ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំដោយ លោកវរសេនីយ៍ទោ ទុន ពិសី នាយរងការិយាល័យ បានចុះអនុវត្ដន៍ច្បាប់ ឃាត់រថយន្ដដែលបានធ្វើការកែឆ្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យ ជាក់ស្តែងនៅតាមដងផ្លូវសាធារណៈ និងទីតាំងមួយចំនួននៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ស្ពឺ ។ នេះបើតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានផ្សាយនាយប់ថ្ងៃទី២១ ខែវិច្ឆិកានេះ ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ទុនពិសី បានអោយដឹងថា យោងតាមអនុក្រឹត្យលេខ ៣៩ អនក្របក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មាត្រា៧ ថ្មី ចំណុច៥(ក) ត្រូវធ្វើការផាកពិន័យចំពោះមធ្យោបាយយានយន្តដែលកែច្នៃដំឡើងខុសបទដ្ឋានបច្ចេកទេស ចំពោះរថយន្តធុនស្រាល និងរថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ។

ជាក់ស្តែង រថយន្ដជាច្រើនគ្រឿងត្រូវបានធ្វើការឃាត់ និងអនុវត្ដន៍តាមច្បាប់ ក្នុងរយៈពេលប៉ុន្មានថៃ្ងកន្លងមកនេះ និងបន្ដសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការដល់ទីតាំងកែឆ្នៃ និងលំនៅដ្ឋានដែលមានរថយន្ដកែឆ្នៃខុសលក្ខណៈបច្ចេកទេស ៕

ជាចុងក្រោយសំណូមពរ សូមបងប្អូន ម្ចាស់យានយន្តដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេស និងកំពុងប្រើប្រាស់សព្វថៃ្ង មេត្ដាកែសម្រួល មុនសមត្ថកិច្ចនគរបាលអនុវត្ដន៍នូវវិធានការច្បាប់ ៕

ចែករំលែកព័តមាននេះ