ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​ថៃ​នាំ​គ្នា​តោង​ឡើង​កំពូល​វិមាន​មួយ​នៅ​ក្រុង​បាង​កក

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ពួក​បាតុករ​ស្និទ្ធ​ប្រជា​ធិ​បតេ​យ្យ​ថៃ កាលពី​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា នាំ​គ្នា​តោងឡើង​ទៅ​លើ​វិមាន​មួយ​នៃ​ក្រុង​បាងកក ដើម្បី​ទៅចង​បដា​ដ៏​ធំ​មួយ ដែល​អំពាវនាវ​ឲ្យ​មានការ​កែទម្រង់​របប​រាជា​និយម​ថៃ​និង​រិះគន់​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ។…

ប្រទេស​ថៃ ៖ ពួក​បាតុករ​ស្និទ្ធ​ប្រជា​ធិ​បតេ​យ្យ​ថៃ កាលពី​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា នាំ​គ្នា​តោងឡើង​ទៅ​លើ​វិមាន​មួយ​នៃ​ក្រុង​បាងកក ដើម្បី​ទៅចង​បដា​ដ៏​ធំ​មួយ ដែល​អំពាវនាវ​ឲ្យ​មានការ​កែទម្រង់​របប​រាជា​និយម​ថៃ​និង​រិះគន់​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ។

ពួក​បាតុករ​ដែល​ធ្វើការ​តវ៉ា​ចាប់តាំងពី​រដូវក្ដៅ​មក ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ជា​យោធា​មួយ​រូប​ដណ្ដើម​អំណាច​តាម​រយៈ​រដ្ឋប្រហារ​មួយ​ពី​ឆ្នាំ​២០១៤​មក និង​ធ្វើ​ឲ្យ​ស្រប​ច្បាប់​​តាម​រយៈ​ការ​បោះ​ឆ្នោត​សភា​ដ៏​ចម្រូងចម្រាស់​មួយ កាលពី​ឆ្នាំទៅ​មិ​ញ​លាលែង​ចេញពី​​តំណែង ព្រមទាំង​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ប្រជាធិបតេយ្យ ។

បាតុករ​ច្រើន​ពាន់​នាក់​បាន​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​ឲ្យ​មានការ​ប្រមូលផ្ដុំ​គ្នា​ក្រោម​ប្រធានបទ កា​នី​វ៉ាល់​ហៅ MOB FEST នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​ត្រង់​ផ្លូវបំបែក​ជា​៤​កណ្ដាល​ក្រុង​បាងកក ។

នា​វេលា​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា បណ្ដា​សិស្សវិទ្យាល័យ​និង​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​ដទៃ​ៗ​ទៀត បាន​សរសេរ​ពាក្យស្លោក​និង​សារ​នានា លើផ្ទាំង​ក្រណាត់​ស​ធំ​ៗ ។ ពាក្យស្លោក​ទាំងនោះ
សរសេរ​ថា ពួក​អ្នក​កំពុង​តែ​លួច​អនាគត​ដ៏​ត្រចះត្រចង់​របស់​យើង លទ្ធិប្រជាធិបតេយ្យ​ត្រូវ​តែ
ឈ្នះ ។ ពួក​អ្នក​តវ៉ា​ដែល​នាំ​គ្នា​ស្រែកច្រៀង​បទ​ចម្រៀង​ស្ដី​ពី​ទុរគត​ជន និង​នាំ​គ្នា​លើក​ម្រាមដៃ​៣​ជា​សញ្ញា​នៃ​ការ​ទាមទារ​៣​ចំណុច​សំខាន់​របស់​ពួក​គេ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ