ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យេ​ម៉ែ​ន ៖ បន្ត​ទម្លាក់​គ្រាប់បែក​ខណៈ​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​ខ្លាំងក្លា

8 ឆ្នាំ មុន

កង​យន្តហោះ​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​កាលពី​ថ្ងៃ​ទី​២៣ ឧសភា​បាន​ធ្វើការ​វាយឆ្មក់​ថ្មី​ៗ​ប្រឆាំង​បណ្តា​ទីតាំង​របស់​ពួក​ឧទ្ទាម​ស៊ី​អុ​ី​ត ហ៊ូ​ធី​នៅ​ប្រទេស​យេ​ម៉ែ​ន​ខណៈ​នៅ

កង​យន្តហោះ​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​កាលពី​ថ្ងៃ​ទី​២៣ ឧសភា​បាន​ធ្វើការ​វាយឆ្មក់​ថ្មី​ៗ​ប្រឆាំង​បណ្តា​ទីតាំង​របស់​ពួក​ឧទ្ទាម​ស៊ី​អុ​ី​ត ហ៊ូ​ធី​នៅ​ប្រទេស​យេ​ម៉ែ​ន​ខណៈ​នៅ​ភាគ​ខាងត្បូង​ប្រទេស​នេះ​នៅ​តែ​មានការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា ។

ប្រជាជន​រាយការណ៍​ថា បណ្តា​ឃ្លាំង​អាវុធ​របស់​ពួក​ហ៊ូ​ធី​រង​ការ​ទម្លាក់​គ្រាប់បែក​នៅ​មូលដ្ឋាន GHOULA ខេត្ត​អាម​រ៉ា​ន ស្ថិត​នៅ​ភាគ​ខាងជើង​រដ្ឋធានី​សា​ណា ។ នា​ល្ងាច​ថ្ងៃ​នោះ​មានការ​វាយឆ្មក់​ជា​ច្រើន​លើក​លើ​ឃ្លាំង​អាវុធ​មួយ​នៅ​ជំរំ DHABWA ត្រួតត្រា​ដោយ​ពួក​ហ៊ូ​ធី​នៅ​ភាគ​និរតី​រដ្ឋធានី ។ នៅ​ខេត្ត HODEIDA ភាគ​ខាងលិច​ប្រទេស​ព្រ​លាន​យន្តហោះ​យោធា​មួយ​រង​ការ​ទម្លាក់​គ្រាប់បែក​២​លើក​ដោយ​កង​យន្តហោះ​ក្រុមចម្រុះ​អា​រ៉ាប់ ។ ការ​ទម្លាក់​គ្រាប់បែក​ទាំងនោះ​កើត​មាន​បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​លើ​បណ្តា​ឃ្លាំង​អាវុធ​របស់​ពួក​ឧទ្ទាម​នៅ​ជុំវិញ​រដ្ឋធានី​សា​ណា ។

យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ធ្វើ​ឡើង​ចាប់តាំងពី​ជិត​២​ខែ​មក​ហើយ ។

សាក្សី​ទាំងឡាយ​និយាយ​ថា នៅ​ក្រុង HAJJA ភាគ​ខាងជើង​យេ​ម៉ែ​ន ការ​ប្រមូលផ្តុំ​កម្លាំង​មួយ​របស់​ពួក​ហ៊ូ​ធី​រង​ការ​ទម្លាក់​គ្រាប់បែក​បណ្តាល​ឱ្យ​ពួក​យុទ្ធ​ជន​ស៊ី​អុ​ី​ត​ស្លាប់​១២​នាក់ ។ ការ​វាយប្រហារ​តាម​អាកាស​ឯទៀត​ៗ​សំដៅលើ​បណ្តា​ទីតាំង​ពួក​ឧទ្ទាម​ក្នុង​តំបន់ DHAMAR ភាគ​កណ្តាល​យេ​ម៉ែ​ន ។  តំបន់​ទាំងឡាយ​នៃ​ខេត្ត​នោះ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ឧសភា​ជា ទីលាន​នៃ​ការ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើងត្បាល់​និង​កាណុង​បាញ់​រថក្រោះ​យ៉ាង​សាហាវ​រវាង​ពួក​ឧទ្ទាម​និង​កងកម្លាំង​ដែល​ប្រឆាំង​ពួក​នោះ ។

នៅ​ភាគ​ខាងត្បូង​ប្រទេស​កង​យន្តហោះ​របស់​ក្រុមចម្រុះ​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ដែល​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ពួក​យុទ្ធ​ជន​កុលសម្ព័ន្ធ​នៅ​ជិត​ក្រុង ATAQ ទីប្រជុំជន​ខេត្ត CHABWA ។ ការ​ប្រយុទ្ធ​គ្នា​ទាំងនោះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៨​នាក់​ក្នុង​នោះ​មាន​យុទ្ធ​ជន​កុលសម្ព័ន្ធ​១១​នាក់ ។

នៅ​ក្រុង​អា​ដេ​ន​ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន​ការ​ប្រយុទ្ធ​គ្នា​កើត​មាន​ត្រង់​ច្រកចូល​ខាងជើង​និង​ខាងលិច​ក្រុង​រវាង​ពួក​ឧទ្ទាម​និង​ង​ពួក​យុទ្ធ​ជន​ដែល​ស្មោះត្រង់​នឹង​ប្រធានាធិបតី​លោក​អាប​ដ៍​រ៉ា​បូ​ម៉ា​ន់​សួរ​ហា​ឌី ។ សាក្សី​ទាំងឡាយ​និយាយ​ថា បណ្តា​យន្តហោះ​របស់​ក្រុមចម្រុះ​នា​ល្ងាច​ថ្ងៃ​ទី​២៣ ឧសភា ធ្វើការ​វាយប្រហារ​២​លើក​ប្រឆាំង​បណ្តា​ទីតាំង​របស់​ពួក​ឧទ្ទាម​នៅ KHAR MAKSAR ជា​សង្កាត់​មួយ​នៃ​ក្រុង​អា​ដេ​ន ៕