ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​អាជីវ​កម្ម​​ហាង​ខារ៉ាអូខេ រង្គសាល និង​ទី​កម្សាន្ត​នានា​ក្នុង​ក្រុង​កំពង់​ឆ្នាំង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​សហ​មន្ទីរ​ជំនាញ មាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា បាន​ចុះ​បិទ​សេច​ក្តីជូនដំណឹង និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ខារ៉ាអូខេ និង​រង្គសាល​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​សហ​មន្ទីរ​ជំនាញ មាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា បាន​ចុះ​បិទ​សេច​ក្តីជូនដំណឹង និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ខារ៉ាអូខេ និង​រង្គសាល​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ផ្ទុះ​ឡើងជា​ថ្មី ។

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​វប្បធម៌​ខេត្ត បាន​ចុះ​មក​បិទ​សេចក្តីជូនដំណឹង ស្ដី​ពី​ការ​បិទ​ទាំងស្រុង​នូវ​អាជីវកម្ម មាន​ខារ៉ាអូខេ រ​ង្ក​សាល រោង​ភាពយន្ត រោង​មហោស្រព និង​ទី​កម្សាន្ត​នានា ដែល​មាន​មនុស្ស​ជួបជុំ​ច្រើន ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ណែនាំ​ឲ្យ​ម្ចាស់​ខារ៉ាអូខេ និងរ​ង្ក​សាល​ទាំងនោះ​បិទ​ការ​លក់ដូរ​របស់​ខ្លួន ម្ចាស់​ខារ៉ាអូខេ​ក៏​ដូច​ជារ​ង្ក​សាល​ទាំងនោះ ក៏​បាន​ធ្វើ​កិច្ចសន្យា​ជាមួយនឹង​មន្ទីរ​ជំនាញ​ផង​ដែរ ។ លោក​បាន​បន្ថែម​ថា ការ​បិទ​អាជីវកម្ម​តាម​ហាង​ទាំងនេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​ការ​ណែនាំ​ពី​ក្រសួង ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ស្ដី​ពី​ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​១៩ ដែល​ផ្ទុះ​ឡើងជា​ថ្មី​នេះ ។

ដោយឡែក​អាហារ​ដ្ឋា​ន​ដែល​ហូប​ធម្មតា គឺ​អាច​បើក​ឱ្យ​លក់ដូរ​បាន ។ ប៉ុន្តែ​ត្រូវធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​មាន​គម្លាត​ពី​គ្នា មាន​សាប៊ូ​លាងដៃ អាល់កុល​និង​ជែ​ល ជូន​ភ្ញៀវ​ជា​ប្រចាំ ជាង​នេះ​ទៅ​ទៀត អ្នកបម្រើ​ក៏​ដូច​ជា​ភ្ញៀវ ត្រូវ​តែ​ពាក់​ម៉ាស​ជា​ដាច់ខាត ។

សូម​បញ្ជាក់​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​៩ វិច្ឆិកា រហូត​ដល់​ម៉ោង​៨​យប់ ក្រុម​មន្ត្រី​ទាំងនោះ​ធ្វើ បាន​តែ​ហាង​៧​កន្លែង​តែ​ប៉ុណ្ណោះ និង​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ក្រុម​មន្ទីរ​ជំនាញ​ខាងលើ​នឹង​ធ្វើការ​របស់​​ខ្លួន​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ