ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សី​ុ​វិល​ជា​​ច្រើន​នាក់​ត្រូវផ្តាច់​ជីវិត​យ៉ាង​​​រង្គាល​នៅ​តំបន់​ទី​ក្រេ​អេ​ត្យូ​ពី

3 ឆ្នាំ មុន

ប្រទេស​អេ​ត្យូ​ពី ៖ អង្គការ​លើកលែងទោសអន្តរជាតិ AMNESTY INTERNATIONAL​ អះអាង​កាលពី​ថ្ងៃ​ទី​១២ ខែវិ​ច្ឆិកា​ថា ជន​ស៊ី​វិល​ជា​ច្រើន​នាក់ បាន​ត្រូវ​​ផ្តាច់​ជីវិត​​ក្នុង​ការ​សម្លា.ប់​​រង្គាលមួយ ដែល​តាម​សាក្សី​នានា​ថា…

ប្រទេស​អេ​ត្យូ​ពី ៖ អង្គការ​លើកលែងទោសអន្តរជាតិ AMNESTY INTERNATIONAL​ អះអាង​កាលពី​ថ្ងៃ​ទី​១២ ខែវិ​ច្ឆិកា​ថា ជន​ស៊ី​វិល​ជា​ច្រើន​នាក់ បាន​ត្រូវ​​ផ្តាច់​ជីវិត​​ក្នុង​ការ​សម្លា.ប់​​រង្គាលមួយ ដែល​តាម​សាក្សី​នានា​ថា ហេតុ​ការណ៍​នេះ​ប្រព្រឹត្ត​ដោយ​កងកម្លាំង​ស្មោះត្រង់​​នឹង​គណ​បក្ស​កាន់​អំណាច​ក្នុងតំបន់​ទី​ក្រេ​អេ​ត្យូ​ពី ។

ជា​លើក​ដំបូង​ដែល​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ដ៏​ច្រើន​ក្នុងចំណោម​ជន​ស៊ី​វិល ត្រូវ​បាន​រាយការណ៍​តាំងពីចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា​មក នូវ​ជម្លោះ​ដោយ​អាវុធរវាង​កងកម្លាំង​រដ្ឋាភិបាល​អេ​ត្យូ​ពី និង​កងកម្លាំង​នៃ​រណសិរ្ស​រំដោះប្រជាជន​ទី​ក្រេ TPLF ជា​គណបក្ស​កាន់​អ​ណា​ច​ក្នុង​តំបន់​បំបែក​ខ្លួន​នោះ​នា​ភាគ​ខាងជើង​អេ​ត្យូ​ពី ។

នាយក​រដ្ឋមន្ត្រី​អេ​​ត្យូ​ពី​លោក ABIY AHMED អះអាង​ថា បាន​បើក​ការ​វាយលុក ដើម្បី​ស្ដារ​បណ្ដា​ស្ថាប័ន​ស្របច្បាប់​ឡើង​វិញ​នៅ​តំបន់​ទី​ក្រេ ក្រោយ​ពី​តំបន់​នោះ​បាន​ប្រឆាំង​ចំពោះរដ្ឋ​អំណាច​កណ្ដាល និង​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​២​កន្លែង​របស់​កងទ័ព​អេ​ត្យូ​ពី ដែល​កងកម្លាំង​នោះ​បាន​បដិសេធ ។

ការ​ប្រយុទ្ធ​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​ជា​​ច្រើន​រយ​នាក់ ហើយ​មនុស្ស​ជិត​១១.០០០​នាក់ រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ស៊ូ​ដង់​ជិតខាង ។ អង្គការ​លើកលែងទោស​អន្តរជាតិ​អះអាង​ថា មនុស្ស​ច្រើន​នាក់អាច​ច្រើន​រយ​នាក់ បាន​ត្រូវ​ចាក់​សម្លា.ប់ ឬ​កាប់​​ដោយ​ពូថៅ នៅ​​ក្នុង​ទីក្រុង MAI KADRA តំបន់​ភាគ​និរតី​នៃ​តំបន់​ទី​ក្រេ​អេ​ត្យូ​ពី កាលពី​យប់​ថ្ងៃ​ទី​៩ វិច្ឆិកា ។ អង្គការ​នោះ​មិន​ទាន់​អាច​​កំណត់​ច្បាស់​ថា តើ​នោះ​ជា​ស្នាដៃ​នរណា​ពិតប្រាកដ​នៅឡើយ? តែ​គ្រាន់​លើក​ពី​សម្ដី​របស់​បណ្ដា​សាក្សី​ដែល​ថា នោះ​ជា​ស្នាដៃ​របស់​កងកម្លាំង​ស្មោះត្រង់​នឹង​គណបក្ស TPLF ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ