ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត​ថោ​ង ខុន​៖ បន្ត​ចុះ​ចែក​​អំណោយ​ជូន​បងប្អូន​​រង​គ្រោះ​ដោយ​​ទឹកជំនន់​​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ​៖ សកម្មភាព​សប្បុរសធម៌​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១​ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក​ថោ​ង​ខុន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​ដែល​មា​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំលោក សូ មែន ឃី​ត…

ខេត្តកំពង់ធំ​៖ សកម្មភាព​សប្បុរសធម៌​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១​ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក​ថោ​ង​ខុន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​ដែល​មា​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំលោក សូ មែន ឃី​ត (So Man Kit) អនុប្រធាន និង​ជា​អគ្គលេខាធិការ​ង​នៃ​សមាគម​ពាណិជ្ជកម្ម និង​ការបរទេស ចិន​ហុងកុង និង​ម៉ា​កាវ ប្រចាំ​កម្ពុជា និង​ជា​តំណាង​លោក​ឧកញ៉ា យុម ស៊ូ សាង (Yum Sui Sang)​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជម្រាប​ដល់​ប្រជាពលរដ្ឋ ដែល​សម្ដេច​ទាំង​ទ្វេ​តែង​តែ​នឹករឭក និង​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈ​ទេសៈ​។

លោក​បាន​បន្ត​ថា ក្នុង​ពេល​ទឹកជំនន់ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​មក​ទីទួល​សុវត្ថិភាព និង​បាន​ចុះ​ដោយ​ផ្ទាល់​នៅ​ទីកន្លែង​ដែល​រង​គ្រោះ ដោយ​បាន​ចែក​អំណោយ​ជា​ស្បៀងអាហារ គ្រៀង​ឧបភោគ​-​បរិភោគ និង​សម្ភារៈ​ចាំបាច់​បាន​ទាន់​ពេលវេលា ដោយ​មិន​ទុក​ឱ្យ​ប្រជាជន​ណា​ម្នាក់​ដាច់​ស្បៀងអាហារ​ឡើយ​។

លោក​បន្ត​ថា​ក្រោយ​ទឹកជំនន់ រាជរដ្ឋាភិបាល​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ និង​ស្តារ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ដែល​ខូចខាត​ឡើង​វិញ ដូច​ជា សាលារៀន វត្ត​អារាម មន្ទីរពេទ្យ​ផ្លូវថ្នល់ ផ្លូវលំ ស្ពាន ទំ​បន់ ប្រឡាយ​ទឹកជា​ដើម និង​ជំរុញ​វិស័យ​កសិកម្ម ការ​ដាំ​ដុះ​ឡើង​វិញ ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡើង​វិញ តាម​រយៈ​ការ​ចែក​ស្បែង​អា​ហារ និង​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដើ​ម្ប​បង្កបង្កើន​ផល និង​ដាំ​ដុះ​ឡើង​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ