ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល ទទួល​ការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​សហ​គម​ន៍​ទឹកធ្លាក់​ស្រែ​អំពិល ក៏​ដូច​ជា​អាជ្ញាធរ​ឃុំ​ក្តុល​សែន​ជ័យ មាន​ក្តី​រីករាយ​សប្បាយចិត្ត និង​ថ្លែងអំណរ​គុណ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​បាន​ឧ​បត្ថ​ម្ភ​គោ មាន់ រួម​នឹង​ផ្ទាំង​សូ​ឡា ទុក​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​សហ​គម​ន៍​ទឹកធ្លាក់​ស្រែ​អំពិល ក៏​ដូច​ជា​អាជ្ញាធរ​ឃុំ​ក្តុល​សែន​ជ័យ មាន​ក្តី​រីករាយ​សប្បាយចិត្ត និង​ថ្លែងអំណរ​គុណ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​បាន​ឧ​បត្ថ​ម្ភ​គោ មាន់ រួម​នឹង​ផ្ទាំង​សូ​ឡា ទុក​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ជីវភាព​រស់នៅ​របស់
ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។

លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យស្រុក​ទឹកផុស បាន​បញ្ជាក់​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ថា សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល ស្ថិត​នៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស បាន​ទទួល​អំណោយ​ពី​ឯកឧត្តម ស្វាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នូវ​គោចំនួន​៣៩​ក្បាល និង​មាន់​រស់​៤៨០​គីឡូក្រាម សម្រាប់​ឲ្យ​សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល​ចិញ្ចឹម ដើម្បី​ពង្រីក​ជីវភាព​របស់​សមាជិក​សហគមន៍​របស់​ខ្លួន ។

បន្ថែម​ពីលើ​នេះ សហគមន៍​ក៏​បាន​ទទួល​ផ្ទាំង​សូ​ឡា​ចំនួន​៩០​ផង​ដែរ សម្រាប់​បំភ្លឺ​ឱ្យ​តំបន់
ទឹកធ្លាក់​ស្រែ​អំពិល​មាន​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់ ។

លោក​មេឃុំ​ក្តុល​សែន​ជ័យ​បញ្ជាក់​ថា ដំបូង​ឡើយ សមាជិក​សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល​ចំនួន​តែ​១៣​គ្រួសារ​ទេ ត្រូវ​ទទួល​បាន​គោ​ពី​ក្រសួង​បរិស្ថាន ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ចំនួន​៣​ក្បាល សរុប​ទាំង​១៣​គ្រួសារ​ស្មើនឹង​៣៩​ក្បាល​។

ក្រោម​ការ​ផ្ដួចផ្ដើម​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ទទួល​បានការ​ឯកភាព​គ្នា​ពី​ប្រជាពលរដ្ឋ និង​សហ​គមន៍ ក៏​បាន​ឯកភាព​គ្នា​យក​គោ​ទាំងនោះ​មក​ដាក់​រួម ដោយ​យក​ទីតាំង​ចម្ងាយ​ប្រមាណ​១​គីឡូ​ម៉ែត្រ​ពី​ទឹកធ្លាក់​ស្រែ​អំពិល ព្រោះ​ជាទី​តាំង​សម្បូរ​ស្មៅ​ផង​ដែរ ដែល​ពេល​នេះ​កំពុង​ធ្វើ​ក្រោល​ឱ្យ​វា​រស់នៅ និង​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ដោយ​មិន​លែង​វា​ផ្តេសផ្តាស​នោះ​ទេ ។ ជាមួយ​គ្នា​នេះ ក៏​បាន​ដាក់​អ្នកយាម​ការពារ​ផង​ដែរ ។

ចំពោះ​ការ​ដាក់​គោ​ទាំងនោះ​ជា​រួម​បែប​នេះ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ឯកភាព និង​សាម​គ្គី​គ្នា​ជា​ធ្លុង​មួយ ហើយ​នៅ​ពេល​ដែល​រីក​ចម្រើននឹង​ចែក​ផល​ស្មើ​ៗ​គ្នា ។ ជា​ចុង​ក្រោយ ក្នុង​នាមលោក​ជា​មេឃុំ​ក្តុល​សែន​ជ័យ ជួសមុខ​ឱ្យ​ប្រជា​ពលរដ្ឋ និង​សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល សូម​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ឯកឧត្តម ស្វាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​ដូច​ជា​ក្រុម​ការងារ​ដែល​បាន​គិតគូរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សហគមន៍ ក្នុង​ការ​ពង្រឹង​ជីវភាព និង​សមត្ថភាព​របស់​ខ្លួន ។

សូម​រំឭក​ថា ទឹកធ្លាក់​ស្រែ​អំពិល​គឺជា​រមណី​យ​ដ្ឋា​ន​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សហគមន៍ និង​អាជ្ញាធរ​ភូមិ ឃុំ ធ្វើ​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​ដែល​ស្រស់​ស្អាត និង​ជាប់​ចំណាត់ថ្នាក់​ក្នុង​ការ​ប្រឡង​​ពានរង្វាន់​ថ្នាក់​ជាតិ​កាលពី​ពេល​កន្លង​ទៅ ។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​សហគមន៍​ទទួល​បានការ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ទាំង​ស្បៀង​ និង​សម្ភារ ក៏​ដូច​ជា​សត្វពាហនៈ​ជា​រឿយ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ