ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​ហោះ​ឆ្លងកាត់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក

8 ឆ្នាំ មុន

យន្តហោះ​ប្រើ​ថាមពលព្រះអាទិត្យ SOLAR IMPULSE-2 បាន​ហោះ​ចេញពី​ប្រទេស​ចិន កាលពី​យប់​ថ្ងៃ​ទី​៣០ មក ៣១ ឧសភា ហើយ​ហោះ​ឆ្ពោះទៅ​កាន់​កោះ​ហា​វ៉ៃ ដែល​នេះ​ជា​ដំណាក់កាល​សំខាន់

យន្តហោះ​ប្រើ​ថាមពលព្រះអាទិត្យ SOLAR IMPULSE-2 បាន​ហោះ​ចេញពី​ប្រទេស​ចិន កាលពី​យប់​ថ្ងៃ​ទី​៣០ មក ៣១ ឧសភា ហើយ​ហោះ​ឆ្ពោះទៅ​កាន់​កោះ​ហា​វ៉ៃ ដែល​នេះ​ជា​ដំណាក់កាល​សំខាន់​នៃ​ការ​ហោះហើរ​ជុំវិញ​ពិភពលោក​របស់​យន្តហោះ​នោះ ។

ប្រើ​ថាមពលព្រះអាទិត្យ​សុទ្ធ យន្តហោះ​នេះ​បាន​ហោះ​ចេញ​នា​វេលា​ម៉ោង​២​និង​៤០​នាទី ម៉ោង​ក្នុងស្រុក ចេញពី​ទីក្រុង​ណា​ន​គី​នភា​គ​ខាងកើត​ចិន ។ ការ​ហោះ​ចេញពី​ទីនោះ​ត្រូវ​បាន​ពន្យារពេល​ជា​ច្រើន​លើក​ដោយសារ​បញ្ហា​ឧតុនិយម​មិន​អំណោយផល ។

យន្តហោះ SOLAR IMPULSE-2 ពុំ​ធ្លាប់​ដែល​ហោះ​កាត់​ពីលើ​មហាសមុទ្រ ហើយ​ស្ថិត​នៅ​លើ​អាកាស​ហួស​ពី​២៤​ម៉ោង​ឡើយ ។ លើក​នេះ​អ្នក​បើក​ជនជាតិ​ស្វ៊ី​ស លោក ANDRE BORSCHBERG ត្រូវ​ស្ថិត​លើ​យន្តហោះ​នេះ​៦​ថ្ងៃ និង​៦​យប់​ដើម្បី​អាច​ហោះហើរ​ក្នុង​ចម្ងាយ​ផ្លូវ​៨.៥០០​គីឡូម៉ែត្រ ។ អ្នក​បើក​យន្ត​ហោះ​​រូប​នេះ​អាច​ដេក​បាន​ក្នុង​មួយ​ថ្ងៃ​ត្រឹម​២០​នាទី ។ បន្ទប់​យន្តហោះ​នេះ​ដែល​មាន​កៅអី​តែ​មួយ​មាន​ដាក់​ប្រព័ន្ធ​បន្ទប់ទឹក​មួយ ។ ក្នុង​ករណី​ដែល​យន្ត​ហោះ​​ជួប​ប្រទះ​ការ​ខូច​ធ្ងន់ធ្ងរ​ពេល​កំពុង​ហោះហើរ អ្នក​បើក​រូប​នេះ​អាច​លោត​ចេញ​តាម​ឆត្រយោង​មក​ក្នុង​ទឹកសមុទ្រ ។ ពុំ​មាន​នាវា​ណាមួយ​អាច​បើក​តាម​ដាន​យន្តហោះ​នេះ​ដែល​ហោះហើរ​ក្នុង​ល្បឿន​លឿន​បំផុត​ត្រឹម​៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ក្នុង​កម្ពស់​ទាប និង​១៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ពេល​ហោះ​ខ្ពស់​ឡើយ ។

យន្តហោះ SOLAR IMPULSE-2 ដែល​មាន​ស្លាប​យ៉ាង​វែង​បាន​ចាក​ចេញពី​ទីក្រុង​អា​ប៊ូ ដា​ប៊ី កាលពី​ថ្ងៃ​ទី​៩ មីនា ដើម្បី​បំពេញ​ការ​ហោះហើរ​ជុំវិញ​ពិភព​លោក​​សម្រាប់​ជំរុញ​ការ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ ។ បន្ទាប់​មក​យន្តហោះ​នេះ​បាន​ឈប់​សំចត​នៅ​ប្រទេស​អូ​ម៉​ង់ ឥណ្ឌា ភូមា និង​ចិន ៕