ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​គ្រូបង្រៀន​ពន្លះ​គ្នា​នឹង​ម៉ូតូ​ធំ ឆក់​យក​ជីវិត​ទាំង​២​នាក់​មុខ​វត្ត​ទួល​វិហារ

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​១២៥ របស់​គ្រូបង្រៀន បាន​ពន្លះ​គ្នា​ជាមួយ​ម៉ូតូ​ធំ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​១២៥ របស់​គ្រូបង្រៀន បាន​ពន្លះ​គ្នា​ជាមួយ​ម៉ូតូ​ធំ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​វត្ត​ទួល​វិហារ ស្ថិត​ក្នុង​ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

បើ​តាម​លោក​វរសេនីយ៍ឯក ម៉ៅ ច​ន្ធី អធិការ​នគរបាល​ស្រុក​ស​ន្ទុ​ក បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១០​ខាងលើ មុខរបរ​គ្រូបង្រៀន​មានឈ្មោះ ឃួ​ន ឈ័​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិហារ ឃុំ​កើតហេតុ​ខាងលើ បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ម៉ូតូ​របស់​គាត់​បាន​បុក​ជាមួយនឹង​ម៉ូតូ​ធំ​មួយ​គ្រឿង​ទៀត​យ៉ាង​ពេញទំហឹង​តែ​ម្តង​។

លោក​អធិការ​នគរបាល​ស្រុក​ស​ន្ទុ​ក​បន្ត​ថា ខណៈ​ពេល​កើតហេតុ​នោះ គឺ​បុរស​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម កំពុង​តែ​ជិះ​ម៉ូតូ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ រួច​ក៏​បត់​ឆ្វេង ប៉ុន្តែ​ចៃដន្យ​អ្នកបើកបរ​ម៉ូតូ​ធំ​ឈ្មោះ សួង សុធា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្រុងព្រះសីហនុ បាន​បើក​តាម​ផ្លូវត្រង់ លុះ​ពេល​បើក​មក​ដល់ ក៏​ស្រាប់តែ​បុក​គ្នា​ពេញទំហឹង​តែ​ម្តង ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ធំ​រង​របួសធ្ងន់ ហើយ​ក៏​បាន​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ រួច​ធ្វើការ​វាស់វែង និង​នឹង​យក​វត្ថុ​តាង​ទាំង​២​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ