ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុមាន២​ សង្ស័យ​​ធ្វើ​ឱ្យ​សត្វ​ផ្សោតងាប់​បែបនេះ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ម​ន្រី្ត​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ធ្វើការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ការ​ងាប់​កូន​ផ្សោត​មួយ​ឈ្មោល​ក្បាល​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ​នោះ គឺ​បណ្តា​មក​ពី​មូលហេតុ​២​ផ្សេង​គ្នា​។ មូលហេតុ​ទី១-អាច​បណ្តាល​មក​ពី​បា​របស់​វា​ខាំ និង​មូលហេតុ​ទី​២-អាច​បណ្តាល​មក​ពី​ផ្សោត​ហែល​ដេញ​នុយ​ក្នុង​រដូវ​ទឹកសម្រក​ហួស​អន្លង់ ក៏​ត្រូវ​ប៉ះ​ជាមួយ ​និង​ឧ​ប្ប​រណ៍​ឆក់​របស់​ក្រុម​អ្នកនេសាទ​ខុសច្បាប់​។ ក្រុម​មន្ត្រី​ថា នៅ​លើ​របស់​សំណាក​កូន​ផ្សោត​មួយ​នេះ…

ខេត្តក្រចេះ​៖ ម​ន្រី្ត​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ធ្វើការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ការ​ងាប់​កូន​ផ្សោត​មួយ​ឈ្មោល​ក្បាល​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ​នោះ គឺ​បណ្តា​មក​ពី​មូលហេតុ​២​ផ្សេង​គ្នា​។ មូលហេតុ​ទី១-អាច​បណ្តាល​មក​ពី​បា​របស់​វា​ខាំ និង​មូលហេតុ​ទី​២-អាច​បណ្តាល​មក​ពី​ផ្សោត​ហែល​ដេញ​នុយ​ក្នុង​រដូវ​ទឹកសម្រក​ហួស​អន្លង់ ក៏​ត្រូវ​ប៉ះ​ជាមួយ ​និង​ឧ​ប្ប​រណ៍​ឆក់​របស់​ក្រុម​អ្នកនេសាទ​ខុសច្បាប់​។ ក្រុម​មន្ត្រី​ថា នៅ​លើ​របស់​សំណាក​កូន​ផ្សោត​មួយ​នេះ ​ត្រូវ​គេ​រក​ឃើញ​ថា​ មាន​ស្នាម​ជាំ​ខ្មៅ ដែល​កំណត់​ថា ​ជា​កន្លែង​ត្រូវ​របួស​។

តែបើ​ទោះជា​បែប​ណា ក្រុម​មន្ត្រី​ជំនាញ​ជលផល និង​បន្ត​សហការ​ជាមួយ​និង​អង្គជា​ដៃគូរ​អភិរក្ស និង​នាំ​យក​សំណាក​សត្វ​ផ្សោត​តូច​មួយ​ក្បាល​នេះ ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ​នៃ​ការងា​ប់រប​ស់វា​ឲ្យ​ពិត​ប្រក​ដ​។ នេះ​បើ​តាម​ការ​អះ​អា​របស់​លោក ម៉ុ​ក​ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ខេត្ត​ដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា នេះ​។

ការ​បញ្ជាក់​បែប​នេះ ​របស់​លោក​ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល ទំងន់​ជាង​១២​គីឡូ ប្រវែង​ជាង​១​មែ​ត្រ មាន​អាយុ​ចន្លោះ​ជាង​២​ឆ្នាំ ត្រូវ​ប្រជា​នេសាទ​ប្រទះ​ឃើញ​ងាប់​ហើម​អ​ណ្តែ​ទឹក ទន្លេមេគង្គ នៅ​ឃុំ រ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

​ក្រុម​មន្ត្រី​ជំនាញ​បាន​កំណត់​ថា កូន​ផ្សោត​ដែល​គេ​ប្រទះ​ឃើញ​ងាប់​នេះ​ជា​ផ្សោត​ដែល កំពុង​តែ​រស់នៅ​ក្នុង​អន្លង់​ផ្សោត​កាំ​ពី​។ ហើយ​ក្រោយ​ការ​ប្រទះ​ឃើញ កូន​ផ្សោត​មួយ​ក្បាល​នេះ ក៏​ត្រូវ​ក្រុមការងារ​ឆ្មាំ​សហការ​ជាមួយ​អង្គការ​ដៃគូរ​អភិរក្ស បាន​វេច​ខ្ចប់​នាំ​មក​រក្ស​ទុក​រង់ចាំ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។

តាម​លោក ម៉ុ​ក ពន្លក ប្រធាន​ឆ្មាំ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល លោក​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សព្វថ្ងៃ​ទន្លេ មេគង្គ​ខេត្តក្រចេះ​មាន​សត្វ​ផ្សោត​រស់នៅ​ក្នុង​ចន្លោះ​ពី​៥៥​ទៅ​៦០​ក្បាល​ ។

សត្វ​ផ្សោត​ទាំងអស់ នេះ​សព្វថ្ងៃ​កំពុង​តែ​រស់នៅ តាម​អន្លង់​ចំនួន​៥​អន្លង់​ធំ​ៗ​ក្នុង​ទន្លេ​មេគង្គ​ខេត្តក្រចេះ​។ អន្លង់​ទាំង នោះ​មាន​ដូច​ជា អន្លង់​ខ្សាច់ ម្កាក់ អន្លង់​កោះ​ដំបង អន្លង់​កោះ​ផ្តៅ អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី​។ ក្នុង​ចំណោម​អន្លង់​ធំ​ៗ​ទាំង​៥ គឺ​អន្លង់​ផ្សោត​កាំ​ពី​មាន​សត្វ​ផ្សោត​រស់នៅ​ច្រើន ជាងគេ​ក្នុង ចន្លោះ​ចាប់ពី​២០​ទៅ ៣០​ក្បាល​។

ដោយ​លោក​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ក្នុងឆ្នាំ​២០២០​នេះ សត្វ​ផ្សោត​គឺ​អាច​មានកំណើន​ដល់​ទៅ​ជិត​២០​ក្បាល តាម​រយះ​ការ​បង្ក​កំណើត​៕

អត្ថបទសរសេរ ដោយ