ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អស្ចារ្យ​មែន បើករថយន្ត​ក្រឡាប់​បណ្តាល​បះ​គូទ​ជាប់​ដើមឈើ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ថ្លូ​ក​ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​មាន​បុរស​ម្នាក់​បាន​បើករថយន្ត​ក្រឡាប់​ខ្លួនឯង​បណ្តាល​ឲ្យ​កន្ទុយ​រថយន្ត​ជាប់​ដើមឈើ​។ តាម​ប្រភព​ព័ត៌មាន​ទទួល​បាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា​៖ ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​រថយន្ត​ម៉ាក់…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ថ្លូ​ក​ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​មាន​បុរស​ម្នាក់​បាន​បើករថយន្ត​ក្រឡាប់​ខ្លួនឯង​បណ្តាល​ឲ្យ​កន្ទុយ​រថយន្ត​ជាប់​ដើមឈើ​។ តាម​ប្រភព​ព័ត៌មាន​ទទួល​បាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា​៖

ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​រថយន្ត​ម៉ាក់ HILUX VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2BT-6043 ដែល​រួម​ដំណើរ​គ្នា​២​នាក់ បើកបរ​ឈ្មោះ ថុ​ល ក​ក្ត​ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​។ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវ​កោង​មិន​ប្រយ័ត្ន​បណ្តាល​ក្រឡាប់​កន្ទុយ​រថយន្ត រីឯ​គូទ​រថយន្ត​ជាប់​ដើមឈើ តែ​សំណាង​ហើយ​គ្មាន​អ្នក​រង​របួស​។

អ្នក​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា​៖ នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បណ្តាល​រថយន្ត​ផ្នែក​ខាង​មុខខូច​ខាត​ធ្ងន់ ហើយ​គេ​ឃើញ​ម្ចាស់​រថយន្ត​បាន​ហៅ​អា​ប៊ុល​មក​រុញ​ដើមឈើ​បំបាក់​ទម្លាក់​រថយន្ត​ចុះ​។ អ្នកស្រុក​នៅ​ជិតខាង​ថា​៖ គ្រោះថ្នាក់​ចរាចរណ៍​ពិតជា​កម្រ​បានឃើញ​ដែល​គ្រោះថ្នាក់​រថយន្ត​ជាប់​ដើមឈើ​រលំ​ដើមឈើ​ទើប​យក​ចេញ​បាន​តែ​សំណាង​គ្មាន​អ្នក​រង​គ្រោះ​ឡើយ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ