ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែ​ចិញ្ចឹម​ត្រី​ និង​ផ្ទះទឹក​កំពុង​តែ​ធ្វើ​ឱ្យប៉ះពាល់​ដល់​បរិស្ថាន​ និង​សោភ័ណ​ភាព​តាម​ដង​ទន្លេ​សាប

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ការ​សង់​ទីលំនៅ​លើ​ផ្ទៃ​ទឹក ​រួម​មាន​ផ្ទះទឹក​ និង​បែ​ចិញ្ចឹម​ត្រី​យ៉ាងអណា​ធិ​ប​តេ​យ្យ​នៅ​តាម​ដង​ទន្លេសាប​កំពុង​តែ​ធ្វើឱ្យ​ប៉ះពាល់ដល់​បរិស្ថាន​ និង​សោ​ភ័ណភាព​តាម​ដង​ទន្លេ

រាជធានី​ភ្នំពេញ​ ៖ ​ការ​សង់​ទីលំនៅ​លើ​ផ្ទៃ​ទឹក ​រួម​មាន​ផ្ទះទឹក​ និង​បែ​ចិញ្ចឹម​ត្រី​យ៉ាងអណា​ធិ​ប​តេ​យ្យ​នៅ​តាម​ដង​ទន្លេសាប​កំពុង​តែ​ធ្វើឱ្យ​ប៉ះពាល់ដល់​បរិស្ថាន​ និង​សោ​ភ័ណភាព​តាម​ដង​ទន្លេ ​ហើយ​ពុំ​ត្រូវ​បាន​អាជ្ញាធរ ​​យកចិត្តទុកដាក់​ឡើយ​។

នៅ​តាម​ដង​ទន្លេសាប​គេ​សង្កេត​ឃើញ​មាន​ភាព​អណាធិ​បតេ​យ្យ​ដែល​សម្បូរ​ទៅ​ដោយ​សំណង់​ផ្ទះទឹក ​និង​បែ​​ចិញ្ចឹម​ចម្រុះ​ជាតិ​សាសន៍​ ក្នុងនោះ​រួម​មាន​និគមជន​ជាតិ​វៀតណាម,​ ជនជាតិ​អ៊ិ​ស្លា​ម និង​ខ្មែរ​នៅ​ត្រៀបត្រា​តាម​ដង​ទន្លេ​ដែល​មើលទៅ​ហាក់​ដូច​ជា​ទាស់ភ្នែក​ណាស់​។

ជាក់ស្តែង​នៅ​តាម​ដង​ទន្លេសាបក្នុង​រាជធានី​ភ្នំពេញចាប់ពី​គល់​ស្ពាន​ជ្រោយចង្វាទៅ​ដល់​ខណ្ឌ​ព្រែក​ព្នៅ​ខាងជើង​ស្ពាន​ព្រែក​ព្នៅ គឺ​មានផ្ទះ​ទឹក​ និង​បែ​ចិញ្ចឹម​ត្រី នៅ​ពាស​ពេញ​តាម​ដង​ទន្លេសាប​។​ ក្រៅពី​នោះ​តាម​មាត់ច្រាំង​ទន្លេ​ក៏សម្បូរ​ទៅ​ដោយ​សំណង់អណាធិបតេយ្យ​អត់​ច្បាប់​ដែរ​។

នៅ​រដូវក្តៅ​នេះ​គេ​ឃើញ​ផ្ទះទឹក​ និង​បែ​ត្រី​ទាំងនោះ​ត្រូវ​បាន​ម្ចាស់​អូរ​ទាញ​ច​ល័ត​ពេញ​ទន្លេ​ដើម្បី​ការពារ​កុំឱ្យ​ត្រី​ងាប់​។ តាម​ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ថា ភាព​អណា​ធិ​ប​តេ​យ្យ​នៅ​តាម​ដង​ទន្លេ​កំពុង​តែ​ធ្វើ​ឱ្យប៉ះពាល់​ដល់​បរិស្ថាន ​និង​សោ​ភ័ណភាព​តាម​ដង​ទន្លេ​យ៉ាងធ្ងន់ធ្ងរ​ដោយអ្នក​រស់នៅ​លើ​ទឹក​ទាំងនោះ​បាន​បន្ទោ​របង់​ និង​បោះចោលកាក​សំណល់របស់របរ​ចូល​ទៅ​ក្នុង​ទន្លេ​។​

ម្យ៉ាងទៀត​ថា ការ​សង់​ផ្ទះទឹក បែ​ត្រី សំណង់​តាម​ដង​ទន្លេ​បែប​នេះ​វា​មិនល្អ​ភ្នែក​សម្រាប់​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ទេសចរណ៍​តាម​ដង​ទន្លេ​ឡើយ​។ ប្រជា​ព​លរដ្ឋ​ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី ក៏ដូច​ជា​ក្រសួង​ពាក់​ព័ន្ធ​​មាន​វិធានការ​ទប់ស្កាត់​ផង កុំ​ចេះ​តែ​បណ្តែតបណ្តោយឱ្យសំណង់​អត់​ច្បាប់​រីក​ពេញ​ផ្ទៃ​ទឹក​ និង​ច្រាំង​ទន្លេ​បែប​នេះទេ​៕​​