ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៦ កម្ពុជា​នឹង​មាន​អគារ​ព្រ​លាន​យន្តហោះ​ថ្មី​ទំនើប ជាប់​បរិវេណ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ដើមឆ្នាំ​២០១៦​​ខាង​មុខ​ ​កម្ពុជា​នឹង​​មាន​អគារ​ព្រ​លាន​យន្តហោះ​ថ្មី​ទំនើប ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​​មក នៅ​ជាប់​អគារ​​ចាស់​ ក្នុង​បរិវេណ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ ដែល​ជា​ការ​​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ​​​កើនឡើង​ឥត​​ឈប់​ឈរ​​​ពី​១​ថ្ងៃ ​ទៅ​១​ថ្ងៃ ​។

កាលពី​រសៀល​ថ្ងៃ​ទី​២១ ឧសភា ២០១៥ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​សំណង់​អគារ​ថ្មី​ដ៏​ទំនើប ស្ថិត​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​កំពុង​ដំណើរការ​សាងសង់​ដោយ​ក្រុមហ៊ុន​Cambodia Airports រួម​ជាមួយ​ហេដ្ឋា​រចនា​សម្ព​ន្ធ័​នឹង​បំពាក់​សម្ភារ​បរិក្ខា​រទំនើប​ទាន់សម័យ​ខ្នាត​អន្តរជាតិ ។

លោក​អែម ម៉ូ​ល​មែន​ណែន​តូ Emmauel Menanteau ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ Cambodia Airports បាន​ឱ្យ​ដឹង​ថា អគារ​ថ្មី​នេះ​អាច​ទទួលភ្ញៀវ​ទេសចរ​​កើនឡើង​៣​ដង​ បើ​ប្រៀបធៀប​ទៅ​នឹង​អគារ​ចាស់​ គឺបាន​ប្រមាណ​៥​លាន​នាក់​ក្នុង​១​ឆ្នាំ ។ លោក​បាន​បន្ត​ថា អគារ​ថ្មី​នេះ​គ្រោង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៦​​ខាង​មុខ ស្របគ្នា​នឹង​ការ​អបអរសាទរ​ខួប​២០​ឆ្នាំ​ នៃ​ការ​វិនិយោគ​លើ​ព្រ​លាន​យន្តហោះ​របស់​ក្រុមហ៊ុន​ Cambodia Airports ​នៅ​កម្ពុជា ។ ក្រៅពី​ការ​អភិវឌ្ឍ​ន៍​អគារ​ព្រ​លាន​យន្តហោះ​នៅ​ភ្នំពេញ ក្រុមហ៊ុន​របស់​លោក​ ក៏​ទទួល​បាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ន៍​ព្រ​លាន​យន្តហោះ​នៅ​ខេត្តសៀមរាប និង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព