ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ស្រុត​ផ្ទះ​លំ​ហែ​កាយ​ក្នុងភូមិ​គ្រឹះ ឧក​ញ៉ា បាត់​ខ្លួន​ស្ត្រីម្នាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លំហែ​​កាយ​កំ​ពស់​២​ជាន់​ក្នុង​ដី​ឡូ​តិ៍​របស់​លោក​ឧកញ៉ា​មួយរូប​បាន​បាក់​ស្រុត​ហើយ​​កប់​បាត់​ស្ត្រី​ជា​ចុងភៅ​ម្នាក់​នៅ​ក្នុង​ស្រះ​ទឹក​អស់​រយៈពេល​មួយ​យប់​ រក​សព​ពុំ​ទាន់​ឃើញ​នៅឡើយ​។ ហេតុការណ៍ខាងលើ​នេះ​បង្ក​អោយ​មានការ​​ភ្ញាក់​ផ្អើល​ ​និង​ដឹង​ដល់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទីទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​គ្រឹះមួយកន្លែង​ ​នៅ​ភូមិ​សំរោង​ទាវ…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លំហែ​​កាយ​កំ​ពស់​២​ជាន់​ក្នុង​ដី​ឡូ​តិ៍​របស់​លោក​ឧកញ៉ា​មួយរូប​បាន​បាក់​ស្រុត​ហើយ​​កប់​បាត់​ស្ត្រី​ជា​ចុងភៅ​ម្នាក់​នៅ​ក្នុង​ស្រះ​ទឹក​អស់​រយៈពេល​មួយ​យប់​ រក​សព​ពុំ​ទាន់​ឃើញ​នៅឡើយ​។

ហេតុការណ៍ខាងលើ​នេះ​បង្ក​អោយ​មានការ​​ភ្ញាក់​ផ្អើល​ ​និង​ដឹង​ដល់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទីទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​គ្រឹះមួយកន្លែង​ ​នៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាមប្រភព​​ព័ត៌មាន​​បាន​អោយ​ដឹង​ថា​ ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​​ថ្ងៃទី​​​​១៤ វិច្ឆិកា មកម៉្លេះ ប៉ុន្តែ​ម្ចាស់ផ្ទះ​ហាក់​មានការ​លាក់លៀម​​លុះ​ដល់វេលា​រសៀល​ថ្ងៃ​ដដែល ​ទើប​ភ្ញាក់​ផ្អើល​ដឹង​ដល់​សមត្ថកិច្ច​។

ស្ត្រី​រង​គ្រោះក្នុងហេតុការណ៍​ខាងលើ​​ឈ្មោះ ហ៊ុន សំបូរ អាយុ​៦១​ឆ្នាំ ជា​អនាម័យ​និង​ចុងភៅ​មានទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ផ្ទះ​លំហែកាយ​ដែល​បាក់​ស្រុត​នោះ​មាន​ទំហំ​ប្រវែង៨ម៉ែត្រ​គុណ​នឹង១២ម៉ែត្រ​ ធ្វើ​អំ​ពី​បេតុង​កម្ពស់២ជាន់​នៅ​ក្នុង​ស្រះ​ទំហំ​ប្រមាណ៤០ម៉ែត្រ​គុណ​នឹង​៤០ម៉ែត្រ​ក្នុង​ដី​ឡូត៍​របស់​លោក​ឧកញ៉ា​ម្នាក់​។

តាម​​ប្រភព​​ព័ត៌មាន​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​មានការ​ភ្ញាក់​ផ្អើល​ថា បាក់​ស្រុតផ្ទះលំហែ​​បាត់​ខ្លួន​ស្ត្រី​​ម្នាក់​​ខាងលើរួចមក បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ និង​សមត្ថ​កិ​ច្ច​ ​។ ​នៅ​វេលា​យប់​នោះ ​សមត្ថកិច្ច​រួម​ទាំង​ម្ចាស់​ភូមិ​គ្រឹះ​បាន​បូ​ម​​ទឹក ​និង​យក​គ្រឿង​ច្រក​កាយ​រក​សព​អស់​រយៈពេល​មួយ​យប់​ តែ​រក​ពុំ​ទាន់​ឃើញ​នៅឡើយ​នោះ​ទេ​ ខណៈ​​សកម្មភាព​កាយ​រកស​ពស្ត្រី​​ម្នាក់​ខាងលើ​នៅតែ​​បន្តធ្វើ​នា​​ព្រឹក​ថ្ងៃទី​​​១៥ វិច្ឆិកា នេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ