បុរសព័រទុយហ្គាល់ម្នាក់ថប់ដង្ហើមស្លា.ប់ ក្រោយប្រពន្ធទម្ងន់ជាង១០០គីឡូដួ.លសង្ក.ត់ពីលើ
ប្រទេសព័រទុយហ្គាល់ ៖ តាមប្រភពពីកាសែត Daily Mail របស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា…
ប្រទេសព័រទុយហ្គាល់ ៖ តាមប្រភពពីកាសែត Daily Mail របស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា…
ប្រទេសព័រទុយហ្គាល់ ៖ តាមប្រភពពីកាសែត Daily Mail របស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា បុរសជនជាតិព័រទុយហ្កាល់វ័យ៥៩ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតក្នុងផ្ទះស្ថិតនៅភាគពាយព្យប្រទេសព័រទុយហ្គាល់ បន្ទាប់ពីប្រពន្ធដែលមានទម្ងន់ជាង១០០គីឡូក្រាមរបស់គាត់ បានជំពប់ជើងដួលដោយចៃដន្យសង្កត់ពីលើគាត់។
ជនរងគ្រោះមិនត្រូវបានបញ្ចេញឈ្មោះទេ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា គ្រោះអកុសលដ៏ចៃដន្យនេះ កើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១១ ខែសីហា ក្នុងតំបន់លំនៅដ្ឋានខេមផានហា (Campanhã) ជាយក្រុងព័រតូ (Porto) ដែលជាទីក្រុងធំលំដាប់ទី២របស់ប្រទេសព័រទុយហ្គាល់។ ប្រពន្ធដែលមានអាយុច្រើនជាងប្តី១ឆ្នាំ និងមានទម្ងន់ជាង១០០គីឡូក្រាមរូបនោះ ត្រូវបានរាយការណ៍ថាបានជំពប់ជើងដួលនៅពេលគាត់ក្រោកពីគ្រែ ដើម្បីដើរទៅរកប្តីដែលកំពុងតែគេងលង់លក់លើឥដ្ឋក្បែរគ្រែនោះ។
ប្រភពដដែលបានបន្តថា អ្នកជិតខាងផ្អើលឈូឆរដោយសារសំឡេងស្រែករកជំនួយពីស្ត្រីជាប្រពន្ធ បន្ទាប់ពីគាត់ជាប់ងើបមិនរួចនៅចន្លោះគ្រែ និងជញ្ជាំងបន្ទប់។ អ្នកជិតខាងបន្តថា ពួកគេបានចូលទៅជួយលើកស្ត្រីជាប្រពន្ធដែលដួលសង្កត់លើប្តីចេញ ប៉ុន្តែប្តីរបស់គាត់បានសន្លប់លែងដឹងខ្លួនទៅហើយ មុនពេលក្រុមសង្គ្រោះមកដល់ផ្ទះកើតហេតុ។ ជាអកុសល ដោយជនរងគ្រោះបានគាំងបេះដូង ហើយបើទោះបីជាមានការខំប្រឹងប្រែងជួយសង្គ្រោះពីក្រុមអ្នកជំនាញយ៉ាងណាក៏ដោយ ក៏មិនអាចសង្ក្រោះជីវិតបុរសរូបនោះបានឡើយ។
ទម្ងន់ធ្ងន់របស់ស្ត្រីជាប្រពន្ធត្រូវបានអ្នកជំនាញជឿថា គឺជាមូលហេតុចម្បងដែលមិនអាចឱ្យគាត់ធ្វើចលនាស្ទុះងើបឡើងបាន បន្ទាប់ពីជំពប់ជើងដួលសង្កត់ពីលើប្តី។ ប្រភពពីកាសែត The Mirror របស់ចក្រភពអង់គ្លេស និងសារព័ត៌មាន Correio da Manhã របស់ព័រទុយហ្គាល់បានរាយការណ៍ថា ជនរងគ្រោះមានមាឌតូចផ្ទុយពីប្រពន្ធគាត់ ហើយអំឡុងការជួយសង្គ្រោះពីអ្នកជិតខាងនោះ បុរសមាឌធំៗដល់ទៅ ៥ នាក់ ទើបអាចលើកស្ត្រីជាប្រពន្ធចេញពីកន្លែងដ៏តូចចង្អៀតនោះបាន។
ប៉ូលិសបានសន្និដ្ឋានថា ករណីនេះជាគ្រោះថ្នាក់ដ៏កម្រមួយ ដោយគ្មានធាតុផ្សំនៃឧក្រិដ្ឋកម្ម ហើយមូលហេតុនៃការស្លាប់ត្រូវបានកំណត់ថាជាការថប់ដង្ហើមពីគ្រោះថ្នាក់ដោយចៃដន្យ។ ចំណែកបច្ចុប្បន្នប្រពន្ធជនរងគ្រោះកំពុងទទួលការប្រឹក្សាផ្នែកផ្លូវចិត្ត បន្ទាប់ពីកើតមានគ្រោះថ្នាក់ចៃដន្យ និងភ្ញាក់ផ្អើលមួយនេះ៕
ចែករំលែកព័តមាននេះ