ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​ធំ​ៗ​ជា​ព្រៃ​លិច​ទឹកត្រូវ​​ក្រុម​ល្មើស​​កា.ប់​រាល់ថ្ងៃ​ធ្វើ​ជា​សម្រាស់​ដាក់​ឱ្យ​ត្រី​កុំ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រាន់តែ​រដូវប្រាំង​ចូល​មក​ដល់​ភ្លាម បទល្មើស​នេសាទ​ដាក់​សម្រាស់​បាន​ចាប់​ផ្តើម​​កក្រើក​ឡើង​វិញ​គួរ​ឱ្យ​ព្រួយបារម្ភ ។ ជា​ការ​គួរ​ឲ្យ​កត់សម្គាល់ បទល្មើស​ទាំងនោះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ដែល​ត្រូវ​បាន​គេ​មើលឃើញ​មាន​ដើម​រាំង​ធំ​ៗ​ជា​ច្រើន ត្រូវ​បាន​ក្រុម​ជនល្មើស​កាប់​មែក​ទម្លាក់​ទឹក…

ខេត្តកំពង់ឆ្នាំង ៖ គ្រាន់តែ​រដូវប្រាំង​ចូល​មក​ដល់​ភ្លាម បទល្មើស​នេសាទ​ដាក់​សម្រាស់​បាន​ចាប់​ផ្តើម​​កក្រើក​ឡើង​វិញ​គួរ​ឱ្យ​ព្រួយបារម្ភ ។ ជា​ការ​គួរ​ឲ្យ​កត់សម្គាល់ បទល្មើស​ទាំងនោះ​បាន​កើត
ឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ដែល​ត្រូវ​បាន​គេ​មើលឃើញ​មាន​ដើម​រាំង​ធំ​ៗ​ជា​ច្រើន ត្រូវ​បាន​ក្រុម​ជនល្មើស​កាប់​មែក​ទម្លាក់​ទឹក សល់​តែ​ដើម​កំបុត​ចុង និង​ខ្លះ​ទៀត​សល់​តែ​គល់​ត្រឹម​ផ្ទៃ​ទឹក​រាប់​សិប​ដើម ។ ចំណែក​មែក​ធ្លាក់​ក្នុង​ទឹក គេ​ត្រៀម​លើកដាក់​ទូក​យក​ទៅ​ដាក់​តាម​គោលដៅ ដែល​ពួក​គេ​ត្រូវ​ដាក់​ជា​សម្រាស់​ដើម្បី​ចាប់​ត្រី ។ ចំណ​ក​កន្លែង​ខ្លះ​ទៀត មាន​ដាក់​សម្រាស់​ក្នុង​ទន្លេ​លេច​ចេញ​តែ​ចុង​មែកឈើ​ផុត​ទឹក​នៅ​ស្រស់​ៗ​នៅឡើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុ​ច​កា​ម៉ា​ល់ ក្នុង​ឃុំ​ប្រឡាយ​មាស គេ​បាន​ប្រទះ​ឃើញ​ទូក​ធំ​១​គ្រឿង​ដឹក​សម្រាស់​ពេញ​សំពោង​ពីលើ ដោយ​មាន​កាណូត​បា​ឡា​ស្មាច់​១​គ្រឿង​កំពុង​អូស ក្នុង​គោលបំណង​យក​ទៅ​ដាក់​ក្នុង​ទន្លេ​នៅ​កន្លែង​ណាមួយ ដែល​ខុស​នឹង​ច្បាប់​ស្តី​ពី​ជល​ផល ។ ពេល​នោះ​ដែរ គ្រាន់តែ​ឃើញ​អ្នក​រាយ​ការណ៍​ព័ត៌មាន​ដែល​ប្រទះ​ឃើញ​ដោយ​ចៃដន្យ ក្រុម​អ្នក​បើកកាណូត​អូសសម្រាស់​ទាំងនោះ បាន​នាំ​គ្នា​ផ្តាច់​ខ្យែ​អូស​ទូក​ដឹក​សម្រាស់​នោះ​ចេញ រួច​បើកកាណូត​បា​ឡា​ស្មាច់​គេចខ្លួន​បាត់ ។ ក្រោយ​ពី​ឃើញ​បែប​នេះ ក្រុម​អ្នក​សារព័ត៌​មានបាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ចុះ​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក តាត សី​ហាក់ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ​ខេត្ត បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​ពិតជា​បាន​ទៅ​ទទួលយក​ទូក​ជា​មធ្យោបាយ​ដឹក​សម្រាស់ និង​សម្រាស់​ជា​បទល្មើស​នោះ​ហើយ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រួច​ហើយ​ដែរ តែ​ចំពោះ​ជនល្មើស​ចាប់​ពុំ​បាន​ទេ ព្រោះ​ពួក​គេ​រត់​បាត់​អស់ ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ​ដែល​កំពុង​ដាក់​មង​ចាប់​ត្រី​និយាយ​ថា ពួក​គាត់​បាន​ឃើញ​ក្រុម​ល្មើស​កាប់​ដើមឈើ​ធ្វើ​ជា​សម្រាស់​រាល់ថ្ងៃ ។ ពេល​ថ្ងៃ​ពួក​គេ​កាប់​ដើម​រាំង ដើម​សង្កែ​ង និង​ដើមឈើ​ព្រៃ​លិច​ទឹកជា​ច្រើន​ប្រភេទ​ទៀត​ទម្លាក់​ទឹក លុះដល់​ព្រលប់​ទើប​យក​ទូក​កាណូត​មក​ដឹក​ចេញ ។ ក្រុម​ល្មើស​ធ្វើ​សកម្មភាព​បែប​នេះ​រាល់ថ្ងៃ ហាក់​គ្មាន​ខ្លាច​មន្ត្រី​ជំនាញ​ណា​ឡើយ ហើយ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ធ្វើ​អ្វី​គេ​ទេ ព្រោះ​ពួក​គេ​ទាំងនោះ​(​ក្រុម​ល្មើស​)​ប្រាប់​ថា បាន​បង់លុយ​ឱ្យ​សមត្ថកិច្ច​អស់ហើយ ។

ចំណែក​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់ បាន​ត្រឹមតែ​ដាក់​មង ចង​សន្ទូច មិន​ហ៊ាន​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​ទេ ហើយដោយ​សារ​តែ​មាន​បទល្មើស​កើតឡើង​បែប​នេះ​ហើយ ទើប​ពួក​គាត់​ធ្វើ​នេសាទ​ដោយ​ឧបករណ៍​ស្របច្បាប់ រក​លែង​បាន​ស្ទើរ​ដាច់​បាយ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ