ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ប្រណីត «វាល​រំ​ផ្ល​ង់» នៅ​ក្រុង​បាន​លុងមានរឿង​និទាន​ពី​អូរ​មួយ​កកើត​ពី​ខ្លែង​ដាច់​ធ្លាក់​នៅ​ទីនោះ

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ពី​ក្រុង​បាន​លុង​ឆ្ពោះទៅ​ទីរួមស្រុក​តា​វែង មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ក្នុងភូមិ​តង​លាង​ឡិ​ក ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ «​វាល​រំ​ផ្ល​ង់​» ជា​រមណីយដ្ឋាន​ធម្មជាតិ

ខេត្តរតនគិរី ៖ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ពី​ក្រុង​បាន​លុង​ឆ្ពោះទៅ​ទីរួមស្រុក​តា​វែង មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ក្នុងភូមិ​តង​លាង​ឡិ​ក ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ «​វាល​រំ​ផ្ល​ង់​» ជា​រមណីយដ្ឋាន​ធម្មជាតិ និង​ជា​ដែនដី​ប្រពៃណី​នៃ​កុលសម្ព័ន្ធ​ភ្នំ​រស់នៅ​ទីនោះ ។ 

នៅ​លើ​វាល​រំ​ផ្ល​ង់ មាន​ស្មៅ និង​មាន​រុក្ខជាតិ ព្រៃ​បញ្ចេញ​ផ្កា​រីក​ស្គុសស្គាយ​ក្នុង​រដូវវស្សា​ចាប់ផ្តើម​ពី​ខែឧសភា​ដល់​ខែមករា ។ នៅ​ក្បែរ​វាល​នោះ មាន​អូរ​តូច​មួយ​មានទឹក​ថ្លាឈ្វេង​ជា​និច្ច ។

បានជា​គេ​ដាក់​ឈ្មោះ​វាល​នោះ​ថា​«​វាល​រំ​ផ្ល​ង់​» ដោយសារ​យក​តាម​ឈ្មោះ​របស់​កូន​មេកន្ទ្រាញ​កុលសម្ព័ន្ធ​ភ្នំ​ម្នាក់​ដែល​រស់នៅ​ក្នុង​តំបន់​ភ្នំ​នោះ​។ យោង​ទៅ​តាម​រឿងព្រេង​ជា​យូរលង់​មក​ហើយ​និទាន​ថា «​វាល​រំ​ផ្ល​ង់​» ជា​វាល​ថ្មដា​ធម្មជាតិដែល​កុមារ​ជនជាតិ​ដើម​ភាគតិច​និយម​ទៅ​លេង​និង​កូន​មេ​កុលសម្ព័ន្ធ​ភ្នំ​និយម​ទៅ​បង្ហោះ​ខ្លែង​លេង​កម្សាន្ត​ផង​ដែរ​។ ថ្ងៃមួយ​កុមារ​ឈ្មោះ​«​រំ​ផ្ល​ង់​» ដែល​ជា​កូន​មេ​កុលសម្ព័ន្ធ​ភ្នំ​នៅ​មូលដ្ឋាន​នោះ​បាន​ទៅ​បង្ហោះ​ខ្លែង​លេង​តាម​ធម្មតា ។ នៅ​ពេល​រំ​ផ្ល​ង់ កំពុង​បង្ហោះ​ខ្លែង ស្រាប់តែ​មាន​ខ្យល់​បក់​បោក​ខ្លាំង ធ្វើ​ឱ្យ​ខ្លែង​របស់​រំ​ផ្ល​ង់​ដាច់​ខ្សែ​រសាត់​ធ្លាក់​ទៅ​លើ​ចុង​ស្រឡៅ​ធំ​ខ្ពស់​មួយ​។ រំ​ផ្ល​ង់​មិន​សប្បាយ​ចិត្តនឹង​វាសនា​ខ្លែង​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ឡើយ ដូច្នេះ​ហើយ​គេ​សម្រេចចិត្ត​ឡើង​ដើម​ស្រឡៅ​នោះ​ដើម្បី​យក​វា​មក​វិញ ។  ជា​កុសល​នៅ​ពេល​រំ​ផ្ល​ង់​កំពុង​តោង​មែក​ស្រឡៅ​សួ​សំដៅ​ទៅ​រក​ខ្លែង​ទាក់​ជាប់​នោះ​ស្រាប់តែ​មែក​ស្រឡៅ​បាក់ ហើយ​ធ្លាក់​មក​ក្រោម​ស្លាប់​មួយ​រំពេច ។

សាកសព​រំ​ផ្ល​ង់​ត្រូវ​គេ​បញ្ចុះ​នៅ​ទីនោះ​ក្នុង​ផ្នូរ​តូច​មួយ រីឯ​ខ្លែង​ជាទី​ស្រឡាញ់​របស់​រំ​ផ្ល​ង់ ត្រូវ​គេ​ដាក់​តាំងនៅ​ក្បែរ​នោះ​ដែរ ។
លុះ​ចំណេរ​កាល​ក្រោយមក ខ្លែង​វែង​ស្រស់​ស្អាត​របស់​រំ​ផ្ល​ង់​បាន​ក្លាយទៅជា​អូរ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ។ ជ្រលង​អូរ​នោះ​កាត់​នៅ​លើ​វាល​រំ​ផ្ល​ង់ ។
ទីកន្លែង និង​ប្រវត្តិ​មរណភាព​របស់​រំ​ផ្ល​ង់ ត្រូវ​កុលសម្ព័ន្ធ​ភ្នំ​និទាន​ឱ្យ​ដឹង ត​ៗ​គ្នា​រហូត​មក​ដល់​បច្ចុប្បន្ន ។

ពួក​កុលសម្ព័ន្ធ​ភ្នំ​តែងតែ​យក​ម្ហូបចំណី​ទៅ​រាំ​លេង​កម្សាន្ត​នៅ​វាល​រំ​ផ្ល​ង់​ក្រោម​ខ្យល់អាកាស​ត្រជាក់​មនោ​រម្យ ។ ចំពោះ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ងាយស្រួល និង​មិន​នៅ​ឆ្ងាយ​ពី​ទី​រួម​ក្រុង​បាន​លុង​ប៉ុន្មាន​ទេ ៕