ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​នឹង​ប្រែ​មុខមាត់​ថ្មី លើ​ដែនដី​ចាស់​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ការងារ​ចាក់​កៅស៊ូ​នៅ​លើ​ផ្លូវ​ចំនួន​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​ចាប់ផ្តើម​នៅ​ខែធ្នូ ហើយ​គ្រោង​បញ្ចប់​ការ​ស្ថាបនា​នៅ​មុន​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ដើម្បី​ប្រែក្លាយ​ខេត្ត​នេះ ទៅ​ជា​ប៉ូ​ល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​។ លោក ឃាង…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ការងារ​ចាក់​កៅស៊ូ​នៅ​លើ​ផ្លូវ​ចំនួន​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​ចាប់ផ្តើម​នៅ​ខែធ្នូ ហើយ​គ្រោង​បញ្ចប់​ការ​ស្ថាបនា​នៅ​មុន​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ដើម្បី​ប្រែក្លាយ​ខេត្ត​នេះ ទៅ​ជា​ប៉ូ​ល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​។ លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា ការ​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​ក្នុង​ក្រុង​ខេត្ត​ព្រះ​សីហ​នុម​ក​ដល់​ពេល​នេះ ស្ទើរតែ​ជិត​រួចរាល់​ហើយ​នៅ​តែ​ការ​ចាក់​កៅស៊ូ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែធ្នូ ឆ្នាំ​២០២០​។

ជាមួយ​គ្នា​នេះ​ពាក់ព័ន្ធ​ការ​រៀបចំ​ក្រាល​ខឿន​ថ្ម​ក្រា​នី​ត សម្រេច​បាន​ជាង ៩០% ក្រាលកម្រាល​ថ្ម​ក្រា​នី​ត​សម្រាប់​ផ្លូវ​ថ្មើរជើង សា្ថ​ប​នា​បាន ៧៥% បង្គោល​ភ្លើង​សាធារណៈ​បាន​ជាង ៩០% ការ​ដាំ​ដើមឈើ និង​ផ្កា​លម្អ បាន​ជាង​៦០% និង​ការ​ដាក់​លូ​រណប​បាន​ជាង​៩០% ដោយឡែក​ស្លាក​សញ្ញា ចរាចរណ៍​និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព កំពុង​តែ​បន្ត​ធ្វើ​ជា​បណ្តើរ​ៗ។

លោក​បាន​បន្ត​ថា ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ នឹង​ធ្វើ​ឱ្យ​ខេត្ត​នេះ​កាន់តែ​រីក​ចម្រើន ដូច​ជា​មានការ​អភិវឌ្ឍ​ទីក្រុង​ទំនើប និង​ការ​រៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភស្តុ​ភា​កម្ម​ជាតិ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប​។

ទន្ទឹម​នឹង​នេះ​ការ​ស្ថាបនា​ផ្លូវ​នេះ ជា​សរសៃឈាម​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះ​សីហ​នុ គួប​ផ្សំ​ជាមួយ​ការ​ស្ថាបនា ផ្លូវ​ដែល​មាន​ស្តង់ដា​ខ្ពស់ មាន​ប្រណីតភាព មានការ​សាងសង់​នូវ​សួនច្បារ ភ្លើង​បំភ្លឺ​សាធារណៈ​ដែល​មាន​ភាព​វៃឆ្លាត កាមេរ៉ា​សុវត្ថិភាព និង​ការ​រៀបចំ​លម្អ​ផ្សេង​ៗ​ទៀត​ដែល​សម្រួលការ​ដឹក​ជញ្ជូន ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​សង្ឃឹមថានឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​អ្នក​វិនិយោគទុន​ក្នុងស្រុក និង​ក្រៅ​ស្រុក​មក​បោះទុន បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​។

សូម​បញ្ជាក់​ថា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ក្រុង​នៃ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ បន្ទាប់​ពី​ទទួល​រង​ការ ខូចខាត​ទាំងស្រុង ដោយសារ​កំណើន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​គំហុក និង​គ្រោះ​ទឹកជំនន់​នា​ពេល​កន្លង​មក ហើយ​នេះ​ជា​ការ​បើក ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៃ​ខេត្ត​ព្រះ​សីហ​នុ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​ការ​ស្ថាបនា​ផ្លូវ​ទូ​ទាំង​ក្រុង​បែប​នេះ​។ ផ្លូវ​ក្រុង​ចំនួន​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ប្រវែង​សរុប​ជាង​៨២​គីឡូម៉ែត្រ​៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ