ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិទទួលបានថ្មបុរាណចំនួន៣ដុំ មាន២ដុំជាចម្លាក់ព្រះពុទ្ធរូបឆ្លាក់មិនទាន់ហើយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព្រះសង្ឃគង់នៅវត្តព្រះឥន្ទកោសាប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសទ្ធម្មប្បកាសនី តាត មហាទី…

ខេត្តសៀមរាប ៖ ព្រះសង្ឃគង់នៅវត្តព្រះឥន្ទកោសាប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងនគរបាលបេតិកភណ្ឌផង ។

លោក ឈូក សុម៉ាឡា បុរាណវិទូនិងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា ថ្មទាំង៣ដុំ ជាប្រភេទថ្មភក់ទាំងអស់ ។ ថ្ម២ដុំជាចម្លាក់ព្រះពុទ្ធរូបដែលឆ្លាក់មិនទាន់ហើយ និងមួយដុំទៀតជាចម្លាក់ខឿនប្រាសាទមានលម្អដោយក្បាច់ផង ។ វត្ថុទាំង៣នេះ នឹងយកទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាដើម្បីរក្សាសុវត្ថិភាពចុះលេខបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ សិក្សាស្រាវជ្រាវពីប្រភព ដុសសម្អាត និងទុកជាប្រយោជន៍សម្រាប់កិច្ចការផ្សេងៗ ។

ទាក់ទងនឹងការស្ម័គ្រព្រះទ័យប្រគល់វត្ថុបុរាណទាំង៣ជូនអាជ្ញាធរជាតិអប្សរា ព្រះតេជគុណ តាត មហាទី មានសង្ឃដីកាថា នេះជាការរួមចំណែកជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរក្សាវត្ថុបុរាណទុកជាសម្បត្តិជាតិ ការពារសុវត្ថិភាព និងការស្រាវជ្រាវចំពោះវត្ថុបុរាណដែលនៅរ៉ាយប៉ាយឱ្យមានសណ្តាប់ធ្នាប់ចៀសផុតពីការជួញដូរ ឬការធ្វើឱ្យខូចខាតដោយប្រការផ្សេងៗព្រោះការពុំយល់ដឹង ។

ព្រះអង្គក៏បានបញ្ជាក់ពីប្រភពថ្មទាំង៣ដែរថា ចំពោះថ្ម២ដុំ ដែលពុំមានរូបរាងច្បាស់លាស់នោះ គឺស្រង់បានពេលស្តារស្ទឹងសៀមរាប ។ ចំណែកចម្លាក់ខឿនប្រាសាទមួយផ្ទាំងនោះ គឺស្ថិតក្នុងចំនួន១០ដុំផ្សេងគ្នា ដែលយកមកពីវត្តពោធ៍លង្កា ហើយត្រូវបានគេយកទៅប្រើសម្រាប់សំលៀងកាំបិត តែព្រះអង្គបានសុំរក្សាទុក និងមួយចំនួនរក្សាទុកក្រោមបល្លង្គព្រះ បើរដ្ឋការត្រូវការពេលណា ព្រះអង្គនឹងស្ម័គ្រព្រះទ័យក្នុងការប្រគល់ជូនដោយរីករាយ៕

អត្ថបទសរសេរ ដោយ