កុលបុត្រដែលទើបនឹងបួសថ្មីឬហៅថានវបព្វជិតរូបណា ដែលមិនធន់នឹងពាក្យប្រៀនប្រដៅ មិនធន់នឹងការស្រេកឃ្លាន មិនធន់នឹងការសិក្សា ជាអ្នកត្រេកអរក្នុងកាម អ្នកបួសរូបនោះរមែងដល់នូវក្តីអន្តរាយដោយប្រការផ្សេងៗ ។ ខាងក្រោមនេះជាហេតុ៤យ៉ាងនាំឱ្យអ្នកបួសថ្មីដល់ព្រមដោយក្តីអន្តរាយ៖
១- មិនអត់ធន់ចំពោះពាក្យទូន្មាន ខ្ចិលធ្វើតាម ។
២- ជាមនុស្សឃើញតែពីការបរិភោគជាប្រមាណ មិនអត់ធន់នឹងសេចក្តីស្រេចឃ្លាន ។
៣- ត្រេកអរក្នុងកាមគុណ ចង់បានតែសេចក្តីសុខលើសលប់ឡើងទៅ ។
៤- ស្រលាញ់ស្ត្រីភាពងប់ងល់ (ជំពាក់ចិត្តចំពោះមាតុគ្រាមជ្រុលហួសហេតុពេក) ។
មាតិកាធម៌ទាំងបួនចំណុចនេះឈ្មោះថាជាប្រភពនាំឱ្យអ្នកបួសថ្មីទាំងភិក្ខុ និងសាមណេរដល់នូវក្តីអន្តរាយទាន់ហន់ សាសនាក៏អាប់អន់ដោយអ្នកបួសដែលមិនលុះក្នុងធម៌វិន័យដូច្នេះដែរ ។ សាន សារិន
ចែករំលែកព័តមាននេះ