ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ កាំង ហ្កេកអ៊ាវ ហៅ​ឌុច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ យោង​តាម​សាលា​ក្តី​​ខ្មែរ​​ក្រហម​ឲ្យ​ដឹង​ថា ​​កាំង ហ្កេកអ៊ាវ ​ហៅ​ឌុច ​បាន​​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​ដែល​មាន​​រយៈ​​ពេល​២៥នាទី ​នៅ​ចំពោះ​មុខ​​អង្គ​ជំនុំ​ជម្រះ​​តុលា​ការ​កំពូល​នៃ​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​​តុលា​ការ​​កម្ពុជា​ (អ.វ.ត.ក) ​នៅ​ចុង​បញ្ចប់​នៃ​​សវនាការ​​សាធារណៈ​លើ​បណ្តឹង​សា​ទុក្ខ​ក្នុង​សំណុំ​រឿង​​០០១ ​ថ្ងៃ​ទី៣០ ខែមីនា ​ឆ្នាំ២០១១។ ​កាំង ​ហ្កេក​​អ៊ាវ ​បាន​ស្នើ​សុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​​កំពូល

រាជធានីភ្នំពេញ ៖​ យោង​តាម​សាលា​ក្តី​​ខ្មែរ​​ក្រហម​ឲ្យ​ដឹង​ថា ​​កាំង ហ្កេកអ៊ាវ ​ហៅ​ឌុច ​បាន​​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​ដែល​មាន​​រយៈ​​ពេល​២៥នាទី ​នៅ​ចំពោះ​មុខ​​អង្គ​ជំនុំ​ជម្រះ​​តុលា​ការ​កំពូល​នៃ​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​​តុលា​ការ​​កម្ពុជា​ (អ.វ.ត.ក) ​នៅ​ចុង​បញ្ចប់​នៃ​​សវនាការ​​សាធារណៈ​លើ​បណ្តឹង​សា​ទុក្ខ​ក្នុង​សំណុំ​រឿង​​០០១ ​ថ្ងៃ​ទី៣០ ខែមីនា ​ឆ្នាំ២០១១។ ​កាំង ​ហ្កេក​​អ៊ាវ ​បាន​ស្នើ​សុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​​កំពូល​លើកលែងការចោទប្រកាន់ និងដោះលែង​រូប​គាត់។ គាត់ប្តឹងសាទុក្ខប្រឆាំងនឹងសាល​ក្រម​របស់អង្គជំនុំជម្រះសាលាដំបូងថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ២០១០ ដែលកាត់ទោសដាក់ពន្ធនា​គារ​គា​ត់រយៈពេល៣៥ឆ្នាំ។

អង្គជំនុំជម្រះសាលាដំបូងរកឃើញថា ឌុច មានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ​និងការ​រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទី​ក្រុងហ្សឺណែវឆ្នាំ១៩៤៩ នៅក្នុងតួនាទីរបស់គាត់​ជាប្រធាន​មន្ទីរ​សន្តិ​សុខ ស-២១។ សហព្រះ​រាជ​អាជ្ញាបានសំណូមពរឲ្យអង្គជំនុំជម្រះតុលាការ​កំពូលផ្តន្ទាទោស​ឌុច​ដាក់ពន្ធនាគារអស់មួយជីវិត បន្ទាប់មកកាត់បន្ថយមកនៅ៤៥ឆ្នាំ ដើម្បីជា​ការទូទាត់ចំពោះ​ការឃុំខ្លួនគាត់ខុស​នីតិវិធីច្បាប់​ក្នុងអំឡុងពេលចន្លោះ​ពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​១៩៩៩ ដល់ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០០៧ មុន​ពេលដែលគាត់ត្រូវបានបញ្ជូនមកមន្ទីរឃុំឃាំង​របស់ អ.វ.ត.ក។ សេចក្តីថ្លែងការណ៍ចុងក្រោយ​ ជាការបញ្ចប់​សវនាការលើបណ្តឹងសាទុក្ខរយៈពេលបីថ្ងៃដែល​ក្នុងអំឡុងពេលនោះអង្គជំនុំជម្រះតុលាការកំពូល​បានស្តាប់ការសាទុក្ខពីជនត្រូវចោទ​ ពីសហ​ព្រះ​រាជអាជ្ញា និងពីដើមបណ្តឹងរដ្ឋប្បវេណី។

ដើមបណ្តឹងរដ្ឋប្បវេណី បានប្តឹងសាទុក្ខអំពី​សំណងរដ្ឋប្បវេណីដែលមានចែងនៅក្នុងសាល​ក្រមរបស់អង្គជំនុំជម្រះសាលាដំបូង និងអំពី​ការ​បដិសេធពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្ប​វេណីដោយអង្គ​ជំនុំជម្រះ​សាលាដំបូង។​សាធា​រណ​ជនជាង​២.០០០នាក់ បានតាមដាន​ដំណើរ​ការ​សវនាការលើ​បណ្តឹងសាទុក្ខនៅឯសាល​សវនា​ការរបស់អ.វ.ត.ក៕