ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​យ៉ាងម៉េច​នៅ​ពេល​ដៃគូ​រួមដំណេក​របស់​អ្នក​បដិសេធ​មិន​ប្រើ​ស្រោមអនាម័យ

8 ឆ្នាំ មុន

មនុស្ស​ភាគច្រើន​តែងតែ​ត្អូញត្អែរ​ពី​រឿង​ស្រោមអនាម័យ ប៉ុន្តែ​តាម​ពិត​ទៅ​វា​គឺជា​វត្ថុ​ការពារ​សុវត្ថិភាព​និង​កាត់​បន្ថយ​ហានិភ័យ​ដ៏​ប្រសើរ​បំផុត​ពី​ការ​ចម្លង​មេរោគ​ផ្សេង​ៗ ដែល​បណ្តាល​មក​ពី​ការ​រួមមេត្រី​ភាព

មនុស្ស​ភាគច្រើន​តែងតែ​ត្អូញត្អែរ​ពី​រឿង​ស្រោមអនាម័យ ប៉ុន្តែ​តាម​ពិត​ទៅ​វា​គឺជា​វត្ថុ​ការពារ​សុវត្ថិភាព​និង​កាត់​បន្ថយ​ហានិភ័យ​ដ៏​ប្រសើរ​បំផុត​ពី​ការ​ចម្លង​មេរោគ​ផ្សេង​ៗ ដែល​បណ្តាល​មក​ពី​ការ​រួមមេត្រី​ភាព ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​ចៀស​ផុត​ពី​ការ​មានគភ៌​យ៉ាង​ស័ក្តិសិទ្ធិ ។

លើក​ពី​ផែនការ​អនាគត​របស់​អ្នក
មុន​នឹង​អ្វី​ៗ​កើតឡើង​បែប​អារម្មណ៍​ស្រើបស្រាល​ខ្លាំង​ចូរ​អ្នក​ចាត់វិធានការ​ជាមួយ​ដៃគូ​របស់​អ្នក​អំពី​អ្វី​ដែល​ជា​ហានិភ័យ​ដែល​នឹង​ប្រឈម​ទៅ​ថ្ងៃ​មុខ​ហើយ​វិធានការ​ទាំងនោះ​អ្នក​ក៏​នឹង​យក​មក​បង្ការ​ខ្លួន​ទាំងអស់​គ្នា ។

បង្ហើប​ពី​ការ​ប្រើប្រាស់​តាម​ខ្នាត​ត្រឹមត្រូវ​   
ចំពោះ​ស្រោមអនាម័យ​គឺ​ពុំ​សុទ្ធតែ​សម​ល្មម​នឹង​ប្រដាប់​ភេទ (​លិង្គ​) របស់​អ្នក​ទាំង​អស់នោះ​ទេ ក្នុង​នោះ​មាន​ទ្រង់ទ្រាយ​មួយ​ចំនួន​ដូច​ជា ទំហំ ពណ៌ រសជាតិ ភាព​រលោង​ឬ​គ្រើម​ជាដើម ដែល​នឹង​ផ្តល់​ផាសុកភាព​ដល់​អ្នក​យ៉ាង​ត្រជាក់ចិត្ត​ខណៈ​ពេល​រួមរ័ក ។

ព្យាយាម​ប្រើប្រាស់​ស្រោមអនាម័យ​នារី
ប្រ​សិន​អ្នកជា​ស្ត្រី​ដែល​មិន​អាច​ពន្យល់​ឲ្យ​ភាគី​បុរស​ដែល​ជា​ដៃគូ​រួមដំណេក ពាក់​ស្រោមអនាម័យ​បាន​ទៀងទាត់​ពេលវេលា​ទេ នោះ​អ្នក​អាច​ងាក​មក​ព្យាយាម​ប្រើប្រាស់​ស្រោមអនាម័យ​សម្រាប់​នារី​ឲ្យ​បាន​ត្រឹមត្រូវ​វិញ គឺ​អ្នក​ត្រូវ​ពាក់​វា​ទៅ​ក្នុង​ទ្វារមាស​របស់​ខ្លួន ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ស្រោម​ការពារ​ទាំង​ពីរ​ប្រភេទ​នេះ (​ស្រោម​សម្រាប់​បុរស​-​ស្ត្រី​) មិន​ត្រូវ​ប្រើប្រាស់​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ មាន​ន័យ​ថា បើ​ពេល​បើក​ប្រតិបត្តិការ​ស្ត្រី​ក៏​ពាក់​ស្រោម​សម្រាប់​ស្ត្រី​និង​បុរស​ក៏​ពាក់​ស្រោម​សម្រាប់​បុរស វា​អាច​បណ្តាល​ឲ្យ​ដាច់​រលាត់​ឬ​រហែក ខណៈ​ពេល​វា​ទាំង​ពីរ​ប៉ះ​កកិត​គ្នា​ដោយ​កម្លាំង​ដ៏​ខ្លាំង ។

កែប្រែ​ឥរិយាបថ​របស់​អ្នក​បន្តិច​   
ការ​ទទូច​ឲ្យ​មានការ​ប្រើប្រាស់​ស្រោមអនាម័យ គឺ​មិនមែន​ចំពោះតែ​អ្នក​ឡើយ ប៉ុន្តែ​ដៃគូ​របស់​អ្នក​ក៏​ដូច​គ្នា​ដែរ ។ សួរ​ទៅ​ដៃគូ​អ្នក​និង​ប្រាប់​គាត់​ឲ្យ​ប្រើ​ស្រោម​ការពារ​គឺ​ពុំ​មែនមាន​ន័យ​ថា អ្នក​ខ្វះ​ទំនុកចិត្ត​គ្នា​នោះ​ទេ​ប៉ុន្តែ​វា​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​សេចក្តី​សេ្ន​ហា​មួយ​ដែល​អ្នក​ចែករំលែក​ទៅ​វិញ​ទេ​។

រង់ចាំ​លិង្គ​ឡើង​រឹង​ជា​មុន​សិន
បុរស​ខ្លះ​ហាក់​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​លិង្គ​របស់​គាត់​កម្រើក​ឡើង​រឹង ខណៈ​ពេល​ពាក់​ស្រោមអនាម័យ ។ ពេល​ខ្លះ​ស្រោម​ពេល​មិន​ត្រូវ​ខ្នាត​លិង្គ​របស់​គាត់​គឺ​អាច​បណ្តាល​ឲ្យ​ជួប​បញ្ហា​ក៏​មាន​ដែរ ។

កុំ​ឲ្យ​យឺតយូរ​គឺ​ឆាប់​ហែក​ស្រោម​បណ្តើរ
ចូរ​ហែក​ស្រោមអនាម័យ​នោះ​ដោយ​ប្រុង​ប្រយ័ត្ន​បន្តិច​កុំ​ធ្វើ​ខ្ជីខ្ជា​ឬ​ឲ្យ​រួច​តែ​ពី​ដៃ​ឲ្យ​សោះ ។ អនុវត្ត​វា​យ៉ាងណា​ត្រឹមតែ​បង្ក​ការ​រំខាន​ដល់​ដៃគូ​អ្នក​ក្នុង​កម្រិត​តិចតួច​បំផុត ខណៈ​កំពុង​បោស​អ​ង្វែ​ល​បញ្ឆេះ​អារម្មណ៍ ៕