ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នែក​ទៅ​ជា​ក្រហម​បណ្តាល​មក​ពី​មូលហេតុ​អ្វីខ្លះ?

4 ឆ្នាំ មុន

ភ្នែក​ក្រហម​គឺជា​បញ្ហា​ដែល​កើត​មាន​ជា​ញឹកញាប់​មួយ និង​អាច​កើតឡើង​តែ​ភ្នែក​ម្ខាង ឬ​ទាំង​សងខាង​។ ភាព​ក្រហម​នេះ​មាន​ជាប់​ទាក់ទង​នឹង​ការ​រីក​របស់​សរសៃឈាម​លើ​ផ្ទៃ​របស់​ភ្នែក ដោយសារ​តែ​ការ​រលាក ការ​កកិត ឬ​ការ​បង្ក​រោគ​។ ភាក​ច្រើន ការ​រលាក​ដែល​នាំ​ឱ្យ​ក្រហម​ភ្នែក​នោះ​កើតឡើង​នៅ​លើ​ភ្នាស​គម្រប​ភ្នែក​ពណ៌​ស និង​កម្រាល​របស់​ត្របកភ្នែក​ខាងក្នុង​…

ភ្នែក​ក្រហម​គឺជា​បញ្ហា​ដែល​កើត​មាន​ជា​ញឹកញាប់​មួយ និង​អាច​កើតឡើង​តែ​ភ្នែក​ម្ខាង ឬ​ទាំង​សងខាង​។ ភាព​ក្រហម​នេះ​មាន​ជាប់​ទាក់ទង​នឹង​ការ​រីក​របស់​សរសៃឈាម​លើ​ផ្ទៃ​របស់​ភ្នែក ដោយសារ​តែ​ការ​រលាក ការ​កកិត ឬ​ការ​បង្ក​រោគ​។

ភាក​ច្រើន ការ​រលាក​ដែល​នាំ​ឱ្យ​ក្រហម​ភ្នែក​នោះ​កើតឡើង​នៅ​លើ​ភ្នាស​គម្រប​ភ្នែក​ពណ៌​ស និង​កម្រាល​របស់​ត្របកភ្នែក​ខាងក្នុង​ ។ ខាងក្រោម​នេះ​ គឺជា​មូលហេតុ​មួយ​ចំនួន​នៃ​ការ​ក្រហម​ភ្នែក​៖
• អា​ឡែ​ហ្ស៊ី​ភ្នែក
• ការ​បង្ក​រោគ​ដោយ​បាក់តេរី​នៅ​ភ្នែក
• រលាក​ត្របកភ្នែក
• ដាច់ដោច​ស្រទាប់​ភ្នែក​ខាងក្រៅ​គេ​បង្អោះ
• ដំបៅ​នៅ​ស្រទាប់​ភ្នែក​ក្រៅ​គេ​បង្អោះ
• ភ្នែក​ស្ងួត
• ជំងឺ​ត្របកភ្នែក​លាន​ចេញ​ក្រៅ
• ជំងឺ​ត្របកភ្នែក​លាន​ចូល​ក្នុង
• រលាក​ភ្នាស​គ្រប់​ភ្នែក​ខាងក្នុង
• មាន​កំទិចកំទី​នៅ​ក្នុង​គ្រាប់ភ្នែក
• អា​ឡែ​ហ្ស៊ី​អាកាសធាតុ
• រលាក​ភ្នែក
• ការ​បង្ក​រោគ​ធ្ងន់ធ្ងរ​នៅ​ជាលិកា​ជុំវិញ​ភ្នែក​៕ ប្រភព ៖ health.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ