ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺកូវីដចំនួន​១០​នាក់​​​បាន​បាត់​បង់​ជីវិត ដោយសារ​ភ្លើង​ឆេះ​មន្ទីរពេទ្យ

3 ឆ្នាំ មុន

ប្រទេស​រូ​ម៉ា​នី ៖ មន្ទីរពេទ្យ​រូ​ម៉ា​នី​រាយការណ៍កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា​ថា អ្នកជំងឺ COVID-19 ចំនួន​១០​នាក់ បាន​ត្រូវ​​បាត់​បង់​ជីវិត​នា​ថ្ងៃ​នោះ​ក្នុង​គ្រោះថ្នាក់​ភ្លើង​ឆាបឆេះ​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ឦសានរូ​ម៉ា​នី ។ គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ព្រលប់​ត្រង់ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ទីក្រុង…

ប្រទេស​រូ​ម៉ា​នី ៖ មន្ទីរពេទ្យ​រូ​ម៉ា​នី​រាយការណ៍កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា​ថា អ្នកជំងឺ COVID-19 ចំនួន​១០​នាក់ បាន​ត្រូវ​​បាត់​បង់​ជីវិត​នា​ថ្ងៃ​នោះ​ក្នុង​គ្រោះថ្នាក់​ភ្លើង​ឆាបឆេះ​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ឦសានរូ​ម៉ា​នី ។

គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ព្រលប់​ត្រង់ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ទីក្រុង PAATRA NEAMT ដែល​អាច​ពន្លត់​ឈ្នះ​មួយ​ម៉ោងក្រោយមក ។ អ្នកនាំពាក្យ​មន្ទីរពេទ្យ​និយាយ​ថា មនុស្ស​១០​នាក់​ពិតជា​ត្រូវ​បាត់​បង់​ជីវិត ​ហើយ​៧​នាក់កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

យោង​តាម​ការ​ស៊ើ​ប​អង្កេត​ដំបូង​ថា អ្នក​ជំ​ងឹ​៨នាក់​បាន​បាត់​បង់​ជីវិត​​នៅ​នឹង​កន្លែង​ក្នុង​អណ្ដាតភ្លើង ហើយ​២​នាក់​ទៀត​​បាត់​បង់​ជីវិត ក្រោយ​ពី​នាំ​យក​ចេញ​ក្រៅ ។ ក្នុង​ចំណោម​អ្នក​របួស​មាន​គ្រូ​ពេទ្យ​ប្រចាំការ​ម្នាក់ ដែល​ប៉ុនប៉ង​ជួយ​សង្គ្រោះ​បណ្ដាជន​រង​គ្រោះ ដោយ​គាត់​មានការ​រលាក​កម្រិត​ធ្ងន់​លើ​៨០%​នៃ​រាង​កាយ ។ សាលាក្រុង​នោះ​ប្រកាស​ពីការ​បង្កើត​សាខា​នៃ​វិបត្តិ​មួយ ចូលរួម​ដោយ​នាយក​រដ្ឋមន្ត្រី លោក​លូ​ដូ​វិក​អ័​របា​ន ។

រដ្ឋមន្ត្រី​សុខាភិ​បាល​បាន​ទៅ​កាន់​មន្ទីរពេទ្យ​មាន​ភ្លើង​ឆាបឆេះនោះ ។ មូលហេតុ​នៃ​ភ្លើង​ឆេះ​នៅ​មិន​ច្បាស់ ដោយក្រសួងសុខាភិបាល​ថា​អាច​មក​ពី​ទូ​ស្សេ​ខ្សែភ្លើង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ