ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​ដើមទ្រូង​ជាប់​គ្នា​កើត​មិន​រួច​ស្លា.ប់​ក្នុង​ផ្ទៃ ខណៈ​ម្តាយ​ត្រូវ​ជួយ​សង្គ្រោះ​ទាន់

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ នារី​វ័យក្មេង​ម្នាក់​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឈឺ​សម្រាល ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​រង់ចាំ​ឱ្យ​នាង​សម្រាល​តាម​ធម្មជាតិ​អស់​រយៈពេល​យូរ​មិនកើត ក៏​ត្រូវ​ក្រុម​គ្រូពេទ្យ​ជំនាញ​​ធ្វើការ​វះកាត់ ដើម្បី​ជួយ​សង្គ្រោះ​ទាំង​ម្តាយ

ខេត្ត​ប៉ៃលិន ៖ នារី​វ័យក្មេង​ម្នាក់​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឈឺ​សម្រាល ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​រង់ចាំ​ឱ្យ​នាង​សម្រាល​តាម​ធម្មជាតិ​អស់​រយៈពេល​យូរ​មិនកើត ក៏​ត្រូវ​ក្រុម​គ្រូពេទ្យ​ជំនាញ​​ធ្វើការ​វះកាត់ ដើម្បី​ជួយ​សង្គ្រោះ​ទាំង​ម្តាយ និង​កូន ។ តែ​ជា​អកុសល ទារក​ទាំង​២​បាន​ស្លាប់​កាលពី​នៅ​ក្នុង​ផ្ទៃពោះ រួច​ទៅ​ហើយ ដោយសារ​តែ​មាន​ដើមទ្រូង​ជាប់​គ្នា ដែល​ហេតុ​​ការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ២០១៥ កន្លង​មក នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ប្រភព​បានឱ្យ​ដឹង​ថា នារី​ដែល​មានកូន​ភ្លោះ​ដើមទ្រូង​ជាប់​គ្នា​នេះ​ឈ្មោះ​ឡូ ច្រិ​ប អាយុ​១៨​ឆ្នាំ មាន​ប្ដី​ឈ្មោះ​សូន សុវណ្ណ អាយុ​២១​ឆ្នាំ ជា​កម្មករ មានស្រុក​កំណើត​នៅ​ភូមិ​ខ្នា​ល​អំពិល ឃុំ​ក្រោល​ក្របី ស្រុក​បាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​រស់នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ពី​នារី​ជា​ម្តាយ​ទារក​ដែល​ស្លាប់​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នាង​រស់នៅ​តែ​២​នាក់​ប្តី​ប្រពន្ធ​ជា​គ្រួសារ​ក្រីក្រ ហើយ​ធ្លាប់​បាន​ឆ្លង​ដែន​ទៅ​ស៊ីឈ្នួល​គេ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​៤​ខែ​កន្លង​ទៅ ហើយ​ក៏​ត្រឡប់​មក​ខេត្ត​ប៉ៃលិន​វិញ និង​ធ្លាប់​បាន​ទៅ​រស់នៅ​ជាមួយ​បង​ប្អូន​នៅ​ភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន អស់​រយៈពេល​ប្រហែល​៥​ខែ​ដែរ លុះ​ក្រោយមក​ក៏​នាំ​ប្តី​ប្រពន្ធ​មក​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​វិញ ។

ប្រភព​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ ស្រាប់តែ​នាង​ឈឺ​ចុក​ក្នុង​ផ្ទៃពោះ​តិច​ៗ​តាំងពី​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា រហូត​ដល់​ល្ងាច ទើប​ប្តី​បញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ភ្លាម​ៗ ក្រុម​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ពោះ​ដឹង​ឃើញ​ថា នាង​មាន​ទារក ចំនួន​២ តែ​មិនដឹង​ថា មាន​ដើមទ្រូង​ជាប់​គ្នា​នោះ​ឡើយ ហើយ​ក៏​ឱ្យ​ប្រឹង​សម្រាល​តាម​ធម្មជាតិ ។ ក្រោយមក​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ដោយ​សារ​នាង​មិន​អាច​កើត​ខ្លួនឯង​បាន ទើប​ក្រុម​គ្រួ​សារបាន​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផ្នែក​វះកាត់ លុះ​សម្របសម្រួល​គ្នា​រួច ក៏​ធ្វើ​កិច្ចសន្យា​វះកាត់ ។

បន្ទាប់​ពី​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម ដើម្បី​ឱ្យ​នាង​មាន​កម្លាំង​រួច​មក ក៏​ធ្វើការ​វះកាត់​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៥ ។ ក្រោយមក​ក៏​បាន​វះកាត់​ឃើញ​ទារក​ភ្លោះ​មាន​ទ្រូង​ជាប់​គ្នា តែ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព