ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខ្ចីប្រាក់​ពង្រីក​អាជីវកម្ម​ជោគជ័យ​បង្ហើប​គន្លឹះ​សំខាន់​ៗ​ឲ្យ​មាន​ប្រាក់​សង​ទាន់​ពេលវេលា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​បញ្ហា​លុយ គ្មាន​នរណា​ម្នាក់​បដិសេធ​បាន​ទេ​ថា​ពួក​គេ​មិន​ត្រូវការ​លុយ​នោះ ។ ជាក់ស្តែង​កន្លង​មក អ្នកជំនាញ​បាន​បង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ​ខ្លាំង ដោយសារ​តែ​អ្នក​ខ្ចីប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក​មិន​បាន​ប្រើប្រាស់​លុយ​ដែល​ខ្ចី​នោះ​បាន​ត្រឹមត្រូវ​នោះ​ទេ ពោល…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​បញ្ហា​លុយ គ្មាន​នរណា​ម្នាក់​បដិសេធ​បាន​ទេ​ថា​ពួក​គេ​មិន​ត្រូវការ​លុយ​នោះ ។

ជាក់ស្តែង​កន្លង​មក អ្នកជំនាញ​បាន​បង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ​ខ្លាំង ដោយសារ​តែ​អ្នក​ខ្ចីប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក​មិន​បាន​ប្រើប្រាស់​លុយ​ដែល​ខ្ចី​នោះ​បាន​ត្រឹមត្រូវ​នោះ​ទេ ពោល គឺ​មិន​បាន​យក​ប្រាក់​ដែល​បាន​ខ្ចី​ទៅ​បង្កើត​មុខរបរ​ថ្មី​សម្រាប់​បង្កើន​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​កើន​តែ​បំណុល​នោះ ។

យ៉ាងណាមិញ​បងប្អូន​មួយ​ចំនួន​ដែល​បាន​ទទួល​ប្រាក់​កម្ចី​កន្លង​មក​យក​មក​ប្រើប្រាស់​ចំ​គោលដៅ​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​របស់​ខ្លួន​ថា​ធ្វើ​យ៉ាងណា​ប្រើប្រាស់​ប្រាក់​កម្ចី​ឲ្យ​បាន​ត្រឹមត្រូវ​និង​ធ្វើ​យ៉ាងណា​ដើម្បី​មាន​ប្រាក់​សង​ទៅ​ស្ថាប័ន​ធនាគារ​និង​ហរិ​ញ្ញ​វត្ថុ​បាន​ទាន់​ពេលវេលា ។

លោក ខេ​ម សំ​អុល ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ស្ថាប័ន​មួយ​កន្លែង និង ភរិយា អ្នកស្រី ម៉េ​ង លី​ម៉ាច ជា​កសិករ​ធ្វើ​ចម្ការ ដែល​ពឹងផ្អែក​លើ​ដំណាំ​ដំឡូង និង​ស្វាយចន្ទី ក្នុង​ខេត្តក្រចេះ ​។ គ្រួសារ​លោក​សំ​អុល បាន​ស្គាល់​ពី​សេវា​ហិរញ្ញវត្ថុ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពេល​ចុះ​មក​តាម​ភូមិ ដោយ គ្រួសារ​របស់​លោក បាន​ចាប់ផ្ដើម​ប្រើប្រាស់​ប្រាក់​កម្ចី​ជា​ក្រុម​លើក​ដំបូង ចំនួន​៥០០,០០០​រៀល​ ។ ដោយ​លោក ​និង​ភរិយា​មាន​បំណង​បង្កើត​មុខរបរ​ថ្មី​ផ្សេង ដើម្បី​បង្កើន​ចំណូល​លោក​បាន​សម្រេចចិត្ត​ស្នើរ​សុំ​ប្រាក់​កម្ចី ចំនួន​៥. ០០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទិញ​ឡាន​កែ​ច្នៃ ក្នុង​គោលបំណង​យក​មក​ស៊ីឈ្នួល​ដឹក​ដំឡូង ដោយ​ទទួល​បាន​កំ​រ៉ៃ ១៥.០០០​រៀល ក្នុង​មួយ​តោន ។

ដោយ​មុខរបរ​ថ្មី​ជួយ​អោយ​លោក​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មុន លោក សំ​អុល និង​ភរិយា​បានពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដំឡូង ស្វាយចន្ទី បន្ថែម​ដំណាំ​ស្វាយកែវ​រមៀត តាម​រយៈ​ប្រាក់​កម្ចី​បន្តបន្ទាប់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដដែល ​។ តាម​រយៈ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ទាំង ៥​លើក លោក ​និង​ភរិយា ​បាន​ចែករំលែក​បទ​ពិសោធន៍​ពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ប្រាក់​កម្ចី​ថា «​ដើម្បី​ឲ្យ​មាន​ប្រាក់​សង​ទាន់​ពេលវេលា អ្នក​ខ្ចីប្រាក់​មិន​គួរ​ពឹងផ្អែក​តែ​លើ​ប្រាក់​ចំណូល​តែ​មួយ​ប្រភព​នោះ​ទេ ហើយ​អ្នក​ខ្ចី​គ​ម្បី​សន្សំ​ប្រាក់​ត្រៀម​ទុក​អោយ​បាន​មុន​ថ្ងៃ​សង និង​រៀបចំ​ផែនការ​ប្រមូល​ផល​ឲ្យ​បាន​មុន​ថ្ងៃ​សង​ប្រាក់​» ។

លោក​បាន​បន្ត​ទៀត​ថា តាម​រយៈ​ប្រាក់​កម្ចី​ដោយ​ជោគជ័យ​ទាំង​៥​វគ្គ ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​លោក​ផ្លាស់​ប្ដូរ​ច្រើន មាន​ប្រាក់​សម​រម្យ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ពង្រីក​ដីចម្ការ ថែម​ទាំង​មាន​ចំណូល​ទៀងទាត់​ពីរ​បរ​ស៊ីឈ្នួល​ដឹក​ដំឡូង​របស់​លោក ​។ លោក​បញ្ជាក់​ថា បើ​ចាំ​សន្សំ​លុយ​ខ្លួនឯង ត្រូវការ​ពេល​យូរ ហើយ​មិនដឹង​ជា​ សន្សំ​បាន​អត់​ផង ដូចនេះ​ប្រាក់​កម្ចី ជួយ​អោយ​លោក​ឆាប់​ពង្រីក​មុខរបរ​របស់​គាត់​បាន​ទាន់ចិត្ត​ ។

លោក​ និង​ភរិយា​មិន​មាន​គម្រោង​ស្នើរ​សុំ​កម្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា​ផ្សេង​ទៀត​ទេ លោក​ចង់​ផ្អាក​មួយ​រយៈ ដោយសារ​តែ​មាន​ប្រាក់​សម​ល្មម​អាច​ផ្គត់ផ្គង់​ជីវភាព និង​ធ្វើ​ចំការ​បាន ម្យ៉ាង​លោក​មាន​បំណង​រៀបចំ​ផែនការ​សន្សំ​ប្រាក់ ប៉ុន្តែ​បើសិនជា​លោក ​និង​ភរិយា​មាន​គម្រោង​ពង្រីក ឬ​បង្កើត​មុខរបរ​ថ្មី លោក​នឹង​ធ្វើ​សំណើរ​សុំ​កម្ចី​សារ​ជា​ថ្មី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ