ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងមួយ​មេ​ធំ​លាយ​ខ្យល់​ក​ន្ទ្រា​ក់​ធ្វើ​ឱ្យ​ប៉ើង​​​​រោង និង​ឆក់​ជីវិត​មេ​ចុងភៅ​ក្នុង​រោង​​ការ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​មាន​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​​ឲ្យ​ឆក់​មនុស្ស​ម្នាក់​រហូត​បាត់​បង់ជីវិត និង​របួស​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្តកណ្ដាល ៖ បើ​តាម​មាន​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​​ឲ្យ​ឆក់​មនុស្ស​ម្នាក់​រហូត​បាត់​បង់ជីវិត និង​របួស​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អាចម៍កុក ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ អេ​ង អឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​មេ​ចុងភៅ (​បាត់បង់​ជីវិត​) រស់នៅ​ភូមិ​អាច​ម៌​កុក សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ។

បើ​តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ម៉​ម ធំ អាយុ​៤០​ឆ្នាំ មុខរបរ​កម្មការិនី បានដឹង​ថា នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ប្តី​របស់​គាត់​បាន​ទទួល​ធ្វើ​ម្ហូប (​ចុងភៅ​) និង​រោងការ​ខាងលើ​នេះ​ទាំងអស់​តែ​ម្តង ។ លុះ​នៅ​វេលា​ម៉ោង​៨​យប់ មេឃ​ចាប់ផ្តើម​ភ្លៀង និង​មាន​ខ្យល់​ក​ន្ទ្រា​ក់​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​ប្តី​របស់​គាត់ (​ជន​រង​គ្រោះ​) និង​កម្មករ​ប្រហែល​៣​នាក់​ទៀត បាន​នាំ​គ្នា​ទៅ​ជួយ​ទប់​រោង ព្រោះ​រោង​ដែល​ជា​កន្លែង​ចុងភៅ​ធ្វើ​ម្ហូប​នោះ ត្រូវ​បាន​ខ្យល់​បក់​បោក​ឡើង​ប៉ើង​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​បាត់​ហើយ ដូច្នោះ​ខ្លាច​ខ្យល់​បក់​ខ្លាំង​ធ្វើ​ឱ្យ​រលំ​រោងការ​ទៀត ទើប​បានជា​នាំ​គ្នា​ទាំង​មេ​ចុងភៅ និង​កម្មករ​នាំ​គ្នា​ទៅ​ទប់​រោងការ​នោះ ។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​ក្រុម​គាត់​ទាំង​៤​នាក់​ទៅ​កាន់​សសរ​រោង​ដែល​ធ្វើ​ពី​ដែក ក៏​ស្រាប់តែ​មាន​ចរន្ត​ភ្លើង​ឆ្លង​មក​ឆក់​ឈ្មោះ ណា​ក់ តែ «​ណា​ក់​» បាន​កន្ត្រាក់​ដក​ដៃ​វិញ​ទាន់ ទើប​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ទេ គ្រាន់តែ​របួស​តិចតួច ។ ពេល​ជួប​ហេតុការណ៍​ដូច្នេះ ឈ្មោះ ណា​ក់ បាន​មក​ប្រាប់​គាត់ (​ប្រពន្ធ​ជន​រង​គ្រោះ​) ថា ខ្លួន​ត្រូវ​ខ្សែភ្លើង​ឆក់ ហើយ​ក៏​ដើ​ទៅ​ដេក​បាត់​ទៅ ។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ទៀត​ថា ចំណែក​កម្មករ​២​នាក់​ទៀត​ក៏​ដើរ​ចេញ​លែង​នៅ​ទប់​រោងការ​នោះ​ដែរ គឺ​នៅ​សល់​តែ​ប្តី​គាត់​ម្នាក់ (​ជន​រង​គ្រោះ​) នៅ​ទប់​រោងការ​ម្នាក់ឯង ព្រោះ​ខ្លាច​ខ្យល់​ប៉ើង​ធ្លាក់​ប្រឡាយ​ដូច​រោង​ចុងភៅ​ទៀត ដោយ​មិនដឹង​ថា រោងការ​នេះ​មាន​ឆ្លង​ចរន្តអគ្គិសនី​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ឈ្មោះ សិត ដែល​ជា​ម្ចាស់​ដើមការ​បានរ​ត់ទៅ​ដក​ព្រី​ន​ភ្លើង​ចេញ រួច​ដើរទៅ​មើល​ជុំវិញ​រោង ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ (​ប្តី​គាត់​) ដួល​ផ្កាប់មុខ​លេច​កប់​ទៅ​ក្នុង​ទឹក សល់​តែ​សក់​ក្បាល​នៅ​ក្បែរ​សសរ​រោង​ប៉ុណ្ណោះ ទើប​គេ​នាំ​គ្នា​ស្ទុះ​ទៅ​លើក​គាត់​ឡើង តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។

ដោយសារ​តែ​មិន​អស់ចិត្ត ទើប​ក្រុម​គ្រួសារ​គាត់​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ដើម្បី​សង្គ្រោះ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា «​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​បាត់បង់​ជីវិត​ទៅ​ហើយ​» ពេល​នោះ​ក៏​បាន​ដឹក​សព​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ