ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​នឹង​នាំ​ចេញ​ទំនិញ​ទាំងអស់​ដោយ​មិន​ជាប់ពន្ធ និង​ជាប់​កម្រិត​កូតា​ទៅ​អង់គ្លេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ទទួល​បានការ​នាំ​ចេញ​ដោយ​មិន​ជាប់ពន្ធ និង​មិន​ជាប់​កូតា​ទៅ កាន់​ប្រទេស​អស់​គ្លេ​ស សម្រាប់​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ និង​គ្រឿងផ្ទុះ បន្ទាប់​កម្ពុជា ត្រូវ​បាន​ចាត់​ថ្នាក់​ដោយ​អង្គការសហប្រជាជាតិ​ថា ជា​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ទទួល​បានការ​នាំ​ចេញ​ដោយ​មិន​ជាប់ពន្ធ និង​មិន​ជាប់​កូតា​ទៅ កាន់​ប្រទេស​អស់​គ្លេ​ស សម្រាប់​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ និង​គ្រឿងផ្ទុះ បន្ទាប់​កម្ពុជា ត្រូវ​បាន​ចាត់​ថ្នាក់​ដោយ​អង្គការសហប្រជាជាតិ​ថា ជា​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត ។

យោង​តាម​សមាគម​កាត់ដេរ​នៅ​កម្ពុជា ឬ​ហៅ​ថា GMAC បាន​ចេញ​សារ​ណែនាំ សម្រាប់​សមាជិកសមាគម​ស្តី​ពី​កម្ពុជា និង​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) របស់​អង់គ្លេស​នៅ​ថ្ងៃ​ទី ១៩ វិច្ឆិកា​នេះ​ថា សូម​យោង​ទៅ​លើ​ផ្នែក​នៃ​អន្តរកាល​នៃ​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប របស់ ប្រទេស​អង់គ្លេស​វិធាន​ថ្មី​សម្រាប់​ឆ្នាំ ២០២១ ដែល​ចេញ​ដោយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរ ជាតិ​របស់​អង់គ្លេស​កាលពី​ថ្ងៃ​ទី ១០ វិច្ឆិកា ២០២០ ។ ប្រទេស​អង់គ្លេស​បាន​ចាក​ចេញពី​សហ ភាព​អឺរ៉ុប ហើយ​រយៈពេល​អន្តរកាល​បន្ទាប់​ពី Brexit នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ ។ ចាប់ពី​ថ្ងៃ ទី ១ មក​រា ឆ្នាំ ២០២១ ប្រទេស​ដែល​មាន​លក្ខណៈសម្បត្តិ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​នឹង​អាច​ទ​ទួ ល​បានការ​អនុគ្រោះ​ពាណិជ្ជកម្ម​តាម​រយៈ​ប្រព័ន្ធ GSP របស់​អង់គ្លេស ។

បើ​តាម GMAC ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​របស់​អង់គ្លេស​នេះ​មាន​ក្រប​ខណ្ឌ​ចំនួន ៣ ហើយ ប្រទេស​កម្ពុជា​ត្រូវ​បាន​វាយតម្លៃ ឬ​ចាត់​ថ្នាក់​ដោយ​អង្គការសហប្រជាជាតិ​ថា ជា​ប្រទេស​អភិ វ​ឌ្ឍ​តិចតួច​បំផុត​ដែល​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​កំណត់​ដោយ​អង់គ្លេស ។ ប្រព័ន្ធ GSP របស់​អង់ គ្លេ​ស​នេះ​ដំបូង​នឹង​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម ទៅ​ប្រទេស​នានា​ដូច​ជា GSP របស់​សហ ភាព​អឺរ៉ុប​ដែរ ។ ប្រព័ន្ធ GSP របស់​អង់គ្លេស​នឹង​មាន​ក្រប​ខណ្ឌ​ចំនួន ៣ ក្នុង​នោះ​ក្រប​ខណ្ឌ ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត​, ក្រប​ខណ្ឌ​ទូទៅ និង​ក្រប​ខណ្ឌ​ប្រសើរ​ឡើង ។

បើ​តាម GMAC សង្កត់ធ្ងន់​ថា «​កម្ពុជា​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ដោយ​អង្គការ​សហ​ប្រជា ជាតិ​ថា ជា​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត គឺ​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត ។ ហេតុ​ដូច្នេះ​កម្ពុជា​នឹង​ទទួល​បានការ​នាំ​ចេញ​ដោយ​មិន​ជាប់ពន្ធ និង​មិន​ជាប់​ការ​កម្រិត​កូតា ទៅ​កាន់​ប្រទេស​អង់គ្លេស​សម្រាប់​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ និង​គ្រឿងផ្ទុះ ។ នេះ​គឺ ដូច​គ្នា​នឹង​គម្រោង EBA ក្រោម​ប្រព័ន្ធ GSP របស់​សហភាព​អឺរ៉ុប​» ។

សមាគម​កំពុងធ្វើការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​សម​ភាគី​អង់គ្លេស ដើម្បី សុំ​ការ​បំភ្លឺ​អំពី​ការ​ផ្តាស់​ប្តូរ​មួយ​ចំនួន​នៅ​ក្នុង​តី​តិ​វិធី​រដ្ឋបាល (​ប្រសិនបើ​មាន​) ដូច​ជា​ការ​បញ្ជាក់ ប្រភព​ដើម​កំណើត​ទំនិញ កាលបរិច្ឆេទ​ចូល​ជា​ធរមាន​នៃ​ការ​អនុវត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ