ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​កម្រ​មាននៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​កៅអី​សំចៃ​ទីធ្លា​លើ​យន្តហោះ
គំរូ​កៅអី​អ្នកដំណើរ​លើ​យន្តហោះ​ដើម្បី​បន្ថយ​ការ​ចំណាយ​តាំង​បង្ហាញ​នៅ​លើ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​ក្នុង​ក្រុង​ហាម​ប៊ួ​ក ប្រទេស​អា​ល្លឺ​ម៉​ង់ ។

១-​កៅអី​សំចៃ​ទីធ្លា​លើ​យន្តហោះ
គំរូ​កៅអី​អ្នកដំណើរ​លើ​យន្តហោះ​ដើម្បី​បន្ថយ​ការ​ចំណាយ​តាំង​បង្ហាញ​នៅ​លើ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​ក្នុង​ក្រុង​ហាម​ប៊ួ​ក ប្រទេស​អា​ល្លឺ​ម៉​ង់ ។
បច្ចុ​ប្បន្ន​ក្រុមហ៊ុន​ហោះហើរ​កំពុង​ប្រកួតប្រជែង​បន្ថែម​កៅអី​អ្នកដំណើរ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ឱ្យ​នៅ​ទាប និង​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួតប្រជែង​បញ្ចុះតម្លៃ​សំបុត្រ ។

២-​ហេម​ប៊ើ​ហ្គ៊័​រ​យក្ស
«​ហេម​ប៊ើ​ហ្គ៊័​រ​»​យក្ស​មួយ​ចម្អិន​ឡើង​សម្រាប់​អតិថិជន​នៅ​អង់គ្លេស​ដែល​មាន​ចំណង់​ចំណូលចិត្ត ។

៣-​ពិន័យ​លោកយាយ​ម្នាក់​ដែល​អង្គុយ​យោគ​លើ​កៅអី
គ្រាន់តែ​អង្គុយ​យោគ​នៅ​លើ​កៅអី​លោកយាយ​ជនជាតិ​កា​ណា​ដា​ម្នាក់ ត្រូវ​ប៉ូលិស​ពិន័យ​១០០​ដុល្លារ ដោយសារ​អ្នក​ជិតខាង​ម្នាក់​ប្តឹង​ប៉ូលិស​ពី​បទ​បង្ក​ការ​រំខាន​ដោយ​សំឡេង​កកិត​របស់​កៅអី​ឈើ​នោះ ។

៤-​ម៉ាស៊ីន​ពិនិត្យ​ភ្នែក
បុគ្គលិក​របស់​ក្រុមហ៊ុន «​បូស​» ជា​អ្នក​ផលិត​ឧបករណ៍​ប្រើ​ចរន្តអគ្គិសនី​ជនជាតិ​អា​ល្លឺ​ម៉​ង់ កំពុង​អនុវត្ត​ពី​របៀប​ប្រើ​ឧបករណ៍​ថែរក្សា​ភ្នែក​នៅ​ការិយាល័យ​ក្នុង​ក្រុង​ហ្គើ​លីង​ងេ​ន ប្រទេស​អា​ល្លឺ​ម៉​ង់ ។ ឧបករណ៍​នេះ​មាន​តួនាទី​ត្រួតពិនិត្យ​ប្រ​ស្រី​ភ្នែក​ដោយ​ម៉ាស៊ីន​ឌី​ជី​ថ​ល ដើម្បី​ត្រួត​មើល​ភាព​ខុស​ប្រក្រតី​អ្វីមួយ​នៅ​ក្នុង​ភ្នែក ដូច​ជា​ដុស​កន្ទុយថ្លែន និង​ភ្នែក​ឡើងបាយ​ជាដើម ។

៥-​មើល​មុខ​កូន​មុន​ពេល​សម្រាល
ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំណាំងផ្លាត​(3D) ក្នុង​ប្រទេស​អេ​ស្តូ​នី បាន​បង្ហាញ​ពី​របៀប​ប្រើ 3D បង្ហាញ​រូប​ទារក​កំពុង​ដេក​នៅ​ក្នុង​ផ្ទៃ ដោយ​មាន​លក្ខណៈ​ដូច​រូប​ពិត​ដើម្បី​ឱ្យ​ម្តាយ​បានឃើញ និង​ចង់​បីបាច់​កូន​មុន​ពេល​សម្រាល ។

៦-​សុំ​ពរ​ពី​ព្រះពុទ្ធ
ស្ត្រី​ម្នាក់​បាន​សូត្រ​មន្ត​នៅ​ពីក្រោម​គោម​ភ្លើង​ក្នុង​វិហារ​មួយ​នៅ​វត្ត​ចូ​កេ ក្រុង​សេ​អ៊ូ​ល កូរ៉េ​ខាងត្បូង និង​ជា​ផ្នែក​មួយ​ដើម្បី​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ខួបកំណើត របស់​ព្រះពុទ្ធ​នៅ​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ ។

៧-​ភ្លើង​ឆេះ​ស្ថានីយ​វិទ្យាសាស្ត្រ
ស្ថានីយ «​អុ​ិ​ច​ស្ប៊័​រ​រី​មេន​ថូ​រៀម​» ជា​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ដំបូង​របស់​ដា​ណឺ​ម៉ាក នៅ​ភាគ​ខាងជើង​ក្រុង​កូ​ប៉េ​ន​ហាក ត្រូវ​ភ្លើង​ឆាបឆេះ​កាលពី​ចុងខែ​មុន ខណៈ​ពេល​នៅ​ក្នុង​ស្ថានីយ​គ្មាន​មនុស្ស​ស្នាក់​នៅ និង​គ្មាន​ការ​តាំងពិព័រណ៍​អ្វីមួយ ។

៨-​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ភព​ព្រះ​អង្គារ
អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​ក បាន​ហ្វឹកហ្វឺន​ប្រតិបត្តិ​ការងារ​នៅ​ស្ថានីយស្រាវជ្រាវ​វាល​ខ្សាច់​ភព​ព្រះ​អង្គារ នៅ​ក្រុង​រោង​ស្វី​ល រដ្ឋ​អ៊ុយ​តា ដោយ​ដែនដី​នេះ ទោះបី​មិនមែន​ភព​ព្រះ​អង្គារ​មែន ប៉ុន្តែ​ធាតុ​ពិត​គឺ​មាន​លក្ខណៈ​ស្រ​ដៀង​ភព​នោះ ៕