ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អាណិកជន​ម្នាក់បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​៦​កង់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​៤៥០​បើកបរ​ដោយ​ស្ត្រី​ជា​អាណិកជន​និយាយ​ភាសា​ខ្មែរ​មិនសូវ​ច្បាស់​ម្នាក់​មាន​​ធុំក្លិន​ស្រាផង​​បាន​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​ក្បាល​នាគ

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​៤៥០​បើកបរ​ដោយ​ស្ត្រី​ជា​អាណិកជន​និយាយ​ភាសា​ខ្មែរ​មិនសូវ​ច្បាស់​ម្នាក់​មាន​​ធុំក្លិន​ស្រាផង​​បាន​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​ក្បាល​នាគ​ និង​របាំង​ថ្ម​អស់​៦​កង់​នៅ​ទល់មុខ​មជ្ឈមណ្ឌល​អប់រំ​វិជ្ជា​ជិ​វៈ មិត្តភាព កម្ពុជា ជប៉ុន ផ្លូវ​មុនី​វង្ស សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២២ ​ឧសភា ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​អាណិកជន​មាន​វ័យ​៣០​ឆ្នាំ​ ជា​អ្នក​បើករថយន្ត​ឡិច​ស៊ី​ស​៤៥០ ពណ៌ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២J ៤៣២៤ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ទៅ​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្កិ នៅ​ហាង​មួយ​កន្លែង​មិនជា​ស្រវឹង​ខ្លាំង​ទេ រួច​ហើយ​បាន​ជូន​មិត្ត​ភ​ក្កិ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយបាន​ឈប់​ចូល​ផ្សារ​ទំនើប​ទិញ​ស្រា​បៀរ​ដប​មួយ​កេស​ដាក់​ក្នុង​គូទ​រថយន្ត​ទុក​ផង​ដែរ ។

លុះ​ពេល​មក​ពី​ជូន​មិត្ត​ភក្តិ​វិញ​ គាត់​បានបើករថយន្ត​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​ដោយ​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ខណៈមក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង ធ្វើ​ឲ្យ​បាក់​ក្បាល​នាគ​និង​របាំង​ថ្ម​ពុះ​ចែកផ្លូវ​អស់​៦​កង់ ចំណែក​រថយន្ត​​ស្រុញ​មួយ​កំណាត់​មុខ​ និង​បែក​ដប​ស្រា​ដែល​ទើបនឹង​ទិញ​ដាក់​ក្នុង​គូទ​រថយន្ត​នោះ ។

ក្រោយ​ពេល​កើតហេតុ​ពេល​ដែល​ស្ត្រី​ជា​អ្នក​បើករថយន្ត​ឃើញ​អ្នក​យក​ព័ត៌មាន​ទៅ​ថត​យករូបភាព​បាន​ប្រាប់​ថា បើសិនជា​ថត​កុំ​ថត​គាត់​អី គាត់​ខ្មាស​គេ​ណាស់ ថត​តែ​រថយន្ត​បាន​ហើយ ។ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាលចរាចរណ៍​ផ្លូវគោក​រួម​ជាមួយ​ស្ត្រី​ជា​អ្នកបើកបរ​ត្រូវ​បាន​ឃាត់​យក​ទៅ​សួរនាំ ៕