ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​មិន​ស្គាល់​ម៉ាក​បុក​រថយន្ត​ដឹក​ឥដ្ឋ​ពី​ក្រោយ​ស្លា.ប់​ម្នាក់ របួស​ធ្ងន់​-ស្រាល​៨នាក់

8 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ យុវ​ជន​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​មនុស្ស​ប្រុស​ ស្រី​៨​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​-ស្រាល ខណៈ​ពួក​គេ​កំពុង​ជិះ​លើ​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ត្រូវ​រថ​យន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ពី​ក្រោយ

ខេត្ត​កំពង់​ស្ពឺ​ ៖ យុវ​ជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​មនុស្ស​ប្រុស​ ស្រី​៨​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​-ស្រាល ខណៈ​ពួក​គេ​កំពុង​ជិះ​លើ​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ត្រូវ​រថ​យន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ពី​ក្រោយ​ ហើយ​បន្ថែម​ល្បឿន​រត់​បាត់​ស្រមោល​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៤ មិថុនា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៦​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៣៥-៣៦ ក្នុង​ភូមិ​កែវ​ឧត្តម​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង ។

យុវ​ជន​ដែល​ស្លាប់​នៅ​កន្លែង​កើតហេតុ​ឈ្មោះ​ហុង នាង អាយុ​២១​ឆ្នាំ ជា​កម្មករ​លើក​ឥដ្ឋ​ ។

បើ​តាម​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្រុម​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​រួម​គ្នា​តាម​រថ​យន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ពេញ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បរ​ក្នុង​ល្បឿន​លឿន​មក​ដល់​បុក​ពី​ក្រោយ​ពេញ​ទំហឹងធ្វើ​​ឱ្យ​រថយន្ត​ធ្លាក់​ផ្លូវខ្ទាត​អ្នក​ជិះ​លើ​រថយន្ត​មក​ដី​ស្លាប់ និង​របួស​រដូក​រណែល​តែម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព