ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក ! ចៅអធិការ​ស្តីទី​ខឹង​កូន​នេន​មិន​ឡើង​សូត្រធម៌​ម៉ាត់​បាក់​ធ្មេញ​២

4 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ កក្រើក​បណ្តាញ​សង្គម​ទៀត​ហើយ ! កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែវិច្ឆិកា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ព្រះ​គ្រូ​ចៅអធិការ​ស្តីទី​បាន​ប្រើ​អំពើ​ហិង្សា​វាយដំច្រំធាក់ ប្រើ​កណ្តាប់ដៃ​ទះតប់​ដាល់​ទៅ​លើ​លោក​នេន​មួយ​អង្គ​បណ្តាល​ឱ្យ​បែក​មាត់ បាក់​ធ្មេញ​ពីរ និង​រង្គើ​ថ្គាម​មួយ​ចំនួន​ព្រោះតែ​កូន​នេន​នោះ​មិន​ឡើង​ទៅ​សូត្រធម៌​ថ្វាយបង្គំ​ក្នុង​ព្រះ​វិហារ​មួយ​ពេល…

ខេត្តកំពង់ធំ ៖ កក្រើក​បណ្តាញ​សង្គម​ទៀត​ហើយ ! កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែវិច្ឆិកា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ព្រះ​គ្រូ​ចៅអធិការ​ស្តីទី​បាន​ប្រើ​អំពើ​ហិង្សា​វាយដំច្រំធាក់ ប្រើ​កណ្តាប់ដៃ​ទះតប់​ដាល់​ទៅ​លើ​លោក​នេន​មួយ​អង្គ​បណ្តាល​ឱ្យ​បែក​មាត់ បាក់​ធ្មេញ​ពីរ និង​រង្គើ​ថ្គាម​មួយ​ចំនួន​ព្រោះតែ​កូន​នេន​នោះ​មិន​ឡើង​ទៅ​សូត្រធម៌​ថ្វាយបង្គំ​ក្នុង​ព្រះ​វិហារ​មួយ​ពេល ដែល​ករណី​នេះ​កើតឡើង​នៅ​ក្នុង​ព្រះ​វិហារ​មួយ​ស្ថិត​នៅ​ក្នុង​វត្ត​ពណ្ណរាយ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក សួង ថេ​ន អធិការ​នគរបាល​ស្រុក​បារាយណ៍​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ថា ព្រះ​ចៅអធិការ​ស្តី​ទីនោះ​ឈ្មោះ ហ៊ុម ហឿ​ន បាន​វាយ​លោក​នេន​នៅ​ក្នុង​ព្រះ​វិហារ ដោយសារ​លោក​ខឹង​នឹង​កូន​នេន​អង្គ​នោះ​ខាន​ចូល​ព្រះ​វិហារ​សូត្រធម៌​ថ្វាយ​មួយ​ល្ងាច ។

លោក​អធិការ​បាន​បន្ត​ថា មុន​ដំបូង​លោក​បាន​ហៅ​លោក​នេន​ទៅ​សួរនាំ លុះ​ពេល​លោក​នេន​ទៅ​ដល់​ហើយ​អង្គុយ​លុតជង្គង់​នៅ​ពីមុខ​ព្រះ​គ្រូ​ចៅអធិការ​ស្ដី​ទីនោះ ហើយ​ក៏​សួរ​ពីរ​បី​ម៉ាត់ ក៏​វាយ​លោក​នេន​ដោយ​ប្រើ​កណ្ដាប់ដៃ​ដាល់​ទៅ​លើ​ផ្ទៃមុខ បណ្តាល​ឲ្យ​កូន​នេន​ដួល​ទៅ​លើ​ផ្ទៃ​ឥដ្ឋការ៉ូ​ព្រះ​វិហារ ហើយ​លោកគ្រូ​ចៅអធិការ​ស្តីទី​បាន​យក​ជើង​ធាក់​ទ​ន្ទ្រាំ​សីសៈ​(​ក្បាល​)​​លោក​នេន​នោះ ហើយ​ក៏​យកដៃ​ចាប់​បោក​សីសៈ​នេន​ទៅ​នឹង​ផ្ទៃ​ឥដ្ឋការ៉ូ និង​ចាប់ជើង​ប្រុង​​លើក​បោក​ទៅ​នឹង​សសរ​ព្រះ​វិហារ ប៉ុន្តែ​លើក​មិន​រួច ពេល​នោះ​លោក​នេន​ក៏​រើ​រួច​រត់​ចេញពី​ព្រះ​វិហារ​ទៅ ។ ចំណែក​លោក​នេន​ផ្សេង​ៗ​ទៀត​ឃើញ​ដូច្នោះ​ក៏​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​ពេញ​ព្រះ​វិហារ​គេច​យក​តែ​ប្រាស​អាយុ​រៀង​ៗ​ខ្លួន ។

ពាក់ព័ន្ធ​អំពើ​ហិង្សា​ខាងលើ​នេះ​ព្រះ​តេជគុណ គ្រឹ​ស្ត ប៊ុ​ន​ធឿ​ន ព្រះ​អនុគណ​ស្រុក​បារាយណ៍​មាន​ថេរ​ដីកា​ថា ជំវិញ​ករណី​ដែល​ព្រះ​ចៅអធិការ​ស្តីទី​ព្រះ​នាម ហ៊ុម ហឿ​ន ប្រើ​ហិង្សា​ទៅ​លើ​កូន​នេន​នោះ​ខាង​ព្រះ​អង្គជា​អនុគណ​ស្រុក​និង​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ​ដោយ​សន្តិវិធី​រួចរាល់​អស់ហើយ ដោយ​ភាគី​ខាង​លោក​នេន​រង​គ្រោះ​និង​ក្រុម​គ្រួសារ​សុខចិត្ត​ទទួលយក​សំណង​ជំងឺ​ចិត្ត និង​ការ​ព្យាបាល ចំណែក​ផ្លូវច្បាប់​យ៉ាងណា​ទៀត​នោះ ស្រេច​តែ​លើ​ច្បាប់​ចុះ ។

បើ​តាម​លោក យិ​ន ធី មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ធំ​បាន​បញ្ជូន​សារ​ជា​សំឡេង​ពន្យល់​យ៉ាង​ដូច្នេះ​ថា

ចំពោះ​ករណី​ព្រះ​ចៅអធិការ​ស្តីទី​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​លោក​នេន​នោះ​មិន​ធ្ងន់ធ្ងរ​ដូច​ក្នុង​រូបភាព​នៅ​លើ​បណ្តាញ​សង្គម​នោះ​ទេ គឺ​ព្រះ​តេជគុណ​គ្រាន់តែ​ទះ​មួយ​កំផ្លៀង ពីរ​កំផ្លៀង​ជា​ការ​ប្រដៅ​តែ​ប៉ុណ្ណោះ តែ​លោក​នេន​ខ្លួនឯង​ទេតើ ដែល​ភ័យ​ស្លន់ស្លោ​ស្ទុះ​រត់​ទាំង​កម្រោ​ល​​បណ្តាល​ឱ្យ​រអិល​ជើង​នឹង​កន្ទេល​ដួល​ផ្កាប់មុខ​ផ្ទប់​ទៅ​នឹង​ឥដ្ឋការ៉ូ​ក៏​បែក​មាត់ បាក់​ធ្មេញ​អស់ពីរ ព្រោះតែ​ភ័យ​ពេក ។

លោក​ថា ទោះជា​យ៉ាងណា​រឿងរ៉ាវ​នេះ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​ខាង​មន្ត្រី​ជំនាញ​ក៏​បាន​ដោះស្រាយ​រួចរាល់ ចប់​សព្វគ្រប់​ហើយ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ