ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​គ្រោង​អភិវឌ្ឍ «​ភ្នំ​ភូ​បៀ​» អតីត​សមរភូមិ​ក្តៅ​ជា​តំបន់​ទេសចរណ៍

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រទេស​ឡាវ​បាន​សាងសង់​ផ្លូវ​ចូល​ទៅ​«​ភ្នំ​ភូ​បៀ​» និង​សង់​បន្ត​រហូត​កំពូលភ្នំ គឺជា​គម្រោងការ​អភិវឌ្ឍ​ភ្នំ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​នោះ​

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រទេស​ឡាវ​បាន​សាងសង់​ផ្លូវ​ចូល​ទៅ​«​ភ្នំ​ភូ​បៀ​» និង​សង់​បន្ត​រហូត​កំពូលភ្នំ គឺជា​គម្រោងការ​អភិវឌ្ឍ​ភ្នំ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​នោះ​ដែល​ពី​មុន​ជា​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ក្តៅ​គគុក ឱ្យ​ក្លាយជា​ប្រភព​ទេសចរណ៍​ដ៏​សំខាន់​។ 

«​ភូ​បៀ​» ជា​ភ្នំ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​ឡាវ មាន​កម្ពស់​២៨២០​ម៉ែត្រ ស្ថិត​នៅ​ស្រុក​អា​នូវ​ង់ ក្រុង​សៃ​ស៊ុម​ប៊ូ​ន ។ បច្ចុប្បន្ន​រដ្ឋាភិបាល​ធ្វើ​ផ្លូវ​ចូល​ទៅ​ដល់​ជើងភ្នំ និង​គ្រោង​សាងសង់​បន្ត​ទៅ​ដល់​កំពូលភ្នំ ដើម្បី​ធ្វើ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​ជា​ប្រភព​ស្រូប​យក​អាកាសធាតុ​ដ៏​វិសេសវិសាល​របស់​ឡាវ ។
កាលពីមុន​ទីតាំង​នោះ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​របស់​ក្រុមប្រឆាំង​ឡាវ ហៅ​ថា «​ក្រុម​អំបូរ​មុង​» ដែល​ង្កើ​ត​ឡើង​ដោយ​ក្រុម CIA ក្នុង​សម័យ​សង្គ្រាម​វៀតណាម ដើម្បី​តស៊ូ​ជាមួយ​ពួក​កុម្មុយនីស្ត​ឡាវ ។ ទោះបីជា​ពួក​កុម្មុយនីស្ត​ក្លាយជា​គណបក្ស​រំដោះប្រជាជន​ឡាវ ក្នុង​ពេល​បច្ចុប្បន្ន​ដែល​បាន​កាន់​អំណាច​តាំងពី​ខែធ្នូ ឆ្នាំ​១៩៦៥​ក៏​ដោយ ប៉ុន្តែ​ការ​តស៊ូ​ជាមួយ​ក្រុម​«​អំបូរ មុង​» នៅ​តំបន់​ភូ​បៀ​នៅ​តែ​បន្ត​អស់​រយៈពេល​១០​ឆ្នាំ ។

ក្នុង​យុគសម័យ​ថ្មី​ក្រុង​សៃ​ស៊ុម​ប៊ូ​ន នៅ​គ្រប់គ្រង​តាម​បែប​អាជ្ញាសឹក​ក្នុង​នាម​ជា​តំបន់​គ្រប់គ្រង​ពិសេស ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុន ក្រោយមក​ត្រូវ​លុប​ចោល​នៅ​ចុងឆ្នាំ​២០១៣ ហើយ​ប្រកាស​បង្កើត​ជា​ខេត្ត​ទី​១៨ របស់​ប្រទេស រួម​ទាំង​ប្តូរ​ឈ្មោះ​ក្រុង «​សៃ​ស៊ុម​ប៊ូ​ន​» ទៅ​ជា​ក្រុង «​អា​នូវ​ង់​» ដើម្បី​រំឭក​ដល់​ព្រះ​អង្គ​អា​នូវ​ង់ ដែល​បាន​ដឹកនាំ​ទ័ព​តស៊ូ​ដើម្បី​ឯករាជ្យ​ពី​អាណាចក្រ​សៀម ទោះបីជា​មិន​បាន​ទទួល​ជោគជ័យ​ពេញលេញ​ក៏​ដោយ ។ «​ភ្នំ ភូ​បៀ​» លាតសន្ធឹង​នៅ​លើ​តំបន់​ជា​ច្រើន​ទាំង​សៃ​ស៊ុម​ប៊ូ​ន​, ឆៀង​ខ្វាង និង​វៀងចន្ទន៍ រួម​ទាំង​ជា​ប្រភព​អណ្តូងរ៉ែ​ដ៏​ធំ​មួយ​របស់​ប្រទេស​។  បច្ចុប្បន្ន​អណ្តូងរ៉ែ «​ភូ​បៀ​» បាន​ផលិត​មាស ប្រាក់ និង​ទង់ដែង នាំ​ចេញ​ទៅ​លើ​ទីផ្សារ​ពិភពលោក ។

ប្រទេស​ឡាវ បាន​ប្រកាស​កាលពី​ពេល ថ្មី​ៗ​នេះ​ថា នឹង​លើក​ស្ទួយ និង​អភិវឌ្ឍ​អាកាសយានដ្ឋាន​ចំណាស់​នៅ​តំបន់​នោះ​ឱ្យ​ក្លាយជា​អាកាសយានដ្ឋាន​ពាណិជ្ជកម្ម ដើម្បី​ទ្រទ្រង់​លើ​ផ្នែក​ទេសចរណ៍​នៅ​ក្រុង​សៃ​ស៊ុម​ប៊ូ​ន ។ នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​នោះ អ្នក​ទេចរ​អាច​មើលឃើញ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ទាំង​នៅ​តំបន់​ឆៀង​ខ្វាង នៅ​ប៉ែក​ខាងជើង តំបន់​វៀងចន្ទន៍ រួម​ទាំង​ក្រុង​វៀងចន្ទន៍ នៅ​ភាគ​ខាងលិច ឆៀង​ខាងត្បូង ។

នៅ​ថ្ងៃ​អនាគត​ភ្នំ​ភូ​បៀ​នឹង​ក្លាយជា​ប្រភព​ទេ​​ស​ចរណ៍​ដ៏​សំខាន់​មួយ​នៅ​លើ​ពិភពលោក និង​នៅ​ខែធ្នូ​ខាង​មុខ អាជ្ញាធរ​នឹង​រៀបចំ​ពិធី​ទេសចរណ៍​ជា​ផ្លូវការ​ស្រប​គម្រប់​២​ឆ្នាំ​នៃ​ការ​បង្កើត​ទីក្រុង​នោះ ៕