ទីបំផុត​! រាជបុត្រ​សំរាម សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ រាជ​នី​សំរាម ហើយ


ខេត្តក្រចេះ ៖ នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ រាជបុត្រ​សំរាម​លោក ឡា ពិសិដ្ឋ ដែល​គេ​គ្រប់​គ្នា​ស្គាល់​តាម​រយៈ​ឈ្មោះ «​ពូ​ឈី​វ​» បាន​សម្រេចចិត្ត​ភ្ជាប់​ស្ពានមេត្រី​ជាមួយ​រាជ​នី​សំរាម គឺ​កញ្ញា ឃុន ពន្លក ដែល​ជា​យុវជន​សំរាម​ប្រចាំ​ខេត្តក្រចេះ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ចាស់​ទុំ​ទាំង​សងខាង និង​មិត្តភក្តិ​ដែល​ជា​អ្នកចូលរួម​ការងារ​ជួយ​សង្គម​យ៉ាងច្រើន​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ពូ​ឈី​វ គឺជា​ស្ថាបនិក​ក្រុម​កងទ័ព​អង្គរ និង​ជា​អ្នកគាំទ្រ​បាល់​កម្ពុជា​ដ៏​ស្មោះស្ម័គ្រ ។ គេ​តែងតែ​សង្កេត​ឃើញ​វត្តមាន​របស់​លោក​ស្លៀកពាក់​ពណ៌​ក្រហម ដោយ​មាន​គូរ​មុខ គូរ​មាត់​ជា​ទង់ជាតិ​កម្ពុជា ដើម្បី​ចូលរួម​គាំទ្រ​ក្រុមកីឡា​បាល់ទាត់​កម្ពុជា​ស្ទើរតែ​គ្រប់ការ​ប្រកួត​ទាំងអស់ ។

មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​ក៏​បាន​ចំណាយ​ពេលវេលា និង​កម្លាំង​ជា​ច្រើន​ចូលរួម​សម្អាត​បរិស្ថាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ដោយ​បាន​ដឹកនាំ​ក្រុម​យុវជន​ខ្មែរ​ជា​ច្រើន​នាក់ ដើម្បី​ប្រមូល​សំរាម ទើ​ធ្វើ​ឱ្យ​លោក​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា «​រាជបុត្រ​សំរាម​» ។

ដោយឡែក​គូ​ដណ្តឹង​របស់ ពូ​ឈី​វ វិញ គឺ​ក​ញ្ជា ឃុន ពន្លក ក៏​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ជា​រាជ​នី​សំរាម​ផង​ដែរ ដោយ​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ កញ្ញា ពន្លក បាន​ចូលរួម​បំផុសបំផុល​ឱ្យ​យុវជន​ខ្មែរ ជា​ពិសេស​យុវជន​នៅ​ក្នុង​ខេត្តក្រចេះ​ទាំងមូល ចូលរួម​សម្អាត​បរិស្ថាន រហូត​ទទួល​បាន​ប័ណ្ណសរសើរ​ពី​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​ផង​ដែរ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ