ប្រឆាំង​លទ្ធផល​ឆ្នោត​ក្នុង​រដ្ឋ​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ