ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ទិស​បុណ្យ​កុសល​ក្នុង​ថ្ងៃឧបោសថសីល

4 ឆ្នាំ មុន

សេចក្តី​ល្អ​ដែល​ទាយក​ទាយិកា​បាន​ធ្វើ​ក្នុង​ថ្ងៃឧបោសថសីល​រមែង​បាន​ទទួល​មហាកុសល​ច្រើន ហើយ​បើ​លោក​អ្នក​ចែករំលែក​បុណ្យ​ដោយ​ការ​ឧទ្ទិស​បុណ្យ​នេះ​ដល់​អ្នក​ដទៃ ឬ​ដល់​សត្វលោក​ដទៃ បុណ្យ​របស់​អ្នក​នឹង​រឹតតែ​ចម្រើន​កើន​ឡើយ​ទ្វេ​ដង ។ របៀប​ឧទ្ទិស​បុណ្យ​កុសល​រមែង​ពោល​យ៉ាងនេះ ដោយ​អំណាច​នៃ​សេចក្តី​ល្អ​ដែល​ខ្ញុំ​បាន​ធ្វើ មានការ​រក្សាសីល ឲ្យ​ទាន ភាវនា…

សេចក្តី​ល្អ​ដែល​ទាយក​ទាយិកា​បាន​ធ្វើ​ក្នុង​ថ្ងៃឧបោសថសីល​រមែង​បាន​ទទួល​មហាកុសល​ច្រើន ហើយ​បើ​លោក​អ្នក​ចែករំលែក​បុណ្យ​ដោយ​ការ​ឧទ្ទិស​បុណ្យ​នេះ​ដល់​អ្នក​ដទៃ ឬ​ដល់​សត្វលោក​ដទៃ បុណ្យ​របស់​អ្នក​នឹង​រឹតតែ​ចម្រើន​កើន​ឡើយ​ទ្វេ​ដង ។

របៀប​ឧទ្ទិស​បុណ្យ​កុសល​រមែង​ពោល​យ៉ាងនេះ ដោយ​អំណាច​នៃ​សេចក្តី​ល្អ​ដែល​ខ្ញុំ​បាន​ធ្វើ មានការ​រក្សាសីល ឲ្យ​ទាន ភាវនា ធម្មទាន នមស្ការ​គុណព្រះរតនត្រៃ ចម្រើន​ព្រះ​បរិត្ត ព្រះ​បរិត្ត​គាថា ព្រះ​អភិធម្ម សិក្សា​នូវ​ធម៌ និង​សេចក្តី​ល្អ​គ្រប់យ៉ាង​ដែល​បាន​បំពេញ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ទាំងអស់ ខ្ញុំព្រះករុណា ឬ​ខ្ញុំម្ចាស់ សូម​ជូន​បុណ្យ​ដល់ មាតាបិតា​ក្នុង​អតីតជាតិ ពុក​ម៉ែ​បច្ចុប្បន្ន​ជាតិ បងប្រុស​បងស្រី ក្មួយ​ប្រុស​ក្មួយ​ស្រី ប្តី​ប្រពន្ធ​កូន ញាតិ​ក្នុង​សង្សារវដ្ត ញាតកា​ទាំង​៧​សន្តាន មហា​ពុទ្ធបរិស័ទ​ទាំងឡាយ​៤ មហាចក្រ​លោកបាល​ទាំង​៤ ស្តេច​យម​រាជ មេ​កាឡា​ដែល​ថែរក្សា​នៅ​មហាសមុទ្រ សត្វ​ទាំងឡាយ​ទាំងពួង​ដែល​នៅ​គ្រប់​ទាំង​១០​ទិស សត្វ​ដែល​ខ្ញុំ​មើលឃើញ​ក្តី មើល​មិនឃើញ​ក្តី សត្វ​មាន​ឫទ្ធិ​ក្តី មិន​មាន​ឫទ្ធិ​ក្តី យ​ក្យ នាគ គន្ធព្វ​ទាំងឡាយ សត្វ​ទាំងឡាយ​ទាំងពួង​ដែល​នៅ​ក្នុង​ទឹក​ក្តី ក្នុង​ផែនដី​ក្តី លើ​ផែនដី​ក្តី ក្នុង​អាកាស​ក្តី សត្វ​មាន​ពៀរ​នឹង​ខ្ញុំ​ពី​អតីតជាតិ​ឬ​បច្ចុប្បន្ន​នេះ​ក្តី ព្រះ​ពោធិសត្វ​និង​កន្សៃសារពេជ្ញ​ទាំងឡាយ សូម​ទទួល​បាន​នូវ​ចំណែក​បុណ្យ​អំពីខ្ញុំ ។

សូម​អនុមោទនា​បុណ្យ សូម​អនុមោទនា​នូវ​មហាកុសល សូម​ឲ្យ​បានជា​បច្ច័យ​រួច​ចាក​ទុក្ខ​កុំបី​ក្លាយទៅជា​បការៈ​ដទៃ​ឡើយ ។ សូម​អនុមោទនា​បុណ្យ !

ដោយ​អំណាច​នៃ​ការ​ឧទ្ទិស​បុណ្យ​នេះ បើ​សត្រូវ​មក​ពីមុខ​សូម​ឲ្យ​រំលង មក​ពី​ខ្នង​សូម​ឲ្យ​ក្លា​យមក​ជា​មិត្ត សត្រូវ​ជុំ​ជិត​សូម​ឲ្យ​ក្លាយជា​សប្បុរស ដោយ​អំណាច​បុណ្យ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ