ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​វិធី​បញ្ឈប់​ការ​បញ្ចេញ​ផ្សែង​លាយ​ប្រេង​ពី​បំពង់​សឺ​ម៉ាំង​រថយន្ត

8 ឆ្នាំ មុន

ការ​បញ្ចេញ​ផ្សែង​ពី​សឺ​ម៉ាំង​បន្ទាប់​ពី​រថយន្ត​បាន​បញ្ឆេះ​កម្តៅ​ម៉ាស៊ីន​សម​ល្មម​គឺ​កើត​ចេញពី​ដំណើរ​នៃ​ការ​ដុត​បញ្ឆេះ​ប្រេងឥន្ធនៈ​ក្នុង​បន្ទប់​ចំហេះ ។ ប្រសិនបើ​ផ្សែង​ដែល​ចេញ​មក​ពី​សឺ​ម៉ាំង​

ការ​បញ្ចេញ​ផ្សែង​ពី​សឺ​ម៉ាំង​បន្ទាប់​ពី​រថយន្ត​បាន​បញ្ឆេះ​កម្តៅ​ម៉ាស៊ីន​សម​ល្មម​គឺ​កើត​ចេញពី​ដំណើរ​នៃ​ការ​ដុត​បញ្ឆេះ​ប្រេងឥន្ធនៈ​ក្នុង​បន្ទប់​ចំហេះ ។ ប្រសិនបើ​ផ្សែង​ដែល​ចេញ​មក​ពី​សឺ​ម៉ាំង​នោះ​មាន​លាយឡំ​ដោយ​ប្រេងម៉ាស៊ីន​បញ្ហា​ភាគច្រើន​មិន​បណ្តាល​មក​ពី​ប្រេង​ឡើយ ។

ដូច្នេះ​វិធីសាស្ត្រ ក្នុង​ការ​វិនិច្ឆ័យ​រក​បញ្ហា​គឺ​មាន​តែ​សង្កេត​មើលទៅ​ពណ៌​នៃ​ផ្សែង​ចេញ​មក​។ នោះ​វា​នឹង​បញ្ជាក់​ប្រាប់​លោក​អ្នក​នូវ​តំបន់​ខុស​ប្រក្រតី​របស់​ម៉ាស៊ីន​ដែល​បណ្តាល​ឲ្យ​ជួប​ករណី​នេះ ៖

ផ្សែង​ពណ៌​ខ្មៅ
១-​ពិនិត្យ​រក​មើល​ស៊ូ​ប៉ាប់​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ការ​បញ្ចេញ​ឧស្ម័ន​របស់​រថយន្ត​ដែល​ស្ថិត​នៅ​ក្បែរ​ឧបករណ៍​ផ្គត់ផ្គង់​ល្បាយ​ខ្យល់​និង​ប្រេង​ដែល​បញ្ជូន​ទៅ​ស៊ីឡាំង​ម៉ាស៊ីន ។ ស៊ូ​ប៉ាប់​នោះ​អាច​កកស្ទះ ឬ​គាំង​ដោយ​លម្អង ឬ​ក៏​ក​ម្អែ​ផ្សេង​ៗ​ហើយ​តម្រូវ​ឲ្យ​មានការ​សម្អាត​ឬ​ក៏​ផ្លាស់​ប្តូរ​ចេញ ។

២-​បាញ់​ប្រេង​ឬ​ខ្លាញ់គោ​ទៅ​នឹង​បរិវេណ​ជុំវិញ​ស៊ូ​ប៉ា់ប់​របស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​បញ្ចេញ​ឧស្ម័ន​របស់​រថយន្ត​ឲ្យ​សព្វកន្លែង ។

៣-​ផ្តាច់​ឬ​ដក​ក្បាល​តំណ​នៃ​សម្បុក​អ៊ែ​រ​បឺត​ធូលី​ចេញពី​តួ​ស៊ូ​ប៉ា់ប់​ខាងលើ ។

៤-​យក​ក្បាល​តំណ​ទឹក​ចេញ​ទៅ​ទីតាំង​ម្ខាង​នៃ​ស៊ូ​ប៉ាប់​ម៉ាស៊ីនរថយន្ត ។ អនុញ្ញាត​ឲ្យ​ទឹក​នៅ​ចំណុច​ដក​ចេញ​នោះ​ស្រក់​ចុះ​មក​ធុង​ដែល​អ្នក​ដាក់​ត្រង​ពីក្រោម​។

៥-​មួល​ដោះ​ខ្ចៅ​ចេញពី​ស៊ូ​ប៉ាប់​របស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​បញ្ចេញ​ឧស្ម័ន​ចេញ ។

៦-​មួល​ដោះ​ខ្ចៅ​ដែល​ចាប់​ភ្ជាប់​នឹង​ឧបករណ៍​ផ្គត់ផ្គង់​ល្បាយ​ខ្យល់​និង​ប្រេង​ស៊ីឡាំង​ម៉ាស៊ីន​ចេញ ។

៧-​លាង​សម្អាត​ស៊ូ​ប៉ាប់​ប្រព័ន្ធ​គ្រប់គ្រង​ការ​បញ្ចេញ​ឧស្ម័ន​ដោយ​ការ​ត្រាំ​ក្នុង​សាំង​។ ប្រសិនជា​វា​មិន​អាច​នឹង​លាង​ជម្រះ​បាន​ស្អាត​ទេ​ស៊ូ​ប៉ាប់​នោះ​នឹង​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ថ្មី​ដោយ​ខាន​តែ​បាន ។

៨-​ដាក់​ត​ភ្ជាប់​អ្វី​ដែល​បាន​ដោះ​ចេញ​សា​ឡើង​វិញ​បន្ទាប់​ពី​លាង​សម្អាត ឬ​ប្តូរ​ថ្មី​ហើយ​នោះ ។

ផ្សែង​ពណ៌​ស
១-​ពិនិត្យពិច័យ​ទៅ​លើ​ក្បាល​ស៊ីឡាំង​និង​ក្បាល​រង​ក្រែង​មានការ​លិច​ជ្រាប​ដោយ​ប្រការ​ណាមួយ ។ ផ្សែង​ពណ៌​ស​គឺជា​សញ្ញា​បញ្ជាក់​ឲ្យ​ឃើញ​ថា​មានទឹក​កំពុង​លិច​ជ្រាប​ចូល​ម៉ាស៊ីន ។

២-​រក​មើល​ទីតាំង​រេ​ស៊ី​វ័​រ​បម្រុង​របស់​ឧបករណ៍​ស្អំ​ម៉ាស៊ីន ឬ​ក៏​ប្រសិនជា​វា​អត់​មាន​ទេ​គឺ​ពិនិត្យ​លើ​ធុង​ទឹកតែ​ម្តង​។ មួល​គម្រប​ធុង​ទឹក​ចេញ​តែ​នៅ​ពេល​ណា​ម៉ាស៊ីនរថយន្ត​ចុះ​កម្តៅ​ត្រជាក់​ប៉ុណ្ណោះ ។

៣-​ចាក់ទឹក​ចូល​ទៅ​ក្នុង​រេ​ស៊ី​វ័​រ​បម្រុង​របស់​ឧបករណ៍​ស្អំ​ម៉ាស៊ីន ។

៤-​ផ្លាស់​ប្តូរ​គម្រប​វា​ចេញ​រួចរាល់​ហើយ​បន្ទាប់​មក​បញ្ឆេះ​ម៉ាស៊ីន​តែ​ម្តង ។

ហ្វឺ​ត​នឹង​បឺត​ស្រូបទឹក​ក្នុង​តំបន់​ដែល​ប្រេះស្រាំ​បណ្តាល​ឲ្យ​លិច​ជ្រាប​នោះ​។

ផ្សែង​ពណ៌​ប្រផេះ
១-​មួល​ដោះ​គម្រប​សាំង​ចេញ​។
២-​ស៊ក​បញ្ចូល​ទុយោ​ចូល​ទៅ​ក្នុង​ធុងសាំង​។
៣-​ចាក់​បំពេញ​សាំង​ដោយ​ប្រភេទ​សាំង​ល្អ​ឬ​សុទ្ធ​។
៤-​ផ្លាស់​ប្តូរ​គម្រប​សាំង​ឬ​គម្រប​រេ​ស៊ី​វ័​រ​ធុងសាំង​ចេញ ៕