ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​បាន​បាត់បង់​ជីវិត​ទាំង​កណ្តាល​យប់​នៅ​ក្រុង​តា​ខ្មៅព្រោះ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រយ័ត្ន

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សមត្ថកិច្ច​អះអាង​ថា នារី​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​បាន​ឡាន​មួយ​គ្រឿង​បុក​ស្លាប់​ភ្លាម ៗ ប៉ុន្តែ​យ៉ាងណា​ម្ចាស់​ឡាន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​បន្ត​នីតិវិធី ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោងជាង​១២…

ខេត្តកណ្តាល ៖ សមត្ថកិច្ច​អះអាង​ថា នារី​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​បាន​ឡាន​មួយ​គ្រឿង​បុក​ស្លាប់​ភ្លាម ៗ ប៉ុន្តែ​យ៉ាងណា​ម្ចាស់​ឡាន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​បន្ត​នីតិវិធី ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោងជាង​១២ រំលង​អធ្រាត្រ​ឈាន ចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភ្លើងស្តុប​ផ្លូវ​១១០ កែង​ផ្លូវជាតិ​លេខ​២១ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​អោយ​ដឹង​ថា ម្ចាស់​ឡាន​មាន ឈ្មោះ​តាំង ស៊ី​គុយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោក​អធិការ​បន្ត​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA ZOOMER-X ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FZ-4991 មិន​ពាក់មួក​សុវត្ថិភាព តែ​មាន​កញ្ចក់​មើល​ក្រោយ អ្នក​បើក​ម៉ូតូ​ឈ្មោះ នី ភេទ​ស្រី អាយុ​ប្រហែល​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្រុង​តា​ខ្មៅ​បាន​ស្លាប់ ត្រូវ​បាន​យក​សព​ទៅ​តម្កល់​ទុក​នៅ​វត្ត​ព្រែក​សំរោង រង់ចាំ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ម៉ូតូ​បើក​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក៏​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA HIGHLANDER ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2AR-9582 អ្នកបើកបរ​រថយន្ត​ឈ្មោះ​តាំង ស៊ី​គុយ ដោយ​រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូ និង​អ្នក​បើកឡាន​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ