ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ក្នុង​ទី​កំបាំង​ក៏​ឧត្តម​ស្វាមី​នៅ​តែ​ស្មោះ​ចំពោះ​ភរិយា

3 ឆ្នាំ មុន

បុគ្គល​មានធម៌​អប់រំ​ល្អ​ហើយ​រមែង​មើលឃើញ​ភរិយា​ថា​ជា​ស្ត្រី​ល្អ ដោយ​ចរិត ចរិយា មារ​យា​ទ​ត្រឹមត្រូវ ជា​អ្នកមាន​ភាព​ស្មោះត្រង់​ជា​និច្ច​ទោះ​ក្នុង​ទី​កំបាំង​ក៏​ជា​បុគ្គល​មិន​ងាយ​លុះ​ក្នុ​ង​​អំណាច​នៃ​កាមគុណ​នៃ​មនុស្ស​ស្រី​ដទៃ គឺ​មានចិត្ត​ខ្ជាប់ខ្ជួន​ដោយ សីល សិក្ខាបទ ឬ​សីល សមាធិ…

បុគ្គល​មានធម៌​អប់រំ​ល្អ​ហើយ​រមែង​មើលឃើញ​ភរិយា​ថា​ជា​ស្ត្រី​ល្អ ដោយ​ចរិត ចរិយា មារ​យា​ទ​ត្រឹមត្រូវ ជា​អ្នកមាន​ភាព​ស្មោះត្រង់​ជា​និច្ច​ទោះ​ក្នុង​ទី​កំបាំង​ក៏​ជា​បុគ្គល​មិន​ងាយ​លុះ​ក្នុ​ង​​អំណាច​នៃ​កាមគុណ​នៃ​មនុស្ស​ស្រី​ដទៃ គឺ​មានចិត្ត​ខ្ជាប់ខ្ជួន​ដោយ សីល សិក្ខាបទ ឬ​សីល សមាធិ បញ្ញា ។

ជា​បុរស​មាន​ចិត្តរឹង​មាំ​ដែល​ហៅ​ថា​ជា​ឯកចិត្ត​គឺ​ចិត្ត​ស្មោះ​ចំពោះ​ភរិយា​តែ​ម្នាក់​គត់ និង​ជា​អ្នក​ប្រកប​ព្រម​ដោយ​សីល​បរិសុទ្ធ​ហើយ​សម្រេច​នូវ​សម្បត្តិ​គ្រប់យ៉ាង​ដោយ​សមាធិ មានចិត្ត​តម្កល់​មាំ​ដោយ​បញ្ញា​ជា​គ្រឿង​ដឹង​ចាក់​ធ្លុះ​កុសលធម៌​ទាំងឡាយ ។

ធម៌​ជា​គ្រឿង​សង្គ្រោះ​៥​យ៉ាង​គឺ​បុរស​ជា​ស្វាមី​បាន​បំពេញ​ចំពោះ​ភរិយា​ដោយ​បរិបូណ៌​ហើយ នេះ​គឺ​ទឹកចិត្ត​ឧត្តម​ស្វាមី ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ