ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរខ្សោយកម្លាំងជាងលុយកូរ៉េ តែមានប្រៀបជាងលុយសាំងហ្គាពួរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េបន្តិច ប៉ុន្តែមានប្រៀបជាងប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ ខែ វិច្ឆិកា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េបន្តិច ប៉ុន្តែមានប្រៀបជាងប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះបានឱ្យដឹងថា ១០០ វុនកូរ៉េ ទិញចូល ៣៦៥ រៀល លក់ចេញ ៣៦៩ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៦៤ រៀល និងលក់ចេញតែ ៣៦៨ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរហាក់មានកម្លាំងជាងប្រាក់ដុល្លារសាំងហ្គាពួរ ដែលថ្ងៃនេះ ១ ដុល្លាសាំងហ្គាពួរ ទិញចូលត្រឹមតែ ៣០០៩ រៀល ហើយលក់ចេញតែ ៣០៣៩ រៀល ប៉ុណ្ណោះ ដែលកាលពីម្សិលមិញ ទិញចូល ៣០១៤ រៀល និងលក់ចេញរហូតដល់ ៣០៤៤ រៀល ។

សម្រាប់ថ្ងៃនេះដែរ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់នៃបណ្តា ប្រទេសមួយចំនួនដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៦០ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៨១ រៀល លក់ចេញ ៤៨២៨ រៀល ហើយ ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៥៦ រៀល និងលក់ចេញ ២៩៨៦ រៀល ។

ជាមួយគ្នានេះ ១ យន់ចិន ទិញចូល ៦១២ រៀល លក់ចេញ ៦១៨ រៀល, ១០០ យ៉េនជប៉ុន ទិញចូល ៣៨៥០ រៀល លក់ចេញ ៣៨៨៨ រៀល ហើយ ១ បាតថៃ ទិញចូល ១៣៤ រៀល លក់ចេញ ១៣៦ រៀល ខណៈ ១០០០ ដុងវៀតណាម ទិញចូល ១៧៥ រៀល និងលក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ