ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​មឈូស​បុរាណ​ក្នុង​ដី​ជាង​១០០​ នៅ​ស្អាត​ទាំងអស់​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ី​ប ៖ ប្រទេស​អេ​ហ្ស៊ីប​កាលពីថ្ងៃ​ទី​១៤ វិច្ឆិកា បាន​លាតត្រដាង​ពី​មឈូស​បុរាណ​ដល់​​ជាង​១០០​មាន​ចំណាស់​ជាង​២.០០០​ឆ្នាំ​មក​ហើយ ដោយនៅ​ល្អ​ទាំងអស់ ។ មឈូស​បុរាណ​ទាំងនោះ​ជា​កំណ​ព្វ​ទ្រព្យ​ដ៏​ធំ​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់ SAQQARA ភាគ​ខាងត្បូង​ទីក្រុងគែរ…

ប្រទេស​អេ​ហ្ស៊ី​ប ៖ ប្រទេស​អេ​ហ្ស៊ីប​កាលពីថ្ងៃ​ទី​១៤ វិច្ឆិកា បាន​លាតត្រដាង​ពី​មឈូស​បុរាណ​ដល់​​ជាង​១០០​មាន​ចំណាស់​ជាង​២.០០០​ឆ្នាំ​មក​ហើយ ដោយនៅ​ល្អ​ទាំងអស់ ។ មឈូស​បុរាណ​ទាំងនោះ​ជា​កំណ​ព្វ​ទ្រព្យ​ដ៏​ធំ​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់ SAQQARA ភាគ​ខាងត្បូង​ទីក្រុង
គែរ ។ នេះ​ជា​ការ​រក​ឃើញ​ដ៏​ធំ​ក្នុង​ប្រទេស​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក ។

មឈូស​ពី​ឈើ​ដែល​បិទ​ជិត​ទាំងនេះ​ត្រូវ​បង្ហាញ​ក្នុង​ពិធី​មួយ​ជាម​ឈូស​ដាក់​សព​បណ្ដា​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​នៃ​សម័យកាល រវាង​ឆ្នាំ​៧០០​មក​ឆ្នាំ​៣០០​មុន​គ្រឹ​ស្ត​សករាជ និង​ក្នុង​​សម័យ​កាល PTOLEMAIQUE រវាង​ឆ្នាំ​៣២៣​ទៅ​៣០​មុន​គ្រឹ​ស្ត​សករាជ ។

មឈូស​បុរាណទាំង​នេះ​រក​ឃើញ​ក្នុង​តំបន់ SAQQARA ភាគខាងត្បូង​ទីក្រុង​គែរ ដែល​នៅ​ទីនោះ​មឈូស​បុរាណ​នៅ​ស្អាត​ល្អ​ចំនួន​ជាង​៦០​មាន​អាយុកាល​ជាង​២.៥០០​ឆ្នាំ ត្រូវ​បាន​បង្ហាញ​រួច​ហើយ​កាលពី​ខែ​មុន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ