ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចមិនធ្លាប់ឭសោះ ! យករថយន្តចាស់ផ្លាស់គ្រឿងបន្លាស់ថ្មីសម្រាប់រថយន្ត Jaguar Land Rover បញ្ចុះតម្លៃដល់ទៅ ២៥%

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិតជាថ្មី ប្លែក ចម្លែកអារម្មណ៍មែន ជាមួយនឹងការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានពីមុន គឺកម្មវិធី យករថយន្តចាស់ ផ្លាស់គ្រឿងបន្លាស់ថ្មី សម្រាប់អតិថិជនទាំងអស់របស់…

រាជធានីភ្នំពេញ ៖ ពិតជាថ្មី ប្លែក ចម្លែកអារម្មណ៍មែន ជាមួយនឹងការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានពីមុន គឺកម្មវិធី យករថយន្តចាស់ ផ្លាស់គ្រឿងបន្លាស់ថ្មី សម្រាប់អតិថិជនទាំងអស់របស់ Jaguar Land Rover ដែលនាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ។

ដោយមានការគាំទ្រដ៏លើសលប់ពីអតិថិជន ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) សម្រេចចិត្តពញ្ញាក់អារម្មណ៍សាជាថ្មី ជាមួយការបញ្ចុះតម្លៃរហូតដល់ ២៥% រាល់ការផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី ចាប់ពីថ្ងៃទីនេះតទៅ ។ កម្មវិធីនេះនឹងបញ្ចប់នៅត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០នេះ ។

This image has an empty alt attribute; its file name is 251b4cad8147d199773610488e3e562a-1024x682.jpg

អ្នកឯកទេសខាងផ្នែកយានយន្ត Jaguar Land Rover Cambodia បានលើកឡើងពីបញ្ហាចោទថា រាល់រថយន្តទាំងអស់ដែលបានប្រើប្រាស់ចាប់ពី ៥ឆ្នាំឡើងទៅអាចនឹងប្រឈមមុខនឹងបញ្ហាម៉ាស៊ីនដំណើរការមិនប្រក្រតី រឺប៉ះពាល់គ្រឿងបណ្តុំផ្សេងៗ និងប្រអប់លេខជាដើម ។

This image has an empty alt attribute; its file name is 1e3e6d34b928a25f8787f8efe96aefe1-1024x769.jpg

ដូចនេះ បើសិនជាម្ចាស់រថយន្តមិនបានយកចិត្តទុកដាក់ នោះបញ្ហាអាចនឹងកើតឡើងកាន់តែធ្ងន់ធ្ងរជាងនេះ ហើយអាចនឹងឈានទៅដល់ការឈប់ដំណើរការម៉ាស៊ីនភ្លាមៗដែលធ្វើអោយខាតបង់ទាំងថវិកា និងពេលវេលារបស់លោកអ្នក ។ ហេតុដូចនេះទើប Jaguar Land Rover Cambodia គិតគូរទុកជាមុនសម្រាប់អតិថិជន ជាមួយនឹងកម្មវិធី យករថយន្តចាស់ ផ្លាស់គ្រឿងបន្លាស់ថ្មី នេះ ។

This image has an empty alt attribute; its file name is a72340d17041f3490045cca92f535520-1024x682.jpg

អ្វីដែលវិសេសវិសាលនោះគឺថា ក្រុមជាងបច្ចេកទេសជំនាញរបស់ Jaguar Land Rover Cambodia សុទ្ធតែកំពូលៗដោយឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងពិសេសផ្ទាល់ពីរោងចក្រ និងបានបញ្ជាក់ពីកម្រិតបច្ចេកទេសជំនាញ កម្រិតខ្ពស់បំផុតកម្រិតទី ៤ ដែលនៅប្រទេសនៅអាស៊ីនេះមិនសូវជាមានទេ សូម្បីតែនៅប្រទេសថៃក៏ដោយក៏មិនមានដូចនៅប្រទេសយើងដែរ ។

This image has an empty alt attribute; its file name is 25ce194fb1c46978c8cb5ce991bf2543-1024x683.jpg

លើសពីនេះទៅទៀត Jaguar Land Rover នឹងប្រើប្រាស់នូវឧបករណ៍វិភាគបញ្ហាយានយន្ត ទំនើបបំផុត និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ជាមួយនឹងគ្រឿងបន្លាស់ទាំងអស់សុទ្ធ ១០០% ដែលត្រួវបានកំណត់ឡើងយ៉ាងច្បាស់លាស់ពី ក្រុមហ៊ុន Jaguar Land Rover ផ្ទាល់តែម្តង ។

This image has an empty alt attribute; its file name is 7db170ef33fe2f96c55a910f8fd0fca1-1024x683.jpg

ជាមួយសេវាកម្មរួសរាយរាក់ទាក់, ទំនុកចិត្ត និងគុណភាពសម្រាប់អតិថិជន ទើបធ្វើ ក្រុមហ៊ុន ហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ចាប់តាំងពីឆ្នាំ ១៩៩២ មក ៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ