ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កម្មករ​បើក​វ៉ា​ជែង​គ្នា​ជ្រុល​ធ្លាក់​ពីលើ​ផ្លូវ​ជាតិ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ ​កម្មករ​-កម្មការិនី​​ចំនួន​៤២​នាក់​ភ័យ​ស្ទើរលស់​ព្រលឹង ​ខណៈ​ដែល​អ្នក​បើករថយន្ដ​បើក​ជែង​គ្នា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​គេច​ពី​ម៉ូតូ​ដែល​បើក​បញ្ច្រាស​គ្នា​ក៏​ជ្រុល​ទៅ​ធ្លាក់​ក្នុង​ស្រែ​ សំណាង​ល្អ​មិន​ក្រឡាប់​ និង​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​…

ខេត្តស្វាយរៀង​ ៖​ ​កម្មករ​-កម្មការិនី​​ចំនួន​៤២​នាក់​ភ័យ​ស្ទើរលស់​ព្រលឹង ​ខណៈ​ដែល​អ្នក​បើករថយន្ដ​បើក​ជែង​គ្នា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​គេច​ពី​ម៉ូតូ​ដែល​បើក​បញ្ច្រាស​គ្នា​ក៏​ជ្រុល​ទៅ​ធ្លាក់​ក្នុង​ស្រែ​ សំណាង​ល្អ​មិន​ក្រឡាប់​ និង​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​លើ​ផ្លូវជាតិ​លេខ​១​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៦​និង​១២៧​ ស្ថិត​ក្នុងភូមិ​បាក់​រនាស់​ សង្កាត់​សង្ឃ័រ ​ក្រុង​ស្វាយ​រៀង​ ខេត្ត​ស្វាយរៀង ។

តាម​សមត្ថកិច្ច​នគរបាល​ក្រុង​បានឱ្យ​ដឹង​ថា អ្នក​បើករថយន្ត​ឈ្មោះ​ខាត់ សា​រ៉ា​ន អាយុ​៣៦​ឆ្នាំ​ ​មុខ​របរ​បើកបររថយន្ត​ រស់នៅ​ភូមិ​ព្រៃ​ដំឡូង ឃុំ​ពោធិ​រាជ ​ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សាកសួរ​ ។​ ចំណែក​កម្មករ​-កម្មការិនី​​ចំនួន​៤២​នាក់​​ក្នុងនោះ​មាន​​បុរស​ចំនួន​​៤​នាក់​ មិន​​មិននរណាម្នាក់​​រងគ្រោះថ្នាក់​​អ្វី​​នោះ​ទេ គ្រាន់តែ​ភ័យ​​ព្រលឹង​ចុង​សក់​។

តាម​ប្រភពព័ត៌មានបាន​​បន្ត​ថា អ្នក​បើកបរ​​ម៉ូតូ​ឈ្មោះ​មុំ សុភ​ត្ត្រា ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ និង​កូនប្រុស​ឈ្មោះ​ភិន ពៅ​សំបូរ អាយុ​៧​ឆ្នាំ មុខរបរ​សិស្ស ​រស់នៅ​ភូមិ​កណ្ដៀង​រាយ ​ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​។​

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ម៉ាក​​ហ៊ី​​យ៉ា​ន់​ដាយ ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6478 បើកបរ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ដោយ​​មាន​ដឹក​​កម្មករ​រោងចក្រ​ពេញរថយន្ត​ ហើយ​ក៏​បើកបរ​រថយន្ដ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ខណៈនោះ​​មាន​ម៉ូតូ​មួយ​គ្រឿងជិះ​គ្នា​២​នាក់​​ម៉ាក​ហុងដា ធុន​​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1J​-1332​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ រួច​ក៏​បើក​គេច​ចេញពី​ម៉ូតូ​ធ្លាក់​ចូល​ស្រែ ប៉ុន្តែ​សំណាង​​ល្អ ដោយ​មិន​ក្រឡាប់ ចំណែក​អ្នក​បើក​ម៉ូតូ​ក៏​មិន​មាន​រង​របួស​អ្វី​ដែរ​។

ក្រោយ​ពេលកើតហេតុ ​សមត្ថកិច្ច​បាន​មក​ដល់​ធ្វើការ​វាស់វែង​និង​អូស​យក​ទាំងម៉ូតូ និង​រថយន្ត​ ទៅ​​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ