ភ្ញាក់មិនស្ទើរ! ហាងលក់ទំនិញអនឡាញលោកត្រាំដាក់លក់មួក អាវយឺត «Trump 2028»
សហរដ្ឋអាមេរិក ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយថ្មីៗនេះ បន្ទាប់ពីហាងលក់ទំនិញអនឡាញរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងដាក់លក់មួក និងអាវយឺតមានពាក្យថា…
សហរដ្ឋអាមេរិក ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយថ្មីៗនេះ បន្ទាប់ពីហាងលក់ទំនិញអនឡាញរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងដាក់លក់មួក និងអាវយឺតមានពាក្យថា…
សហរដ្ឋអាមេរិក ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយថ្មីៗនេះ បន្ទាប់ពីហាងលក់ទំនិញអនឡាញរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងដាក់លក់មួក និងអាវយឺតមានពាក្យថា «Trump 2028» ដែលជាឆ្នាំនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។ នេះបើតាមប្រភពពីសារព័ត៌មាន CNBC, AFP, The Guardian និង DW បានចេញផ្សាយ។
ការដាក់លក់ដ៏ភ្ញាក់ផ្អើលនេះហាក់បង្ហាញថា លោក ត្រាំ នឹងឈរឈ្មោះនៅឆ្នាំ ២០២៨ ដែលជាអាណត្តិទី៣របស់លោក បើទោះបីជារដ្ឋធម្មនុញ្ញអាមេរិកកំណត់ឱ្យប្រធានាធិបតីមានសិទ្ធិកាន់តំណែងបានត្រឹមតែ២អាណត្តិប៉ុណ្ណោះ។
គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលភ្ជាប់ទំនាក់ទំនងជាមួយនឹងលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានចែករំលែករូបថតកូនប្រុសលោក ត្រាំ គឺលោក Eric ពាក់មួកពណ៌ក្រហមថ្មី «Trump 2028» ដែលមានតម្លៃ៥០ដុល្លារ។ ហាងលក់ទំនិញអនឡាញរបស់លោក ត្រាំ ក៏មានលក់អាវយឺតពណ៌ទឹកសមុទ្រ និងក្រហមមានតម្លៃ៣៦ដុល្លារ ដែលសរសេរពាក្យថា «Trump 2028 (Rewrite the Rules)» ដែលមានន័យថា ត្រាំ ២០២៨ សរសេរច្បាប់ឡើងវិញ។
ការដាក់លក់ទំនិញដ៏ភ្ញាក់ផ្អើលនេះ កើតឡើងនៅពេលលោក ត្រាំ កំពុងមើលឃើញការធ្លាក់ចុះប្រជាប្រិយភាពដ៏ខ្លាំងសម្រាប់អាណត្តិទី២របស់លោកនៅសេតវិមាន តាមរយៈការស្រង់មតិដ៏សំខាន់កាលពីពេលថ្មីៗនេះ។ ការស្ទង់មតិបានបង្ហាញពីប្រជាជនអាមេរិកបង្ហាញការព្រួយបារម្ភចំពោះការដោះស្រាយបញ្ហាសំខាន់ៗរបស់លោក ត្រាំ រួមទាំងការកើនតម្លៃការចំណាយការរស់នៅ ក៏ដូចជាគោលនយោបាយពន្ធដ៏ច្របូកច្របល់របស់លោកផងដែរ។
គួរបញ្ជាក់ថា វិសោធនកម្មលើកទី២២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានចែងថា «គ្មានបុគ្គលណាម្នាក់នឹងត្រូវបានជ្រើសរើសឱ្យកាន់តំណែងប្រធានាធិបតីលើសពី២ដងនោះទេ។ ទោះយ៉ាងណាក៏ដោយ លោក ត្រាំ ដែលកាន់តំណែងប្រធានាធិបតីអាណត្តិទី១ពីឆ្នាំ ២០១៧ ដល់ ២០២១ កាលពីខែមុនធ្លាប់បានទទូចថា លោកមិនបាននិយាយលេងសើចទេអំពីអាណត្តិទី៣ ហើយសង្កត់ធ្ងន់ថា លោកមានវិធីសាស្ត្រដែលនឹងអនុញ្ញាតឱ្យរឿងនេះកើតឡើង។
ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដើម្បីអនុញ្ញាតឱ្យមានប្រធានាធិបតីអាណត្តិទីប៣ នឹងតម្រូវឱ្យមានសំឡេងភាគច្រើនពីរភាគបីទាំងក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។ ការធ្វើវិសោធនកម្មក៏នឹងត្រូវការផ្តល់សច្ចាប័នដោយយ៉ាងហោចណាស់៣៨រដ្ឋក្នុងចំណោម៥០រដ្ឋរបស់សហរដ្ឋអាមេរិក ដែលជាលទ្ធភាពដ៏ស្តួចស្ដើងបំផុតមួយទៀត៕
ចែករំលែកព័តមាននេះ